សុខភាព

ករណី​រឿងក្តី​គ្រូពេទ្យ យ៉ែម ជ្រិ​ន បានធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ខកចិត្ត ក្រោយ​តុលាការ​កំពូល​លើក​ពេល​សវនាការ​

​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​លើក​ពេល​សវនាការ​សំណុំរឿង​គ្រូពេទ្យ យ៉ែម ជ្រិ​ន ដែល​បាន​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកភូមិ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ជិត ៣០០ នាក់ ខណៈ​ជនរងគ្រោះ​បន្ត​ស្លាប់ និង​កំពុង​រក​ជំនួយ​មនុស្សធម៌​ជា​សំណុំរឿង​ដែល​តុលាការ​ថ្នាក់ក្រោម​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ ២៥ ឆ្នាំ​។​ ​ការលើក​ពេលនេះ​ត្រូវបាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម ស៊ឹង បញ្ញាវុធ បាន​ប្រាប់ថា​ដោយសារ​គ្មាន​មេធាវី​តំណាង និង​អវត្តមាន​ជនជាប់ចោទ​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​។​ ​លោក​បញ្ជាក់ថា​៖ «​ដោយសារ​រឿងនេះ​ជា​រឿង​ឧក្រិដ្ឋ​ដែល​ត្រូវការ​មេធាវី ហើយ​ជនជាប់ចោទ​សុំ​ពន្យារ​ដើម្បី​រក​មេធាវី ដូច្នេះ​ក្រុមប្រឹក្សា​សូម​ជម្រាប​ដើមបណ្ដឹង​រដ្ឋប្បវេណី​ថា សវនាការ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​»​។​ ​លោក យ៉ែម ជ្រិ​ន ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​កាត់ទោស​ដាក់ពន្ធនាគា​រ ២៥ ឆ្នាំ​កាលពី​ឆ្នាំ ២០១៥ ពាក់ព័ន្ធ​នឹង​ការចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​រកា សរុប ២៩៦ នាក់ ហើយ​កាលពី​ឆ្នាំមុន សាលាឧទ្ធរណ៍​ក៏បាន​តម្កល់​សាលក្រម​នេះ​ផងដែរ​។​ ​ប៉ុន្តែ​ការលើក​ពេលនេះ ធ្វើឱ្យ​តំណាង​ជនរងគ្រោះ...

មិនមែនជា​រឿង​អាសអាភាស​ទេ តែ​ជា​រឿង​សុខភាព​និង សុភមង្គល ! តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី បានកូន ប្រុស ឫ​កូនស្រី តាម​បំណងប្រាថ្នា ?

​លោកអ្នក​មានកូន​ស្រី​៣​នាក់​ហើយ តែ​ចង់បាន​កូនប្រុស​ម្នាក់ទៀត តើ​ត្រូវធ្វើ​ម្ដេចទៅ​? ពិត​ហើយ ពិត​ជាមាន​បច្ចេកទេស វិទ្យាសាស្ដ្រ ឬ​ចម្លែកៗ​។ កលល្បិច​ដើម្បី​បានកូន​ប្រុស ឬ​កូនស្រី​ដូច​បំណង​នេះ ឈរលើ​គោលការណ៍​មួយចំនួន ដូចជា​កាលបរិច្ឆេទ​នៃ​ការរួម​ភេទ របប​អាហារ​ទទួលទាន​ជាដើម​។ តើ​វិធី​ទាំងនេះ​ពិតជា​មាន​ប្រសិទ្ធភាព​មែនដែរ​ឬទេ​?​សុបិន​ដ៏​ចំណាស់​មួយ​នេះ គឺ​ការចង់បាន​កូនប្រុស ឬ​កូនស្រី​តាម​ចំណង់​។​ ​តាំងពី​យូរយារ​ណាស់​មកហើយ មនុស្ស​តែង​ស្រមៃ សុបិន​ចង់បាន​កូន​ដែលមាន​ភេទ​ប្រុស ឬ​ស្រី​តាមតែ​ការប៉ង​ប្រាថ្នា​របស់​ពួកគេ​។ ទោះបីជា​បច្ចេកទេស​មួយចំនួន​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ក្ដី ប៉ុន្ដែ​ត្រូវ​ចងចាំ​ក្នុង​ចិ​ត្ដ​ថា មិនមាន​បច្ចេកទេស​ណា​មួយ​ដែល​អាច​ទុក​ចិ​ត្ដ ឬ​មាន​ប្រសិទ្ធភាព​១០០%​នោះទេ​។ ដើម្បី​ជា​ជំនួយ​សម្រាប់​លោកអ្នក​អាន ខ្ញុំ​សូម​លើកយក​វិធីសាស្ដ្រ​ពីរ​បីយ៉ាង ដើម្បី​ទទួលបាន​កូនប្រុស​ឬ​កូនស្រី​តាម​ចំណង់​មក​ជម្រាប ជូន​គឺ​កាលបរិច្ឆេទ​នៃ​ការរួម​ភេទ របប​អាហារ​ទទួលទាន និង​កម្រិត​ស៊ក​បញ្ចូល​លិង្គ​ពេលធ្វើការ​រួមភេទ​។​ ​ប្រសិនជា​លោកអ្នក​បាន​អាន​អត្ថបទ​នេះ មានន័យថា អ្នក​កំពុងតែ​ចង់បាន​កូន ហើយ​អ្នកនឹង​សញ្ជឹង​គិតថា​តើ​អ្នក​ចង់បាន​កូនប្រុស ឬ​ស្រី​។ ទោះបីជា​ការចង់​បានកូន​ប្រុស ឬ​ស្រី​តាម​ផ្នែក​វេជ្ជសាស្ត្រ​តម្រូវ​ឲ្យ​អ្នកចំណាយ​ប្រាក់​ច្រើន​ក៏ដោយ...