ដោយមានការទន្ទឹងរងចាំពីសំណាក់អតិថិជនយ៉ាងច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើង ចែកចាយផ្ដាច់ម៉ូតូ ម៉ាកHonda និងជាក្រុមហ៊ុនទោចក្រយានយន្ដនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវម៉ូតូម៉ាកហុងដា ឌ្រីម ២០១៩ 125cc។ ពិធីនេះបានប្រព្រឹត្ដទៅនៅសាលបុរីកោះពេជ្រ ។
អ្វីដែលគួអោយចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះគឺការរចនាHonda Dream 125cc Golden Marble ធ្វើអោយអ្នកចូលរួមក្នុងកម្មវិធីទាំងមូលមានការសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូតតែមថ្មីមានលក្ខណៈថ្មម៉ាបយ៉ាងល្អប្រណីត រំលេចដោយសសៃពណ៌មាស ដ៏ល្អឯកដែលបញ្ជាក់ពីគុណតម្លៃឋិតឋេរ និងជានិមិត្ដសញ្ញានៃភាពជោគជ័យដែលស្ថិ តនៅក្នុងចិត្ដរបស់មនុស្សគ្រប់គ្នា។
លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុនN C X Co.,Ltd បានលើកឡើងថា ម៉ូតូហុងដាឌ្រីម125ccមិនត្រឹមតែជាម៉ូតូធម្មតានោះទេវាគឺជាម៉ូតូដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ មោទនភាប និងអ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដ។ គុណសម្បត្ដិពិសេសរបស់វានៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធននិងយូរអង្វែង។ពិសេសនោះផ្លាកកថ្មីល្អឥតខ្ចោះ គឺជាមោទនភាពនៃការរចនារបស់យើង ដែលបង្ហាញពីការតុបតែងដោយមានកិត្យានុភាពជាមួយរូបត្រីកោណថ្មី ប្លែកដ៏ប្រណិតចាំងជាមួយពន្លឺភ្លឺយ៉ាងស្រស់ស្អាត៕