សុខភាព

ស្តាប់​សម្តី​គ្រូពេទ្យ​រួច​…​ស្ត្រី​ពពោះ​ប្រាកដជា​មុខរីក​ដូច​គ្រាប់​ជីរ​ហើយ​

​ស្រីៗ​ទើប​ពពោះ​កូន​ដំបូង កាលបើ​សង្កេតឃើញ​រាងកាយ​ខ្លួន​ចេញ​អា​ការៈមិន​ប្រក្រតី​ណាមួយ ប្រាកដជា​មិន​សប្បាយចិត្ត​នោះទេ បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​កូន បាត់បង់​សោភណភាព ឬ​គិតថា​បញ្ហា​ទាំងនោះ​កើតឡើង​ចំពោះ​ខ្លួនឯង​តែ​ម្នាក់​។ ដើម្បី​កុំ​ឲ្យ​ស្រីៗ​គ្នា​យើង​បារម្ភ​ខ្លាំងពេក Hello គ្រូពេទ្យ​នឹង​លើកយក​បញ្ហា​មួយចំនួន​ដែល​ស្រីៗ​ពពោះ​ភាគច្រើន​តែង​ជួបប្រទះ​។​ ១. ធ្លាក់ស​ខុសធម្មតា​ ​អំឡុង​ពពោះ ស្រីៗ​ចៀស​មិន​រួច​ពី​បញ្ហា​ធ្លាក់ស​នោះទេ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ នេះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​ការផលិត​សារធាតុ​រាវ​ទប់ស្កាត់​បាក់តេរី​ក្នុង​ទ្វារមាស​កាន់តែ​ច្រើនជាង​មុន ម្យ៉ាងវិញទៀត​ដោយសារតែ​ពោះ​កាន់តែ​ធំ យើង​ពិបាកធ្វើ​អនាម័យ​ប្រដាប់ភេទ​។ ត្បិតតែ​ការ​ធ្លាក់ស​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏ពិតមែន តែបើ​ម៉ាក់ៗ​មាន​ធ្លាក់ស​ច្រើន មាន​ពណ៌ ស្អិត និង​ក្លិនឆ្អាប ឬ​ស្អុយ​នោះ ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​ជា​សញ្ញា​ធ្លាក់​សមាន​ជំងឺ​។​ ២. ឃ្លៀក និង​ក ឡើង​ខ្មៅ​ ​បរិវេណ​ក និង​ឃ្លៀក​ឡើង​ខ្មៅ ក៏​បណ្តាលមកពី​ការប្រែប្រួល​អ័រម៉ូន​ដែរ ហើយ​ស្ត្រី​ពពោះ​ភាគច្រើន​ជួបប្រទះ​បញ្ហា​ទាំងនេះ ម្នាក់ៗ​មិនសូវ​ហ៊ាន​ពាក់អាវ​វាលៗ​នោះទេ​ខ្មាស​គេ ។ បញ្ហា​ឃ្លៀក...

គន្លឹះ​សំខាន់ៗ​ទាំង​៤​យ៉ាងនេះ​សោះ​ដែល​ធ្វើ​ឲ្យ​លោកយាយ​ម្នាក់​មាន​អាយុ​វែង​រហូតដល់​ជាង​១៣២​ឆ្នាំ​ឯណោះ​

