ស្រស់ស្អាត​គឺ​អញ្ចឹង​…​ដំបូង​គេ​រិះគន់​ផ្អើល​មេឃ​ដល់​តែ​ឃើញ​រូប​កាយ​យ៉ាង​ខ្ញង់​ស្ងាត់​ជ្រៀប​ដូច​ចោរលួច​សេះ​

សង្គមប្លែកៗ
0
357
…​រូប​កាយ​ស្រស់ស្អាត​ក្នុង​សំលៀកបំពាក់​យ៉ាង​ខ្ញង់​ពេលខ្លះ​អាចជា ឱសថ​ទិព្វ​រម្ងាប់​កំហឹង​ប្រែក្លាយ​មក​ក្តី​អាណិតអាសូរ​ទៅវិញ​ដែរ​។ ដូចជា​ករណី​មួយ​នេះ​គឺ​កាលពីពេល ថ្មីៗ​នេះ នាង Xing Chengbo ជា​អ្នកសារព័ត៌មាន​ផ្នែក​កីឡា​បានធ្វើ​ឲ្យ​មាន​កំហុស​ក្នុងការ​សរសេរ​អត្ថបទ​ព័ត៌មាន ដែល​នៅក្នុង​អត្ថបទ​ព័ត៌មាន​នោះ នាង​បាន​សរសេរ​ខុស​ឈ្មោះ​របស់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​១៥​នាក់​ក្នុងចំណោម​២៣​នាក់ ដែល​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់ EAFF E-1​។ កំហុស​របស់​នាង​រួមមាន​ដូចជា ការសរសេរ​ឈ្មោះ​អ្នកចាំទី Liu Dianzuo ទៅជា Dianzhu និង​សរសេរ​អក្សរ​ចិន​ខុស​ទៅលើ​ឈ្មោះ Feng Jin, Mei Fang, Jiang Zhipeng, Ji Xiang និង​កីឡាករ​ដទៃទៀត​។ ​កំហុស​ទាំងនេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​ជាច្រើន ព្រោះ​នាង​ធ្លាប់ជា​អ្នករាយការណ៍​នូវ​ព្រឹត្តិការណ៍​កីឡា​ល្បីៗ​ដូចជា បាល់ទាត់​ពិភពលោក ២០១៨ និង អាស៊ី​ហ្គេម ២០១៤ ដោយ​គ្មាន​កំហុស​បច្ចេកទេស​កើតឡើង​ឡើយ​។ បន្ទាប់ពី​អត្ថបទ​ចេញផ្សាយ​រួចមក មាន​មហាជន​ជាច្រើន​បាន​ចូលទៅ​ជេរប្រមាថ​នាង​នៅលើ​បណ្ដាញ​សង្គម Weibo និង​សើចចំអក​ឲ្យ​ក្រុមហ៊ុន​ព័ត៌មាន​របស់​នាង​ទៀតផង​។ ប៉ុន្ដែ​កំហឹង​ទាំងឡាយ​ត្រូវបាន​រំសាយ​ទៅវិញ បន្ទាប់ពី​រូបថត​របស់​នាង​ដែល​បង្ហាញ​ពី​រូបរាង​ដ៏​ស្រ​លូន ដោយ​ស្លៀក​រ៉ូ​ប​ខ្លី​ពណ៌​ផ្កាឈូក បែកធ្លាយ​នៅលើ​បណ្ដាញ​សង្គម​។ ​បើទោះបីជា​នាង Xing Chengbo ត្រូវបាន​លើកលែងទោស​ពី​សំណាក់​មហាជន​ក៏ដោយ ខាង​ក្រុមហ៊ុន​ព័ត៌មាន​របស់​នាង បានប្រកាស ផ្លាស់ប្ដូរ​តំណែង​នាង​ទៅជា​អ្នកសារព័ត៌មាន​ហ្វឹកហាត់​វិញ​៕