ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់ ដែលអាចកើតមានឡើងជាយថាហេតណាមួយជាមួយប្រទេសជិតខាងរបស់ខ្លួន ជប៉ុនបានចេញបញ្ជាឲ្យក្រុមហ៊ុនស្រាវជ្រាវរបស់ខ្លួនធ្វើការអភិវឌ្ឍលើប្រភេទគ្រាប់មីស៊ីលប្រដេញ ដើម្បីធ្វើសកម្មភាពទៅលើប្រជុំកោះសេនកាគូ ស្ថិតនៅភាគខាងកើតប្រទេសចិន។
សារព័ត៌មាន The Japan Times បានចេញផ្សាយនៅថ្ងៃទី២៦ កញ្ញា ២០១៨នេះថា ក្រសួងការពារជាតិជប៉ុនកំពុងតែធ្វើការអភិវឌ្ឍគ្រាប់មីស៊ីលប្រដេញល្បឿនលឿន ដើម្បីពង្រឹងលទ្ធភាពការពារលើប្រជុំកោះរបស់ខ្លួន ចាប់តាំងពីចិនបានបង្ហាញពីសកម្មភាពវ៉ាងទីរបស់ខ្លួន នៅក្នុងតំបន់។
គ្រាប់មីស៊ីលប្រដេញរបស់ជប៉ុននេះ នឹងត្រូវបាញ់ចេញដោយបំបែកខ្លួនចេញពីគ្រាប់មីស៊ីល ក្នុងរយៈកម្ពស់ខ្ពស់ ដែលនឹងទម្លាក់ទៅលើជ្រុងមួយនៅលើដី ក្នុងល្បឿនយ៉ាងលឿន។
មន្ត្រីបាននិយាយថា ក្រសួងមានគោលបំណងដាក់គ្រាប់មីស៊ីលនេះទៅក្នុងការប្រើប្រាស់ជាក់ស្តែង នៅឆ្នាំ២០២៦ ដែលទុកពេល ៧ឆ្នាំសម្រាប់ធ្វើការអភិវឌ្ឍន៍វា។ គ្រាប់មីស៊ីលប្រដេញត្រូវបានគេរាយការណ៍ថា ត្រូវនឹងត្រូវបាញ់ចេញពីយានបាញ់គ្រាប់មីស៊ីលចល័ត។ ដោយសារតែរយៈចម្ងាយរបស់វា គ្រាប់មីស៊ីលនេះនឹងអាចនឹងបង្កក្តីព្រួយបារម្ភទៅដល់ប្រទេសជិតខាង។
ល្បឿនដ៏លឿននៃការហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់ គ្រាប់មីស៊ីលប្រដេញនេះធ្វើឲ្យខែលការពារពិបាកក្នុងការស្ទាក់ចាប់ណាស់។ វាត្រូវបានគេរំពឹងថា នឹងបាញ់ចេញពីប្រជុំកោះ ដែលអាចមានការឈ្លានណាមួយពីសំណាក់ទីក្រុងប៉េកាំង។
ក្រសួងការពារជាតិជប៉ុនបានជំរុញឲ្យមានការដាក់ពង្រាយនូវអង្គភាពគ្រាប់មីស៊ីលប្រដេញនេះនៅប្រជុំកោះមីយ៉ាកូ និង Ishigaki ដើម្បីឆ្លើយតបទៅនឹងកម្លាំងយោធាចិន ដែលកំពុងតែរីកដុះដាល និងកំពុងតែវ៉ាងទីនៅក្នុងតំបន់សមុទ្រចិនខាងកើត រួមទាំងដែនទឹកនៃប្រជុំកោះសេនកាគូ ដែលជប៉ុនកំពុងតែគ្រប់គ្រង។ អង្គភាពមីស៊ីលអាចនឹងត្រូវគេបំពាក់ដោយគ្រាប់មីស៊ីលប្រដេញ ដោយមិនចាំបាច់ប្រើយន្តហោះចម្បាំងក៏បាន។
ក្រសួងមានគោលបំណងដើម្បីអភិវឌ្ឍន៍នូវការដាក់ពង្រាយ និងបញ្ចប់ការសាកល្បងរបស់ខ្លួននៅឆ្នាំ ២០២៥។ នេះបើតាមមន្ត្រីជប៉ុន។ ក្រសួងការការពារជប៉ុនបានស្នើកញ្ចប់ថវិការ ១២២លានដុល្លារសម្រាប់កញ្ចប់ថវិការនៃគ្រាប់មីស៊ីលនេះនៅឆ្នាំក្រោយ៕DNT-NEWS
Home ព្រឹត្តិការណ៍ថ្មីៗ ជប៉ុន បញ្ជាផលិតគ្រាប់មីស៊ីលស៊េរីទំនើប ដើម្បីត្រៀមតតាំងជាមួយចិន ក្នុងបញ្ហជម្លោះនៅប្រជុំកោះសេនកាគុ