​មាន​សំនួរ​ជាច្រើន តែងតែ​សួរថា តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​រស់នៅ​បានយូរ​? ព្រោះតែ​មិន​ចង់​ឃ្លាត​ចាក​ពិភពលោកទៅរហ័សពេកទេចង់នៅមើលថែទាំកូនចៅចង់នៅជាម្លប់សម្រាប់ពួកគេនិងធ្វើឲ្យបំណងប្រាថ្នា​ដែល​ធ្លាប់​បានគិត​ឲ្យ​បានសម្រេច​រួចរាល់​សិន​។​យ៉ាងណាមិញ​ក្នុង​វ័យ ១៣២​ឆ្នាំ លោកយាយ Abhidharma រស់នៅ​នា​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន បាន​ក្លាយជា​អ្នកមាន​អាយុ​វែង​បំផុត​នៅ​ប្រទេស​នេះ ។​គន្លឹះ​ទាំង​៤​ដែល​យាយ​បាន​ចែករំលែក​នោះ​មានដូចជា​៖ 1-​មានគំនិត​វិជ្ជមាន ហើយ​សុទិដ្ឋិនិយម​ជានិច្ច ៖ ​លោកយាយ​កំណត់​ច្បាស់​ពី​ពាក្យស្លោក​សម្រាប់​ជីវិត​គឺ ៖ “​រស់នៅ​កុំ​ខឹង កុំ​ច្រណែន កុំ​តូចចិត្ត​” ។ គប្បី​រក្សា​ផ្លូវចិត្ត​ឲ្យ​រីករាយ កុំ​ចង្អៀតចង្អល់ ។​មានរឿង​មិន​សប្បាយ​កុំ​សន្សំទុក គួរ​ចែករំលែក​នឹង​បងប្អូន​រឺ​មិត្តភក្តិ​​ជាដើម ។ កុំ​សំឡឹងមើល​ហេតុការណ៍​ក្នុង​អារម្មណ៍​អវិជ្ជមាន​… ។​ 2-​បរិស្ថាន​រស់នៅ​ល្អ ៖ ​បរិស្ថាន​ល្អ​ពុំមែន​ជា​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ទេ ។ លោកយាយ​ចូលចិត្ត​រស់នៅក្នុង​បរិស្ថាន​ដែលមាន​រុក្ខជាតិ​បៃតង​ច្រើន ។ រស់នៅ​នឹង​ធម្មជាតិ​ជួយ​ឲ្យ​អារម្មណ៍​គ្មាន​ភាព​ហ្មងសៅ ។​ 3-​របៀបរបប​រស់នៅ​ត្រូវ​ស្ថិរភាព ៖ ​គប្បី​សាង​ទម្លាប់​ល្អៗ​ដូចជា គួរ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រលឹម ហាត់ប្រាណ...

ស្ត្រី​ដែល​ចូលចិត្ត​ផ្សាំ​សុដន់​គួរ​យល់​ដឹងថា​វា​នឹង​អាច​ប្រែ​ក្លាយជា​ជំងឺមហារីក​សុដន់​ដ៏​កម្រ​ម្យ៉ាង​

​ស្ត្រី​យ៉ាងហោច​៦១​នាក់ នៅ​អង់គ្លេស ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​សុដន់​ដ៏​កម្រ​ម្យ៉ាង ដោយសារតែ​ការ​ផ្សាំ​សុដន់ ប៉ុន្តែ​បែរជា​និយតករ​ផលិតផល​សុខភាព បដិសេធន៍​មិន​ហាមប្រាម​ការប្រើប្រាស់​វា​ទៅវិញ​។​ការ​ផ្សាំ​សុដន់ ត្រូវបាន​ប្រើប្រាស់​នៅ​គ្លីនិក​នៅ​ទូទាំង​ចក្រភព​អង់គ្លេស បើទោះបីជា​វា​ខុសច្បាប់​នៅ​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី​ក៏ដោយ ដោយសារតែ​វា​ជាប់​ព័ន្ធ​នឹង​ជំងឺមហារីក​កូនកណ្តុរ​ទំហំ​ធំ​ដ៏​កម្រ​ម្យ៉ាង​។​ ស្ត្រី​ជាង​៤០​នាក់ បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​ក្រុមហ៊ុន​ផលិតផល ហើយ​និង​ក្រុម​មេធាវី​របស់​ពួកគេ បាន​អំពាវនាវ​ឲ្យ​ដក​វិធី​ផ្សាំ​សុដន់​ចេញពី​ទីផ្សារ​។ ជំងឺមហារីក​កូនកណ្តុ​រ​ទំហំ​ធំ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្សាំ​សុដន់ ឬ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀតថា​ជា​ជំងឺមហារីក​ដ៏​កម្រ BIA-ALCL​នឹង​នាំ​ឲ្យ​កើតមាន​វត្ថុ​រាវ​ជុំវិញ​ការ​ផ្សាំ​សុដន់ ហើយ​និង​អាច​នាំ​ឲ្យ​ហើម​សុដន់ ការឈឺចាប់ និង​ដុំ​ពក​។ ការព្យាបាល​ដំណាក់​ដំបូង គឺ​ចាំបាច់​បំផុត ហើយ​ក្រុមហ៊ុន Allergan ដែលជា​ក្រុមហ៊ុន​ផលិត​ធំ​នៃ​ការ​ផ្សាំ​សុដន់ បាន​ដក​ផលិតផល​មួយ​នេះ​ចេញពី​ទីផ្សារ​រួចហើយ​។​ថ្វីត្បិតតែ​មានការ​សម្រេច​ចិត្ត​ដកចេញ​ផលិតផល​របស់​ក្រុមហ៊ុន Allergan ក៏ដោយ ក៏​ទីភ្នាក់ងារ​បទបញ្ជា​វេជ្ជសាស្ត្រ និង​ផលិតផល​ថែរក្សា​សុខភាព​ចក្រភព​អង់គ្លេស​(MHRA) មិនបាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត អនុវត្តន៍​តាម​នោះដែរ ដោយ​ពួកគេ​អះអាងថា បញ្ហា​ជំងឺមហារីក គឺ​កម្រ​កើតឡើង​ខ្លាំងណាស់​ពាក់ព័ន្ធ​នឹង​ការ​ផ្សាំ​សុដន់​។​លោកស្រី...

