ប្រុស​មារយាទ​អន់ អត់​ម៉េច​មិន​ប្រាប់​ត្រង់​…​លុះដល់​ថ្ងៃ​ចូល​រោង បោល​ប្រូច​ចេញពីផ្ទះ​បាត់អស់​រលីង​

សង្គមប្លែកៗ
0
273
…​នៅក្នុង​ថ្ងៃ​ចូល​ស្តីដណ្តឹង​ឪពុក​-​ម្តាយ​ខាង​កូន​ក​ម្លោះ​បាន​ព្រមព្រៀង​ទាំង​ទឹកមុខ​ញញឹមញញែម​ចំពោះ​ថ្លៃទឹកដោះ​ដែល​ឪពុក​-​ម្តាយកូន​ក្រមុំ​បាន​បង្គាប់​។ លុះដល់​ថ្ងៃ​ចូល​រោងការ​ស្រាប់តែ​អត់​ឃើញ​កូន​ក​ម្លោះ​ព្រមទាំង​សាច់ញាតិ​...​លុះ​តាម​ទៅ​មើល​ដល់ផ្ទះ ឪពុក​ខាង​កូនក្រមុំ​ហួសចិត្ត​ពេក​ស្រែក​ខ្លាំងៗ​ថា អត់​ម៉េច​មិន​ប្រាប់​ឥឡូវ​រត់ចោល​ផ្ទះ​បាត់អស់​រលីង​!​។​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ដោយ​ពី​ផ្ទះ​របស់លោក Boonyang Sawatdee អាយុ ២៦​ឆ្នាំ ពី​ខេត្ត​ស្រះកែវ ទៅកាន់​កន្លែង​រៀបចំ​ពិធី​ខាង​ស្រី​នាង Arunee អាយុ ២៤​ឆ្នាំ នៅ​ខេត្ត​ប្រាចិន​បូរី ប្រទេស​ថៃ​គឺ​ធ្វើដំណើរ​តែ ៤៥​នាទី​ប៉ុណ្ណោះ​។ ​យោងទៅតាម​គ្រួសារ​ខាង​ស្រី កូនកំលោះ​លោក Boonyang រំពឹងថា​មក ដល់ផ្ទះ​ខាង​ស្រី​នៅ​ម៉ោង ៦​ព្រឹក​ប៉ុន្តែ​ដល់​ម៉ោង​កំណត់ កូនកំលោះ​បាន​សុំ​ពន្យារពេល​ដល់​ម៉ោង ៩​ព្រឹក ដោយ​ប្រាប់ថា​កំពុង​នៅតាម​ផ្លូវ​។ ដល់​ម៉ោង ៩​ហើយ នៅតែ​មិនទាន់​ឃើញ​មកទៀត ហើយក៏​គ្មាន​ដំណឹង​ពាក់ព័ន្ធ​នឹង​កូនកំលោះ កូនក្រមុំ​ក៏បាន​ទូរ​សព្ទ​ទៅ​តែ​មិនអាច​ទាក់ទង​បាន​។ គ្រួសារ​កូនក្រមុំ​ក៏បាន​ជិះ​រថយន្ត​ទៅដល់​ផ្ទះ​កូនកំលោះ​នៅ​ស្រះកែវ តែ​ពុំ​ឃើញ​អ្នកណាម្នាក់​ឡើយ គឺ​ពួកគេ​ចាក​ចេញពីផ្ទះ​ទាំងអស់គ្នា​។​បន្ទាប់មក​គ្រួសារ​ខាង​ស្រី​ទើប​ដឹងថា គ្រួសារ​លោក Boonyang ប្រហែលជា​មិនមាន​ប្រាក់​ថ្លៃ​បង្គាប់​តាម​ពាក្យសន្យា​ចំនួន ៦​ពាន់​ដុល្លារ ។ គ្រួសារ​ខាង​ស្រី​អះអាងថា ខ្លួន​បានរៀបចំ​ពិធី​ចំណាយ​ជាង ៣​ពាន់​ដុល្លារ ដូច្នេះ​ពួកគេ​បាន​ជួល​មេធាវី​ដើម្បី​ប្ដឹង​កូនកំលោះ​ទារ​សងជំងឺចិត្ត​។ ​ចំណែក​កូនក្រមុំ ត្រូវគេ​រាយការណ៍​ថា​បាន​ស្រែកយំ​ស្ទើរ​សន្លប់ និង​សម្រេច​បោះបង់​ការងារ​នៅ​រោងចក្រ​ព្រោះ​ខ្មាស​មិត្ត​រួមការ​ងារ ៕