សារព៌ត៌មាន Fox News បានចេញផ្សាយនៅថ្ងៃទី២២ កុម្ភៈនេះថា រដ្ឋាភិបាលអាមេរិកបាននិយាយថា ខ្លួននឹងដាក់ជំនួយមនុស្សធម៌ ១៩០តោននៅថ្ងៃសុក្រស្អែក ដើម្បីដាក់ពង្រាយជំនួយនេះនៅពាសពេញប្រទេសវ៉េណេហ្ស៊ុយអេឡា។ នេះបើតាមលោក Mark Green ដែលជារដ្ឋបាលនៃទីភ្នាកងារការអភិវឌ្ឍអន្តរជាតិ។
ចំពោះបញ្ហានេះ មនុស្សគ្រប់គ្នាកំពុងតែចង់ដឹងយ៉ាងអន្តះសារថា តើសហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយនោះទៅតាមណា។
លោកហ្គ្រីនបានប្រាប់សារព័ត៌មាន Fox News ថា «វាអាស្រ័យលើលោកហ្កៃដូ និងប្រជាជនរបស់គាត់ និងក្រុមការងាររបស់លោក»។
ជាមួយនឹងការផ្តល់នេះ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូបានហៅសកម្មភាពនោះថា គឺជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
យ៉ាងណាមិញ លោកហ្គ្រីនបាននិយាយថា «នេះមិនមែនជាគ្រោះរញ្ជួយដីទេ ហើយក៏មិនមែនជាទឹកបាក់ទំនប់ ឬជាខ្យល់កន្ត្រាក់ដែរ ប៉ុន្តែវាជាព្យុះសង្ឃរាដ៏ខ្លាំងក្លា»។ នេះជាបុរសម្នាក់ និងជារបបមួយដែលកាន់ដោយរបបផ្តាច់ការ ធ្វើឲ្យប្រជាជនរងទុក្ខ និងឈឺចាប់»។
លោកហ្គ្រីនបាននិយាយថា លោកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលកូឡុំប៊ី ដើម្បីធានាថាលោក Guaido ដែលជាមេដឹកនាំគណបក្សប្រឆាំងមានជំនួយ ដែលប្រទេសរបស់លោកត្រូវការ។
លោក Guaido បាននិយាយនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងការ៉ាកាសថា «យើងដឹងថា វាមិនគ្រប់គ្រាន់ទេដែលជំនួយអាចចូលទៅដល់ទឹកដីនេះ ប៉ុន្តែយើងត្រូវបើកបណ្តាញមនុស្សធម៌ ទោះក្នុងរូបភាពណាក៏ដោយ»។
នៅថ្ងៃសៅរ៍ទី២៣ ខានស្អែកនេះ ប្រធានគណបក្សប្រឆាំង លោក ហ្កៃដូត្រូវបានគេរាយការន៍ថា នឹងដឹកនាំជំនួយមនុស្សធម៌ចូលទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា ដោយប្រឈមជាមួយកងកម្លាំងយោធាប្រទេសនេះ។
ថ្មីៗនេះ សារព័ត៌មានបានបង្ហាញថា កងកម្លាំងប្រេស៊ីលបានប្រកាសថា ខ្លួននឹងចូលរួមទៅចែកជំនួយមនុស្សធម៌នៅតាមព្រំដែនជាមួយគណបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា ដើម្បីប្រឈមជាមួយកងកម្លាំងប្រទេសនេះ ដែលកំពុងបិទច្រកព្រំដែន។ អ្នកវិភាគមានក្តីព្រួយបារម្ភថា អាចនឹងមានការចូលអន្តរាគមន៍លើកងកម្លាំងវ៉េណេហ្ស៊ុយអេឡា ប្រសិនបើមានការសម្លាប់រង្គាល លើប្រជាជនដែលសម្រុកមិនខ្លាចមរណា ដើម្បីក្រពះ៕
Home ព្រឹត្តិការណ៍ថ្មីៗ សហរដ្ឋអាមេរិកថា ខ្លួននឹងចែកជំនួយមនុស្សធម៌ បើទោះជាត្រូវប្រឈមជាមួយកងកម្លាំងលោកម៉ាឌូរ៉ូ