[wai id="6"]
[wai id="7"]
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានចេញសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ចាប់ពីពេលប្រកាសនេះ ទៅថ្នាំ Chloroquine និង hydroxychloroquine ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ Covid-19។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូឃ្វីនChloroquine និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលមានវ័យជំទង់ និងវ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្ត្រជាច្រើន រួមមានទាំងមន្ត្រីជំនានជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនទុកចិត្តទាំងស្រុងទៅលើថ្នាំទាំងនេះ ដោយសារតែភាពខ្វះខាតនៃទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ពួកវា ក្នុងការព្យាបាល COVID-19។
ពាណិជ្ជកម្ម
គួរបញ្ជាក់ដែរថា មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយថាថ្នាំ Chloroquine ដែលជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺ គ្រុនចាញ់ ជាជំរើសតែមួយ ដែលត្រូវបានគេដាក់បញ្ចូលក្នុងការសាកល្បង នៅឯគ្លីនិកពិភពលោកដ៏ធំមួយ ដើម្បីវាយតម្លៃពីការព្យាបាលជំងឺCovid-19។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន Chanel News Asia នាពេលថ្មីៗនេះ។
ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីការប្រកាសដោយលោកប្រធានាធិបតី Trump កាលពីសប្តាហ៍មុនថា រដ្ឋបាលស្បៀងអាហារ និងឪសថអាមេរិកបានអះអាំងពីអនុភាពថ្នាំ Chloroquine ដ៍មានឥទ្ធិពលខ្លាំង ក្នុងការព្យាបាលជំងឺមេរោគនេះ ហើយលទ្ធផលព្យាបាលដំបូងមានប្រសិទ្ធភាពគួរអោយកត់សំគាល់៕
[wai id="5"]