ពិតជា​ស្រែបុណ្យ​មែន​២០​ឆ្នាំ​ព្រះ​តេជគុណ​ចិញ្ចឹម​ក្មេង​កំព្រា​ជាង​១០០​នាក់​

សង្គមប្លែកៗ
0
673
[wai id="5"]

[wai id="7"]
…​អ្នកបួស​ប្រៀប​បានជា​ដើមឈើ​ចោល​ម្លប់​យ៉ាង​ត្រ​ឈឺ​ង​ត្រឈៃ​ជាទី​ជ្រក​បាំង​កំដៅថ្ងៃ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​។ យ៉ាងណា​ម៉ិ​ញ ព្រះសង្ឃ​ជនជាតិ​ថៃ​មួយអង្គ បានធ្វើ​ឲ្យ​សាធារណជន​ជាច្រើន​កោតសរសើរ​ពី​ទឹក​ចិ​ត្ដ​ដ៏​ធំធេង​របស់​តេជគុណ តាមរយៈ​ការជួយ​សង្គ្រោះ​ជីវិត​ក្មេង​ពិកា និង​កំព្រា ដែល​ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​ជាង ១០០​នាក់​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ​។
ពាណិជ្ជកម្ម

​សង្ឃ​ចិត្តធម៌ មាន​ព្រះនាម ឡុង ផូ គង់​ក្នុង​វត្ដ​មួយ​នៃ​ប្រទេស​ថៃ បាន​លះបង់​ទាំង​ពេលវេលា រួម​នឹង​ថវិកា ដើម្បី​ទទួល​ចិញ្ចឹម​ក្មេងៗ ដែល​គ្មាន​ទីពឹង ឬ​ផ្ទះសម្បែង​ឲ្យ​មក​ស្នាក់នៅ និង​ផ្ដល់​ការអប់រំ​ដល់​ពួកគេ ឲ្យ​ក្លាយជា​មនុស្ស​មានចំណេះដឹង​ក្នុងសង្គម​។ ព្រះសង្ឃ​អង្គ​នេះ​បាន​សាងសង់​កុ​ដ​មួយកន្លែង​លើ​ផ្ទៃដី​ប្រមាណ ២,៧ ហិច​តា ដែលជា​អំណោយ​ពី​ម្ដាយ​របស់​តេជគុណ​ផ្ទាល់​តែម្ដង​។ រម្លឹក​ដល់​វ័យ​កុមារភាព​គ្រួសារ​របស់​ព្រះសង្ឃ​រូបនេះ ពុំ​សូវ​មាន​ជីវភាព​ធូរធារ​នោះទេ ប៉ុន្ដែ​ព្រះ​តេជគុណ​រួម​នឹង​បងប្អូន​បង្កើត​ហាក់​ទទួលបាន​ការថែរក្សា​បីបាច់​យ៉ាង​ល្អ​ពី​ម្ដាយ ហើយ​រឿង​មួយទៀត​ដែល​ព្រះ​តេជគុណ​មិនអាច​ភ្លេច​បាន​នោះ​គឺ ការចែករំលែក​ពង​ទា​ចៀន​សម្រាប់​គ្នា​បួន​នាក់ បរិភោគ​នៅ​សាលា​។ ព្រះ​តេជគុណ​ឡុង​ជូ​បាន​ប្រាប់ថា អ្វីដែល​បាន​ជំរុញ​ចិ​ត្ដ​តេជគុណ​ឲ្យ​បន្ដ​ជួយសង្គ្រោះ​កុមារ​ជាង ២០ ឆ្នាំ​មកនេះ គឺ​មុនដំបូង​ឡើយ ព្រះ​តេជគុណ បាន​ជួប​ក្មេង​ម្នាក់​អាយុ​ប្រហែល ៤ ទៅ ៥​ឆ្នាំ ដែល​គ្មាន​ឪពុកម្ដាយ និង​មាន​ជំងឺ​ផ្លូវ​ចិ​ត្ដ​។

រឿងរ៉ាវ​ទាំងអស់នេះ បានធ្វើ​ឲ្យ​តេជគុណ​ដឹងថា​ជីវិត​គឺ​លំបាក​ណាស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​តេជគុណ​មិនអាច​បង្វែរ​ភ្នែក​ពី​ក្មេង​ដែល​គេបោះបង់​ចោល​នោះទេ​។ ដូច្នេះ​អស់​រយៈពេល ២០​ឆ្នាំ​មកនេះ​ព្រះ តេជគុណ​បាន​សង្គ្រោះ​ក្មេង​កំព្រា​ជាង ១០០​នាក់ ដោយ​សង្ឃឹមថា​ពួកគេ​នឹងមាន​អនាគត​ល្អ​៕


[wai id="6"]