រកឃើញ​មូល​ហេតុដែល​បណ្តាល​ឲ្យ​ផ្សារណាត់ ឫ​ផ្សារ​ធំថ្មី ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ដែល​រង​ការខូចខាត​ដល់​….

ព្រឹត្តិការណ៍ថ្មីៗ
0
3125
[wai id="8"]

[wai id="7"]
​ផ្សារណាត់ ឬ​ផ្សារ​ធំថ្មី នៃ​ខេត្តបាត់ដំបង​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៩៣៧ ក្នុង​រជ្ជកាល​ហ្លួង ព្រះស៊ីសុវត្ថិ​មុនី​វង្ស កាលពី​ម្សិលមិញ​នេះ​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ចំនួន​អស់ ៥០ តូប ក្នុងចំណោម ៣៣៥​តូប អស់ទាំង​ស្រុង ។​
​បើតាម​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ​បាន ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ ដោយ​បំផ្លាញ​តូប លក់ដូរ​អស់​៥០​តូប​និង​បំផ្លាញ​ទំនិញ​និង​សម្ភារ​ប្រើប្រាស់​អស់​រាប់ម៉ឺន​ដុល្លារ​។​
ពាណិជ្ជកម្ម

​ក្នុងករណីនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៧​គ្រឿង ក្នុងនោះ​រថយន្ត​មកពី​ស្នងការ​នគរបាល ខេត្ត​ចំនួន ៣​គ្រឿង​, ស្រុក​សង្កែ​១​គ្រឿង​, ស្រុក​ថ្មគោល​១​គ្រឿង​, ស្រុក​ឯក​ភ្នំ​១​គ្រឿង និង​ស្រុក​បាណន់ ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៩ រថយន្ត​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ​។​
​តាម​លោក ងួន រតនៈ បានឱ្យដឹងថា​ទៀតថា អគ្គិភ័យ​ផ្តើមចេញពី​ទុស្សេ​ចរន្តអគ្គិសនី​នៅតាម​តូប​លក់ដូរ​ក្នុង​ផ្សារ​។ នេះ​បើតាម​ការដកស្រង់​ចេញពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ខេត្ដ​បាត់ដំបង​។​

​ជាមួយគ្នានេះ ក្រោយពី​ឧបទ្ទវហេតុ​កើតឡើង​រួចមក រដ្ឋបាលខេត្ត​បាត់ដំបង គ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នា​ព្រឹក​នេះ​ថា ដើម្បី​សិក្សា​អំពី​អ្វីដែល​ត្រូវ​បន្ត​និរន្តរ៍ភាព​កុំ​ឱ្យមាន​ហេតុការណ៍​នេះ​កើតឡើង​បន្តទៅទៀត និង​មាន​ការចុះពិនិត្យ​សិក្សា​វាយតម្លៃ ទំហំ​នៃ​ការខូចខាត​បណ្តាល​មក​ព​ឆេះ​ដោយ​ចរន្ត​អគ្គីសនី​។ ហើយនឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ធ្វើការ​ជួសជុល​នៅ​ផ្នែក​ដែរ​ឆេះ​ខូច ដែល​បណ្តាលមកពី​កម្តៅភ្លើង​លើ​តួ​ផ្សារ​មួយចំនួន និង​សិក្សា​វាយតម្លៃ​អំពី​គុណភាព​សំណង់ ថា​តើ​អាច​ប្រើប្រាស់​បាន ឬ​ត្រូវ​ជួសជុល​ឡើងវិញ​ផងដែរ​។​




[wai id="5"]