[wai id="8"]
[wai id="7"]
ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទច្រើនតែកើតលើបុរសដែលស្ត្រេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាង ណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយ សម្រាប់បុរស គ្រប់គ្នា និងបានបង្ករឲ្យប៉ះពាល់ដល់ជីវិតរបស់នៅជាមួយដៃគូរ។
ពាណិជ្ជកម្ម
ដំណោះស្រាយពាក់ព័ន្ធនឹងការទប់ស្កាត់ទឹកកាមមិនឲ្យចេញឆាប់រហ័សអាចមានច្រើនជម្រើសទៅតាមការពិភាក្សាជាមួយនឹងអ្នកជំនាញ ដោយផ្អែកទៅលើឫសគល់នៃបញ្ហា។ យ៉ាងណាមិញ មានវិធីសាស្ត្រ១ ដែលបុរសៗអាចពិចារណាធ្វើបានដោយមិនប៉ះពាល់នឹងសុខភាពឡើយ ដើម្បីបញ្ចៀសនូវបញ្ហាផ្លូវភេទនេះ។ បើយោងតាមការលើកឡើងមួយរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ដំណោះស្រាយនោះគឺជាការសម្រេចកាមដោយខ្លួនឯង មុនពេលប្រតិបត្តិការលើគ្រែជាមួយនឹងដៃគូ។ ការសម្រេចកាមខ្លួនឯងនេះ គួរធ្វើឡើងរយៈពេល ២ ទៅ ៣ម៉ោងមុន ឬតិចច្រើនទៅតាមបុគ្គលម្នាក់ៗ។
រាងកាយរបស់បុរសមានលក្ខណៈខុសគ្នា អ៊ីចឹងហើយគប្បីពិចារណាផ្ទាល់ទៅលើបទពិសោធន៍ថាតើអ្នកត្រូវការរយៈពេលប៉ុន្មានទើបធ្វើឲ្យប្រដាប់ភេទអាចងើបរឹងបាន។ ជាឧទាហរណ៍ អ្នកខ្លះត្រូវការពេលត្រឹម១ម៉ោង ឬខ្លះទៀតអាចយូរជាងនេះក៏ថាបាន។
ការបំពេញចំណង់ផ្លូវភេទដោយខ្លួនឯងមុនបែបនេះ អាចធ្វើឲ្យអ្នកបំបាត់នូវភាពតានតឹង ដែលជាហេតុធ្វើការចេញទឹកកាមអាចមានរយៈពេលយូរជាងមុន។ មួយវិញទៀត ការសម្រេចកាមនេះទៀតសោតគឺមិនផ្ដល់អវិជ្ជមានឡើយចំពោះសុខភាព៕