ស្លឹកម្លូ​មាន​អត្ថប្រយោជន៍​ហួសការ​ស្មាន សូម្បី​យាយៗ​ដែល​ពិសា​ម្លូ​ខ្លួនឯង​ផ្ទាល់ ក៏​ដឹង​អត្ថប្រយោជន៍​វា​មិនទាន់​អស់​ដែរ​!

​ស្លឹកម្លូ ត្រូវបាន គេ ប្រើប្រាស់ រាប់ពាន់ ឆ្នាំ មកហើយ នៅ ប្រទេស ឥណ្ឌា ក៏ដូចជា ប្រទេស ខ្មែរ ។ វា ត្រូវបាន យកទៅ ទំពារ ជាមួយនឹង គ្រាប់ ស្លា ពេញនិយម បំផុត សម្រាប់ យាយៗ ចាស់ៗ​។ តើ អ្នកមាន ឆ្ងល់ ដែរ ទេ ថា ហេតុអ្វី បានជា...

មក​ដឹង​ពី​អត្ថប្រយោជន៍​ទឹក​ម្នាស់ ថា​តើ​វា​អាចជួយ​អ្វីខ្លះ សម្រាប់​រាងកាយ​របស់​មនុស្ស​

រាងកាយ មនុស្ស​គ្រប់រូប​គួរតែមាន​ប្រព័ន្ធ​ភាពស៊ាំ ដែល​អនុ​ញ្ញា​ត្តិ​ឱ្យ យើង​ទទួលទាន​បណ្តា​ភេសជ្ជៈ​ប្រភេទ​ជា ទឹក​កៀប ស្រស់ៗ ចេញ ពី​បន្លែ​ឬ​ផ្លែឈើ​ផ្សេងៗ​មិន​បណ្តាល រាគរូស មិន​ចុក​ឆ្អល់ លើកលែងតែ​យើង​លាង​មិន​ស្អាត ឬ​ផ្លែ​ទាំងនោះ រលួយ​មិន​ស្រស់​។ ត្រូវ​ដឹងថា អាហារ​ទាំងនេះ ជា​ទិព្វមន្ត ដែល មាន​ប្រសិទ្ធិ​ភាពខ្លាំង ក្នុងការ ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​យើង ការ តែ​រឹងមាំ ហើយ យើង ក៏មាន សុខភាព​រឹងរឹត តែ ល្អ​មិន​ថា​វ័យ​ចម្រើន​ប៉ុណ្ណា​។​ការគិត ថា ផឹកទឹក​ម្នាស់​ទៅក្នុង​ពោះ​ទទេ​នៅពេល​ព្រឹក​ព្រហាម​នាំ ឱ្យ​កាត់ ឬ ខូច​ក្រពះ គឺជា​គំនិត​ប៉ាន់ស្មាន...

