[wai id="5"]
[wai id="7"]
…ដោយសារតែរវល់ការងារទាំងពីរនាក់ប្តី-ប្រពន្ធព្រលឹមបាត់ព្រលប់ចូលទើបបានជួលមេដោះឲ្យមកមើលថែកូនរបស់ខ្លួន...។ជាច្រើនថ្ងៃដំបូងឪពុក-ម្តាយដូចជាមានភាពកក់ក្តៅណាស់ចំពោះស្ត្រីជាមេដោះ។ ប៉ុន្តែក្រោយមកក៏កើតទៅជាមានអារម្មណ៍សង្ស័យចំពោះស្លាកស្នាមលើស្បែករបស់កូនប្រុសក៏ប្រើវិធីតាមដាន ពុទ្ធោខ្លោចចិត្តអាណិតកូនប្រុសណាស់។ ស្ត្រីជា មេដោះវ័យ ៥៤ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវប្រឈមមុខការកាត់ទោសពីសំណាក់តុលាការ បន្ទាប់ពីបានប្រើអំពើហិង្សាលើកុមាររងគ្រោះម្នាក់ ។
ពាណិជ្ជកម្ម
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្តាយរបស់កុមារារងគ្រោះ សុំបញ្ចេញត្រឹមឈ្មោះកាត់ថា SE និង MTE រស់នៅក្នុងទីក្រុង Istanbul ប្រទេសតួកគី បានជួលមេដោះវ័យ៥៤ឆ្នាំម្នាក់ ឈ្មោះ Nadia Shapoval ដើម្បីឲ្យជួយមើលថែទាំកូនប្រុសរបស់ខ្លួន ដោយសារពួកគេរវល់នឹងការងារ។ ប៉ុន្តែយូរៗទៅស្រាប់តែមានការងឿងឆ្ងល់ និងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារជារឿយៗតែងតែប្រទះឃើញ មានស្នាមជាំជាច្រើនកន្លែង នៅលើរាងកាយកូនប្រុសរបស់ខ្លួន។ដើម្បីចង់ដឹងពីមូលហេតុកាន់តែច្បាស់ ឪពុកម្តាយក្មេងរងគ្រោះ ក៏សម្រេចចិត្តលួចតំឡើងកាមេរ៉ាសុវត្ថិភាព បង្កប់ក្នុងផ្ទះតែម្តង ដើម្បីតាមដានសកម្មភាពស្ត្រីមេដោះ ។នៅពេលពិនិត្យមើលវីដេអូឃ្លីប អ្វីដែលមិននឹកស្មានដល់ គឺស្ត្រីមេដោះរូបនោះ ពិតជាបានវាយធ្វើបាប ក្មេងរងគ្រោះយ៉ាងដំណំគ្រប់រូបភាព ថែមទាំងបានធ្វើសកម្មភាពចាប់ច្របាច់.ក និងទះកំផ្លៀងទៀតផង ជាហេតុធ្វើឪពុកម្តាយរបស់ក្មេងរងគ្រោះ ស្លុតចិត្តយ៉ាងខ្លាំង។
ឃើញស្ថានភាពបែបនេះ ឪពុកម្តាយក្មេងប្រុសរងគ្រោះ ក៏ប្រញាប់ដាក់ពាក្យបណ្តឹង និងឈានដល់ការឃាត់ខ្លួនស្ត្រីមេដោះនោះតែម្តង។ គួរឲ្យដឹងថា ក្រោយឃាត់ខ្លួន នាងមិនបានឆ្លើយសារភាពអ្វីទាំងអស់ ដោយគិតតែពីយំប៉ុណ្ណោះ។ស្ត្រីមេដោះ កំពុងរង់ចាំការកាត់ទោសពីតុលាការគួកគី ក្នុងពេលឆាប់ៗខាងមុខនេះ៕
[wai id="6"]