ថៃ​៖ បាតុករ​ជាង​១​សែន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​លោក ចាន់​អូ​ចា ត្រូវធ្វើ​រឿង​មួយ​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
3237
[wai id="8"]


[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​ថៃ បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​ឡើងដល់​ជាង​១​សែន​នាក់ ភាគច្រើន​ជា​យុវជន យុវនារី សិស្ស​និស្សិត អាយុ​ក្រោម​៣០​ឆ្នាំ និង​បានជ្រើសរើស​សម្លៀកបំពាក់​ពណ៌​ខ្មៅ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នាទី​ក្រុង​បាងកក ដើម្បី​រិះគន់​នយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ដែល​ដឹក នាំ​ដោយ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។​
​ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​បរិវេណ​វិមាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​ទីក្រុង ស្រែក​ទាមទារ​ឱ្យ លោក ប្រា​យុទ្ធ ចាន់​អូរ​ចា លាលែង​ពីមុខ​តំណែង​នាយករដ្ឋមន្ត្រី បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​បញ្ឈប់​ការយាយី​សកម្មជន​បក្សប្រឆាំង​។​
ពាណិជ្ជកម្ម

​ចលនា​តវ៉ា​នេះ ដឹកនាំ​ដោយ​ក្រុម​សហភាព​និស្សិត​ថៃ​និង​ចលនា​យុវជន​ដើម្បី​សេរីភាព ដោយ​ធ្វើឡើង​ស្ទើរ​រាល់ថ្ងៃ​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​ពួកគេ​ថា ដឹកនាំ​តាមបែប​ផ្តាច់ការ អសមត្ថភាព និង​ពុករលួយ ធ្វើឱ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​
​ឆ្លើយតប​នឹង​ការទាមទារ​របស់​ពល​រដ្ឋ លោក​ប្រា​យុទ្ធ បាន​ស្នើឱ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋបាល​របស់លោក​ចាត់​វិធាន ការធ្វើ​យ៉ាងណា បង្កើន​ការយោគយល់​គ្នា​ជាមួយនឹង​យុវជន​ជំនាន់​ក្រោយៗ និង​ជៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រើ​ហិង្សា​លើ​ក្រុមបាតុករ​។​

​គួរ​បញ្ជាក់ដែរថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ​ប្រទេស​ថៃ​បានចាប់ផ្តើម តាំងពី​ថ្ងៃទី ១៨ ខែកក្កដា ហើយ​បាន​បន្ត​កើតមាន​ស្ទើរ​រាល់ថ្ងៃ ដោយ​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​សិស្ស​និង​និស្សិត មាន​គោលបំណង​ទាញយក​មកវិញ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ខណៈ​ប្រទេស​ថៃ​នៅពេលនេះ​ត្រូវ​រដ្ឋាភិបាល​ដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ក្នុងស្ថានភាព​មាន​អាសន្ន ក្នុងពេល​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ ២០១៤ ប្រទេស​ថៃ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-ocha) ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ចូលនិវត្តន៍​មួយរូប​៕

[wai id="5"]