ក្រុមបាតុករ​ទាមទារ​ឲ្យ​ប្រធានាធិបតី​អាល់​ស៊ី​រី​ចុះ​ចេញពី​តំណែង​

ព្រឹត្តិការណ៍ថ្មីៗ
0
261
​ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ដើរ​នៅលើ​ដងផ្លូវ ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​អាល់​ស៊ី​រី Abdelaziz Bouteflika ចុះ​ចេញពី​តំណែង​។​ ​កម្លាំង​សន្តិសុខ​បាន​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​មនុស្ស​ដ៏​ច្រើន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​អាល់​ហ្សេ​រី​ក្នុងអំឡុងពេល​ប្រាំមួយ​ថ្ងៃ​ជាប់​គ្នា​នៃ​ការដើរ​ក្បួន​នៅក្នុង​ទីក្រុង​។ ក្រុមអ្នកតវ៉ា​កំពុង​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​វ័យ ៨១​ឆ្នាំ​ចុះ​ចេញពី​តំណែង​នៅក្រោម​បទ​ប្បញ្ញត្តិ​មួយ នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ចែងថា ប្រសិនបើ​សុខភាព​របស់​ប្រធានាធិបតី​មិន​អំ​ណោ​ល​ផល​ដល់​ការ​កាន់​មុខតំណែង​នោះទេ ការិយាល័យ​ត្រូវតែ​ប្រកាស​មុខតំណែង​ដែល​នៅ​ទំនេរ​។​ ​មជ្ឈដ្ឋាន​ជាច្រើន​ជឿជាក់ថា លោក Bouteflika មិនមាន​កាយសម្បទា​មាំទាំ​នោះទេ ដោយសារ​មាន​ជំងឺ​និង​ប្រគល​មុខតំណែង​នេះ​ទៅ​ឲ្យ​ក្រុមមន្ត្រី​យោធា​ស៊ីវិល​។​ ​មាត្រា​ទី​១០២ ចែងថា ក្នុងករណី​ដែល​ប្រធានាធិបតី​មិនមាន​សមត្ថភាព​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ ឬ​ជម្ងឺ​រ៉ាំរ៉ៃ​នោះ ប្រមុខ​រដ្ឋសភា​គួរតែ​ចូលកាន់​តំណែង​របស់គាត់ ក្នុង​រយៈពេល​មិន​លើស ៤៥​ថ្ងៃ​។​ ​កាលពីដើម​សប្តាហ៍​នេះ មេបញ្ជាការ​កងទ័ពរ​បស់​ប្រទេស​នេះ​បាន​ហៅ​ការទាមទារ​របស់​ក្រុមបាតុករ​ថា «​ស្របច្បាប់​»​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍ Ahmed Gaid Salah បាន​និយាយថា «​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​នាពេល​ឥឡូវនេះ ការអនុវត្ត​តាម​មាត្រា ១០២​គឺ​ចាំបាច់​ហើយ​ជាការ​ធានា​តែមួយគត់ ដើម្បី​រក្សា​ស្ថានភាព​នយោបាយ​ដោយ​សន្តិវិធី​»​។ សមាជិក​ខ្លះ​នៃ​ក្រុម​អ្នកប្រឆាំង និង​អ្នករៀបចំ​ការតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​មុខតំណែង​ប្រធានាធិបតី​ផងដែរ​។​ ​លោក Bouteflika ដែល​ត្រូវបាន​ជាប់ឆ្នោត​ក្នុង​ឆ្នាំ ១៩៩៩ បានទទួល​រង​នូវ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ឆ្នាំ ២០១៣ ហើយ​ត្រូវបាន​គេ​មើលឃើញថា​ជា​សាធារណៈ​តាំងពី​ពេលនោះ​មក​។​ ​លោក​បានប្រកាស​ពី​គោលបំណង​របស់លោក​ក្នុងការ​ស្វែងរក​អាណត្តិ​ទី ៥​នៅ​ថ្ងៃទី ១០​ខែកុម្ភៈ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​។​ ​ទង្វើ​នេះ​បាន​បង្កឱ្យមាន​កំហឹង​នៅតាម​ដងផ្លូវ​អាល់​ហ្សេ​រី និង​បាន​បញ្ឆេះ​ការតវ៉ា​ជា​លក្ខណៈ​ទូទាំងប្រទេស​។ បន្ទាប់ពី​បាតុកម្ម​រយៈពេល​ជាច្រើន​សប្ដាហ៍​ប្រឆាំងនឹង​បេក្ខភាព​របស់លោក ទើប​មានការ​ប្រកាសថា លោក​មិន​ស្វែងរក​ការ​កាន់​នៅក្នុង​អណ្ណ​ត្តិ​ទី​៥​វិញ​៕ ​