សម្តេចអគ្គមហាចក្រី ហេង សំរិនប្រធានរដ្ឋសភានិងកម្ពុជាដោយ នៃ.ប៉េណា និងជីវិតពិត
“ប្រជាជនកម្ពុជាក៏ដូចជាអន្តរជាតិ នរណាក៏ស្គាល់ឈ្មោះសម្តេចអគ្គមហាចក្រី ហេង សំរិន ដែរ ថា សម្តេច ហេង សំរិន គឺជាឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមួយ រូប ដែលលោកនៅកាន់តំណែងកំពូលៗនេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ គេឮឈ្មោះ និង រូប ថតលោក តាំងពីចុងឆ្នាំ១៩៧៨មកម្ល៉េះតាមវិទ្យុផ្សាយ សម្លេងរបស់កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជារួមទាំងខិតប័ណ្ណ ដែលគេបានពីលើយន្តហោះ។ កាលគេឃើញរូបថត ដំបូងរូបលោកតូចទាបល្អិតស្គម សម្បុរខ្មៅសស្រអែមមើលទៅ លោកជាកូនខ្មែរសុទ្ធ។ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ភ្លាម គេឃើញលោកនៅលើទំព័រកាសែត និងប្រព័ន្ធ ឃោសនាផ្សេងៗ ដែលលោកឡើងថ្លែងសុន្ទរកថាក្នុងនាមជាមេដឹកនាំកំពូលថ្មីដំបូង បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមភ្លាម។ សម្តេច ហេង សំរិន និយាយ មួយៗ មុតៗ ច្បាស់ៗ។ នៅគ្រប់វេទិកាសម្តេច ហេង សំរិន ពុំសូវនិយាយសំណេះសំណាលមាត់ក្រៅទេ លោកច្រើន ថ្លែងសុន្ទរកថាលើរបាយការណ៍ ឬសំណេរ។
ថ្វីដ្បិតតែសម្តេច(ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និង ជាប្រធានរដ្ឋសភាជាតិ) ប៉ុន្តែសម្តេច ហេង សំរិន ពុំមែនទទួល បានតំណែងនេះដោយសារការស្នងនៃវង្សត្រកូល មានឪពុកម្តាយជាថ្នាក់ដឹកនាំឡើយ។សម្តេច ហេង សំរិន គឺជាកូនកសិករក្រីក្រ សុទ្ធសាធ ដែលមានជីវិតជាអ្នកស៊ីឈ្នួលគេ ប៉ុន្តែដោយសារការតស៊ូយកជីវិតទៅប្តូរក្នុងការរំដោះ ប្រទេសជាតិតាំងពីវ័យជំទង់មក លោកបានឡើងឋានៈជាបន្តបន្ទាប់ ដែលការតស៊ូរបស់ សម្តេចគឺអនុវត្តជាក់ស្តែងលំបាកលះបង់គ្រប់បែបយ៉ាងក្នុងភ្នក់ភ្លើងសង្គ្រាម និង សមរភូមិ នយោបាយការទូត ដែលប្រវត្តិសាស្ត្រមួយ ដែលលោកពុំបានបង្ហាញឲ្យប្រជាជនខ្មែរបាន ដឹង។”
សូមចុចទីនេះដើម្បីអានបន្ត...