ព្យាបាល​ជំងឺមហារីក​មាត់ស្បូន មិនចាំបាច់​វះកាត់ ដោយ​គ្រាន់តែ​ប្រើ​ឱសថ​ធម្មជាតិ​នឹង​ទទួលបាន​ប្រសិទ្ធភាព​

​នេះ​ជា​រឿង​ស្ត្រី​ម្នាក់​នៅ​អាមេរិក ដែល​បាន​កើតរោគ​មហារីក​មាត់ស្បូន បាន​បដិសេធ​មិន​វះកាត់ និង​ព្យាបាល​ដោយ​គីមី ព្រោះ​គាត់​ជឿ​លើ​ឱសថ​បុរាណ​មួយ​នេះ ឱសថ​បុរាណ​ព្យាបាល​មហារីក​ស្បូន​ពូកែ​អស្ចារ្យ​។ ស្ត្រី​វ័យ ៥៦​ឆ្នាំ នៅ​អាមេរិក​ម្នាក់ ត្រូវបាន​គ្រូពេទ្យ​រកឃើញថា កើត​ជំងឺមហារីក​ស្បូន​។ វេជ្ជបណ្ឌិត​បាន​សំណូមពរ​ឲ្យ​អ្នកស្រី​កាត់​ស្បូន​ចោល ហើយ​បន្ទាប់មក​ព្យាបាល​ដោយ​គីមី ប៉ុន្តែ​អ្នកស្រី​បានសម្រេច​ចិត្ត​ងាក​មក​ប្រើ​ឱសថ​បុរាណ​ម្យ៉ាង ដែល​មុន​នោះ​អ្នកស្រី​ធ្លាប់​បានឮ​គេ​និយាយប្រាប់ ។​ ​អ្នកស្រី​បាន​អនុវត្ត ហើយ​ក្រោយមក​បាន​វិលត្រឡប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ។ វេជ្ជបណ្ឌិត​ពិតជា​ស្រឡាំងកាំង​នឹង​លទ្ធផល​ដែល​ពួកគេ​ធ្វើការ​វិភាគ ។​អ្នកស្រី​បាន​ចែករំលែក​ឱសថ​បុរាណ​ដែល​បង្កើតឡើង​តាម​រូបមន្ត​ដ៏​សាមញ្ញ​រួមមាន ៖-​ទឹក​ប្រទាល​កន្ទុយក្រពើ ១០០ ក្រាម​-​ផ្លែ​កៅឡាក់ កិន​ម៉ដ្ឋ ៥០០​ក្រាម និង​ទឹកឃ្មុំ​សុទ្ធ ៣០០ ក្រាម​ដោយ​របៀប វិធី​ធ្វើ និង​ប្រើប្រាស់​៖ យក​សារធាតុ​ទាំង ៣​មុខ​នេះ មក​កូរ​លាយ​ឲ្យ​សព្វ​រួច​ដាក់ចូល​ក្នុង​កែវ ។...

គ្រូពេទ្យ​ជំនាញ​រកឃើញថា​ការថតរូប Selfie​ញឹកញាប់​នាំ​ឲ្យ​កើត​ជំងឺសរសៃប្រសាទ​ដែល​ត្រូវការ​វះកាត់​

​ អ្នកជំនាញ​សុខាភិបាល​ឈានមុខ​គេ​មួយរូប​របស់​អង់គ្លេស បាន​និយាយថា ការថតរូប Selfie​ញឹកញាប់​បានធ្វើ​ឲ្យ​អត្រា​កើនឡើង​ខ្ពស់​ចំពោះ​មនុស្ស​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៣៥​ឆ្នាំ នៃ​ការ​ប្រឈម​ជាមួយ​ការអភិវឌ្ឍន៍​ទៅរក​ស្ថាន​ភាពឈឺចាប់​សរសៃប្រសាទ​ដែល​ត្រូវ​ការវះកាត់ ដោយសារតែ​វិធី​ដែល​ពួកគេ​បត់​ក​.​ដៃ​របស់​ពួកគេ​។​ ​ ការថត Selfie គឺជា​រោគសញ្ញា​ប្រហោង​ឆ្អឹង​ប្រអប់ដៃ ដែលជា​ស្ថានភាព​មួយ​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ភ្លាមៗ​និង​ស្ពឹក ហើយ​និង​រមួល​ក​.​ដៃ និង​ម្រាមដៃ ក្នុងនោះ​បើ​ករណី​ធ្ងន់ធ្ងរ នឹង​ត្រូវការ​ការវះកាត់​។​លោក​វេជ្ជបណ្ឌិត Raj Ragoowansi ដែលជា​គ្រូពេទ្យ​វិះ​កាត់​បា​ស្ទិ​កមាន​មូលដ្ឋាន​នៅ​ផ្លូវ Harley Street ភាគ​កណ្តាល​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​និយាយថា លោក​បាន​មើលឃើញ​កំណើន​ក្នុងចំណោម​ក្រុម​ក្រាហ្វិក ដែល​ជួបប្រទះ​រោគសញ្ញា​មួយ​នេះ បង្កឡើង​ដោយសារតែ​ការបត់​ដៃ​ដើម្បី​ថតរូប Selfie​ឲ្យ​បាន​ស្អាត​នោះ​។​អ្នកជំងឺ​ម្នាក់ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ស្ថានភាព​ដែល​នាង​មិនអាច​ក្តាប់ដៃ​បាន ខណៈដែល​មនុស្ស​ម្នាក់ទៀត រងគ្រោះ​ដោយសារតែ​ការ​ស្ពឹក​ម្រាមដៃ​។​ថ្លែង​ទៅកាន់​កាសែត The Sunday Times លោក Ragoowansi បាន​និយាយថា...

