កូន​ក​ម្លោះ​ឈ្លើយ​បែប​ហ្នឹងហើយ​នោះ បើ​នាង​នៅតែ​យក​ធ្វើជា​ប្តី​..​គេ​រិៈ​គន់​ហុយ​ដី​ហើយ​

សង្គមប្លែកៗ
0
345
….​កូន​ក​ម្លោះ​ចិត្ត​ឆេវឆាវ​ម្នាក់នេះ​ប្រសិនបើ​កូនក្រមុំ​នៅតែ​ទទួលយក​ធ្វើជា​ប្តី​ប្រាកដ​ជាមាន​អ្នក​រិះគន់​ហុយ​ដី​ហើយ​ថា នាង​ខ្លា​ចរក​ប្តី​អត់​បាន​ទើប​នៅតែ​ទទួលយក​មនុស្ស​ប្រុស​ច្រឡោ​ង​បែបនេះ​។មង្គលការប្ដីប្រពន្ធមួយគូបានប្រែក្លាយពីថ្ងៃរីករាយបំផុតមួយនៃជីវិតទៅជាថ្ងៃមួយដែលមិនគួរកើតមានឡើង​សោះ ដោយសារ​កូនកំលោះ ប្រព្រឹត្ត​ទង្វើ​ដែល​មិនគួរ​គ​ម្បី​នៅក្នុង​ពី​ធី​មង្គលការ​។​ មុនដំបូងប្ដីប្រពន្ធទាំងពីរបានកាន់កាំបិតកាត់នំតែហាក់ដូចជាកាន់មិនស្និតក៏ធ្លាក់ចុះក្រោមជាលើកទីមួយ និងលើកទីពីរកាត់បានសម្រេចហើយបុរសដែលជាកូនកំលោះទំលាក់កាំបិតនោះចុះទៅក្រោមនិង​បន្ទាប់មកទៀតកូនកំលោះបានបញ្ចុកនំខេកទៅភរិយាស្រាប់តែក្រោយមកបន្តិចកូនកំលោះក៏ចាប់ទាញយក​ដប​ស្រា​សំប៉ាញ​ពី​ភ្ញៀវ​ដែល​ចូលរួម​នៅក្បែ​នោះ​បោក​តែម្ដង រួមទាំង​ធាក់​នំ​ខេ​កមួយ​ជើង​ឲ្យ​ដួល​ថែមទៀត​។ទង្វើនេះបានធ្វើឲ្យភ្ញៀវដែលបានចូលរួមមានការភិតភ័យយ៉ាងខ្លាំងជាពិសេសក្មេងនៅក្បែរ​នោះ​ក៏បាន​ខ​ល​ទូរស័ព្ទ​ហៅ​ឪពុក​មា្ដ​យ​របស់​ពួកគេ​ឲ្យ​មក​យក​ផងដែរ​។ ​ ចំពោះ​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​នោះ ក៏មាន​អ្នកទស្សនា​ច្រើនជាង ៣.៤លានដងនិងអ្នកComment រិះគន់​ជាច្រើន ។ ទទឹម​នឹង​នេះ អ្នកទស្សនា​ក៏បាន​លើកឡើងថា​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គួរ​លែងលះគ្នា​ទៅ បើ​រស់នៅ​ជាមួយគ្នា​មិន​ចុះសម្រុង​ទេនោះ​៕