ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន​…​ឪពុក​ជា​ចៅ​មហា​កូនប្រុស​ធំ​ឡើង​ក៏​ជា​ចៅ​មហា​ដែរ​

សង្គមប្លែកៗ
0
553
[wai id="5"]

[wai id="7"]
…​ក្រមុំ​-​ក​ម្លោះ​នៅក្នុង​ប្រទេស​ចិន​ច្រើនតែ​និយម​ពឹងពាក់​ទៅលើ​ចៅ​មហា​ធ្វើជា​ស្ពាន​ដើម្បី​ត​ភ្ជាប់​ចំណង​ស្នេហ៍​របស់​ពួកគេ​។ ដោយសារតែ​បែបនេះហើយ​ទើប​នៅក្នុង​ប្រទេស​ចិន​កើតមាន​ស្អេកស្កះ​ដូច​ផ្សិត​នូវ​សេវាកម្ម​ផ្សំផ្គុំ​គូរ​ស្នេហ៍​។​អ្នកបើក​រថយន្តក្រុង​ម្នាក់​នៅក្នុង​ទីក្រុង Zhengzhou ស្ថិតក្នុង​ខេត្ត Henan បាន​ជួយ​ឲ្យ​មនុស្ស​នៅ​លីវ​ចំនួន ២៣​គូ រកឃើញ​ស្នេហា​ពិត ដោយសារតែ​គាត់​បាន​ប្រើប្រាស់​រថយន្តក្រុង​រប​ស់​គាត់​ធ្វើជា​ភ្ញាក់​ងារ​ផ្សំផ្គុំ ចំពោះ​អ្នក​នៅ​លីវ​ទាំងឡាយ ហើយ​គំនិត​របស់គាត់​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។​
ពាណិជ្ជកម្ម

​លោក Yu Xi ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ទេវតា​អាពាហ៍ពិពាហ៍ បានប្រែក្លាយ​រថយន្តក្រុង​របស់គាត់​ទៅជា​កន្លែង​ផ្សំផ្គុំ​ចាប់តាំងពី​ឆ្នាំ ២០០៨​មក​ម្លេះ ដោយ​នៅលើ​ជញ្ជាំង​រថយន្ត​គាត់ មាន​បិត​ជិ​វី​ប្រវត្តិ​របស់​អ្នក​នៅ​លីវ​មួយចំនួន ដែល​ចង់​បានដៃ​គូជីវិត​។​ពត៌មាន​ដែល​បិត​នៅលើ​ជញ្ជាំង​រថយន្ត​រួមមាន ឈ្មោះ​ពេញ រូបថត និង​ពត៌មាន​ផ្ទាល់ខ្លួន​ដូចជា ការងារ ការអប់រំ និង​ចំណង​ចំណូលចិត្ត​ជាដើម​។ កាលពី​ខែ​មុន លោក Yu Xi បានសម្រេច​ចិត្ត​ជ្រើសរើស​រូបថត​មនុស្ស​នៅ​លីវ​ចំនួន​២០​នាក់ ដែល​ចង់​ស្វែងរក​ស្នេហា​ពិត ។ លោក ក៏បាន​បង្កើត​ក្រុម​នៅក្នុង កម្មវិធី Wechat ផងដែរ​សម្រាប់​ឲ្យ​ភ្ញៀវ​របស់គាត់​។​

​លោក Yun Xi មានគំនិត​បែប​នោះ​គឺ​ដោយសារតែ​ឪពុក​របស់លោក​ធ្លាប់​ធ្វើជា​អ្នក​ផ្សំផ្គុំ​នៅ​ស្រុកកំណើត​របស់គាត់​។ គំនិត​គាត់​បាន​លេច​ឡើយ នៅពេល​កំពុង​បើករថយន្ត គាត់​បានលឺ​ឪពុកម្តាយ​ជាច្រើន​បានធ្វើការ​ត្អូញត្អែរថា កូនៗ​របស់​ពួកគេ​នៅ​មិនទាន់មាន​ដៃគូ​ទៀត​។ លោក​ថា រថយន្ត​របស់គាត់​មាន​មនុស្ស​ជិះ​ជាច្រើន ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​នៅ​លីវ​ក្មេងៗ អាចធ្វើ​ការទំនាក់ទំនង​គ្នា​រង​ដៃគូ​ជីវិត​៕




[wai id="6"]