តើ​អ្នក​គួរ​រួមភេទ​ដំបូង​នៅ​អាយុ​ប៉ុន្មាន​?

ពេលវេលា​ដែល «​ត្រឹមត្រូវ​» បំផុត​សម្រាប់​អ្នក​ក្នុងការ​រួមភេទ​ដំបូង គឺ​នៅពេលដែល​អ្នក​គិតថា​ខ្លួនប្រាណ​របស់​អ្នក និង​អារម្មណ៍​របស់​អ្នក​បាន​ត្រៀម​រួចរាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេល​រួមភេទ​។ គ្មាន​វិធីសាស្ត្រ​ណាមួយ​អាច​បញ្ជាក់​ពី​ភាពជាក់លាក់​ថា អ្នក​បាន​ត្រៀមខ្លួន និង​មាន​ទំនុកចិត្ត​រួចហើយ​នៅពេល​នោះទេ​។ នៅក្នុង​ប្រទេស​កម្ពុជា ការ​រួមភេទ​ជាមួយ​កុមារី​ដែលមាន​អាយុ ក្រោម​១៥​ឆ្នាំ​ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​អនាចារ​។ ប៉ុន្តែ​មិន​មានន័យថា​នៅពេលដែល​អ្នក​អាយុ ១៦ ១៧ ឬ​១៨​ឆ្នាំទៅ អ្នក​ត្រូវតែ​រួមភេទ​នោះទេ​។​ ​ការរួម​ភេទ​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​របស់​មនុស្ស​ពេញវ័យ​។ តើ​ពេលណា​ដែល​អ្នកជា​មនុស្សពេញវ័យ​? នៅ​អាយុ ១៨ ឆ្នាំ ឬ​២១​ឆ្នាំ​? អាច​នឹងមាន​ការយល់​ច្រឡំ​ច្រើន​ទៅលើ​អាយុ​នេះ ទៅនឹង​អាយុ​នៃ​ការបោះឆ្នោត ឬ​អាយុ​រៀបការ ឬ​បើកបរ​ជាដើម​។ មាន​មនុស្ស​ពេល​វ័យ​ជាច្រើន​ដែលមាន​អាយុ​២៥​ឆ្នាំ​ដែល​មិនមាន​ភាពចាស់ទុំ​ជាង​ក្មេង​ដែលមាន​អាយុ ១៧​ឆ្នាំ​។ ដូចនេះ ការយក​អាយុ​មក​កំណត់​ក្នុងការ​រួមភេទ​មិន​សម​ហេតុផល​ទាំងអស់​នោះទេ​។​ ​ចម្លើយ​សម្រាប់​សំណួរ​នេះ​ពី​យើង គឺ​ស្ថិតនៅលើ​ការវិភាគ​របស់​អ្នក​។ អ្នក​ត្រូវ​កំណត់​តម្លៃ​ដោយ​ផ្អែកលើ​បរិបទ​នៃ​ការរស់នៅ​របស់​អ្នក​។ យក​តម្លៃ​ទាំងនេះ​ដាក់​នៅ​កណ្តាល ហើយ​សម្រេចចិត្ត​ទៅលើ​ការរួម​ភេទ​របស់​អ្នក​។ សូម​ចងចាំ​ថា...

