[wai id="8"]
[wai id="7"]
កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ បាតុករបានប្រមូលផ្តុំគ្នាឡើងដល់ជាង១សែននាក់ ភាគច្រើនជាយុវជន យុវនារី សិស្សនិស្សិត អាយុក្រោម៣០ឆ្នាំ និងបានជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ នាទីក្រុងបាងកក ដើម្បីរិះគន់នយោបាយរបស់រដ្ឋាភិបាលដែលដឹក នាំដោយ លោក ប្រាយុទ្ធ ចាន់អូចា។
ប្រភពដដែលឱ្យដឹងទៀតថា ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅបរិវេណវិមានប្រជាធិបតេយ្យនៅកណ្តាលទីក្រុង ស្រែកទាមទារឱ្យ លោក ប្រាយុទ្ធ ចាន់អូរចា លាលែងពីមុខតំណែងនាយករដ្ឋមន្ត្រី បង្កើតរដ្ឋធម្មនុញ្ញថ្មី និងបញ្ឈប់ការយាយីសកម្មជនបក្សប្រឆាំង។
ពាណិជ្ជកម្ម
ចលនាតវ៉ានេះ ដឹកនាំដោយក្រុមសហភាពនិស្សិតថៃនិងចលនាយុវជនដើម្បីសេរីភាព ដោយធ្វើឡើងស្ទើររាល់ថ្ងៃចាប់ពីពាក់កណ្តាលខែកក្កដា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលពួកគេថា ដឹកនាំតាមបែបផ្តាច់ការ អសមត្ថភាព និងពុករលួយ ធ្វើឱ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
ឆ្លើយតបនឹងការទាមទាររបស់ពលរដ្ឋ លោកប្រាយុទ្ធ បានស្នើឱ្យមន្ត្រីក្នុងជួររដ្ឋបាលរបស់លោកចាត់វិធាន ការធ្វើយ៉ាងណា បង្កើនការយោគយល់គ្នាជាមួយនឹងយុវជនជំនាន់ក្រោយៗ និងជៀសវាងការប្រឈមមុខដាក់គ្នាដោយប្រើហិង្សាលើក្រុមបាតុករ។
គួរបញ្ជាក់ដែរថា ការតវ៉ាទ្រង់ទ្រាយធំដំបូងនៅប្រទេសថៃបានចាប់ផ្តើម តាំងពីថ្ងៃទី ១៨ ខែកក្កដា ហើយបានបន្តកើតមានស្ទើររាល់ថ្ងៃ ដោយក្រុមបាតុករដែលភាគច្រើនជាសិស្សនិងនិស្សិត មានគោលបំណងទាញយកមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ ខណៈប្រទេសថៃនៅពេលនេះត្រូវរដ្ឋាភិបាលដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងក្នុងស្ថានភាពមានអាសន្ន ក្នុងពេលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្រោយរដ្ឋប្រហារយោធានៅឆ្នាំ ២០១៤ ប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលជាឧត្តមសេនីយ៍យោធាចូលនិវត្តន៍មួយរូប៕
[wai id="5"]