នាងក្រមុំ​ក្លាហាន ពស់​ចឹក​ផស់ ចាប់​ពស់​យកមក​មន្ទី​រ​ពេទ្យ​ព្យាបាល​មុខរបួស​

សង្គមប្លែកៗ
0
366
…​នាងក្រមុំ​ម្នាក់នេះ​មានចិត្ត​ក្លាហាន​គួរ​ឲ្យ​សរសើរ​មែន​ក្រោយពី​ត្រូវ​ពស់​ខាំ​ដៃ​…​នាង​ចាប់​ពស់​នោះ​ជាប់​យកមក​មន្ទីរពេទ្យ​ដើម្បី​ងាយ​ស្រួ​សល​ក្នុងការ​ព្យ​បាល​។​យោងតាម Sinchew និង China Daily ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្នុង​ខេត្ត Zhejiang ប្រទេស​ចិន ។​នាង​ម៉ី​ដែលមាន​វ័យ​ខ្ទង់ ២០ ឆ្នាំ ខណៈពេល​កំពុង​ដើរទៅ​ផ្ទះ​នៅ​យប់​មួយ នៅពេលនោះ ទូរស័ព្ទ​របស់​នាង​ក៏បាន​ជ្រុះ​ចូលក្នុង​ព្រៃ ។​ ​នៅពេល​នាង​កំពុង​ស្វែងរក​វា ស្រាប់តែ​ពស់​សម្ងំ​នៅក្នុង​ព្រៃ​១​ក្បាល បាន​ចឹក​ម្រាមដៃ​ស្តាំ​របស់​នាង​តែម្តង ។ របួស​របស់​នាង​ពុំ​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ ស្ត្រី​នេះ​បាន​គិតថា នាង​ត្រូវការ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ពី​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​នាង ។ ដូច្នេះ នាង​ចាប់​ពស់​នេះ​ដោយ​ដៃទទេ និង​នាំយក​វា​ទៅកាន់​ផ្នែក​សង្គ្រោះបន្ទាន់ ជាមួយ​របួសស្នាម​ពស់​ចឹក​នៅ​ជុំវិញ​កដៃ​ឆ្វេង​របស់​នាង ។​តាមរយៈ​វីដេអូ CCTV ស្ត្រី​រូបនេះ​បាន​លើកដៃ​របស់​នាង​ធម្មតា ដើម្បី​បង្ហាញ​ពស់​១​ក្បាល ទៅកាន់​បុគ្គលិក​ពេទ្យ ដែល​កំពុង​បំពេញ​កាតព្វកិច្ច និង​ប្រាប់​ពួកគេ​ពី​ដំណើររឿង​ហេតុថា​៖ «​ខ្ញុំ​ត្រូវ​ពស់​ចឹក​» ។ ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាយិកា ពិតជា​មានការ​ភ្ញាក់​យ៉ាងខ្លាំង តាមរយៈ​ភាពក្លាហាន​របស់​នាង ។ គ្រូពេទ្យ​ម្នាក់​និយាយថា​៖ «​ជាធម្មតា ជនរងគ្រោះ​នឹង​សម្លាប់​ពស់ មុនពេល​នាំយក​ពួកវា​ចូលក្នុង​មន្ទីរពេទ្យ ។ ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​អ្នកដទៃ​ភ័យខ្លាច នាង​បាន​ញាត់​ក្បាល​ពស់​ចូលក្នុង​ដប កុំ​ឲ្យ​វា​នឹង ចឹក​អ្នកដទៃ នៅក្នុង​មន្ទីរពេទ្យ ។​ សំណាង​ណាស់ ដែល​ពស់​នេះ​ពុំមាន​ពិស​! បន្ទាប់​ត្រូវបាន​លាងមុខ​របួស​រួច ក្រុមគ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​ដល់​នាង ហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ៕