គ្រឺត​ខ្លាំងពេក​…​ខាំ​អត់​លែង ទាល់តែ​ប៉ូលិស​បាញ់​ឧស្ម័ន ទើប​ព្រម​លែង​

សង្គមប្លែកៗ
0
399
…​នៅក្នុង​ប្រទេស​ចិន​ឲ្យ​តែ​ដល់​ថ្ងៃ​” I Lover you ‘’ ‘’​ខ្ញុំ​ស្រឡាញ់​អ្នក​” ក​ម្លោះ​ក្រមុំ​ដែលជា​គូស្នេហ៍​បាន​អោយបាន​អោបថើប​គ្នា​នៅតាម​សួរ​ច្បារ​និង​ផ្លូវ​សាធារណៈ​ដោយ​អត់​ខ្មាស់​អ្នកណា​ឡើយ​។ នៅក្នុង​ចំណោម​គូរ​ស្នេហ៍​ជាច្រើន​ទៀត​ដែល​កំពុង​តែមាន​ភាព​ផ្អែមល្ហែម​ដាក់គ្នា ស្រាប់​តែមាន​នារី​ម្នាក់​បឺត​មាត់​ប្រុស​ស្នេហ៍​ដោយ​ខាំ​អណ្តាត​ដូច​ជញ្ជក់​ការ៉េម​កី​អត់​ព្រម​លែង​...​ទាល់តែ​ប៉ូលិស​ធ្វើ​អន្តរាគមន៍​។​វីដេអូ​មួយ​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម​ប្រទេស​ចិន ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​របស់​គូស្នេហ៍​មួយគូ កំពុង​ប្រទាក់​ជាប់មាត់​គ្នា នៅតាម​ដងផ្លូវ​មួយកន្លែង​ក្នុង​តំបន់ Qianshan នៃ​ខេត្ត​អាន​ហ៊ុយ​។ ​ភាគី​ខាង​ប្រុស​ត្រូវបាន​នារី​ជា​មិត្តស្រី ខាំ​អណ្តាត​ជាប់​មិន​ព្រម​លែង ទោះបីជា​គេ​ស្រែក​ខ្លាំងៗ​ដោយ​ក្តី​ឈឺចាប់​យ៉ាងណាក៏ដោយ​។​ក្រោយមក ប៉ូលិស​ក៏បាន​មកដល់ និង​ព្យាយាម​បំបែក​ពួកគេ​ចេញពី​គ្នា​ដែរ ប៉ុន្តែ​ខាង​ស្រី​នៅតែ​ខាំ​អណ្តាត​មិន​ព្រម​លែង​ដដែល​។​ចុងក្រោយ ប៉ូលិស​ក៏បាន​បង្ខំចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​នារី​ជា​សង្សារ ទើប​នាង​ដាច់ចិត្ត​ព្រម​លែង​អណ្តាត​មិត្ត​ប្រុស​ចេញ​។ ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​អណ្តាត​របស់​ភាគី​ខាង​ប្រុស​ចេញឈាម ប៉ុន្តែ​មិនទាន់​ដាច់​នៅឡើយ​ទេ​។​គួរបញ្ជាក់​ថា​ថ្ងៃ «I Love You» ឬ ថ្ងៃ «​ខ្ញុំ​ស្រឡាញ់​អ្នក​» ជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត ដែល​គេ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ២០ ឧសភា ដោយសារតែ​តាម​លេខ​របស់​ចិន 5-2-0 មាន​សម្លេង​អាន​ស្រដៀង​នឹង​ពាក្យ “I Love You” ជា​ភាសា​ចិន​។​ ​ទោះជា​យ៉ាងណា មិនមាន​ប្រភព​ណា​អាច​បង្ហាញ​ពី​មូល​ហេតុដែល​នារី​ម្នាក់នេះ ខាំ​អណ្តាត​មិត្ត​ប្រុស​របស់ខ្លួន​មិន​ព្រម​លែង​បែបនេះ​ទេ ប៉ុន្តែ​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​បានគិត​ថា នារី​ម្នាក់នេះ​ទំនង​ជាមាន​បញ្ហា​ស្មារតី​៕