អ្នកដែលចូលចិត្តពិសារភេសជ្ជៈមានជាតិហ្គាសរាល់ថ្ងៃ​ ប្រយ័ត្នដូចបុរសម្នាក់នេះ

មនុស្សភាគច្រើនគិតថា ភេសជ្ជៈមានជាតិហ្គាសខ្លាំង គឺបណ្តាលឲ្យពុកធ្មេញ ឬឡើងទម្ងន់ ប៉ុន្តែវាមិនដូច្នេះនោះទេ ដោយសារបុរសម្នាក់ ស្ទើរតែអស់ដៃម្ខាងទៅហើយ ដោយសារតែគាត់ញៀន នឹងភេសជ្ជៈមានជាតិហ្គាសនេះ។ លោក Mohd Razin Mohamed គឺជាអតីតវិស្វករទូរគមនាគមន៍ អាយុ៥៦ឆ្នាំ មកពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ស្ទើតែអស់ដៃម្ខាងទៅហើយ ក្រោយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែគាត់ញៀន នឹងភេសជ្ជៈមានជាតិហ្គាសនេះ។ លោក Mohamed ទទួលទានភេសជ្ជៈមានជាតិហ្គាស១ថ្ងៃយ៉ាងហោចណាស់ក៏២កំប៉ុងដែរ ឬអាចលើសនេះ ជាពិសេសពេលដែលលោកសម្រាកទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ។ លោកបាននិយាយថា លោកផឹកភេសជ្ជៈមានជាតិស្កច្រើនជាង៣លើកនៅកន្លែងការងារ។ ក្រោយពេលដែលលោករកឃើញថា លោកមានជំងឺទឹកនោមផ្អែមប្រភេទទី២ លោកក៏បានរកឃើញស្នាមរលាកដ៏ធំមួយនៅលើខ្នងរបស់លោក។ ស្នាមរលាកនោះ ព្យាបាលមិនជាទាល់តែសោះ ហើយវាកាន់តែអាក្រក់ទៅ និងរីកកាន់តែធំដល់ដៃរបស់លោកទៀតផង។ នៅពេលដែលលោកទៅឲ្យពេទ្យពិនិត្យនៅក្នុងទីក្រុង Sungai Buloh...

ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​រកឃើញ​វ៉ាក់សាំង​កម្ចាត់​មហារីក​គ្រាប់​ឈាម​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល នៅឯ​សាកលវិទ្យាល័យ Tel Aviv បាន​អភិវឌ្ឍន៍​វ៉ាក់សាំង​ណា​ណូ​ថ្មី សម្រាប់​ព្យាបាល​មហារីក​គ្រាប់​ឈាម ដែលជា​ជំងឺមហារីក​ស្បែក​ម្យ៉ាង​ដ៏​សាហាវ​បំផុត​។​ ​វិធីសាស្ត្រ​ព្យាបាល​របស់​ពួកគេ មកទល់នឹង​ពេលនេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការការពារ​ការអភិវឌ្ឍ​ន៍​របស់​មហារីក​គ្រាប់​ឈាម ហើយ​និង​ក្នុងការ​ព្យាបាល​មហារីក​គ្រាប់​ឈាម​ដំបូង និង​ការរីក​ដាល​នៃ​មហារីក​បង្កឡើង​ដោយសារតែ​ជំងឺមហារីក​គ្រាប់​ឈាម​។ ​ការយកចិត្តទុកដាក់​សំខាន់​លើ​ការស្រាវជ្រាវ​នេះ គឺ​ផ្តោតលើ​ភាគល្អិត​ណូ​ណា​ដែល​ដើរតួ​យ៉ាងសំខាន់​សម្រាប់​វ៉ាក់សាំង​។​ ​ការសិក្សា​ស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ​សាស្ត្រា​រ្យ Ronit Satchi-Fainaro គឺជា​ប្រធាន​នាយកដ្ឋាន​សរីរវិទ្យា និង​ឱសថ​សាស្ត្រ និង​ជា​ប្រធាន​មន្ទីរពិសោធន៍​សម្រាប់​ស្រាវជ្រាវ​ជំងឺមហារីក និង​ថ្នាំពេទ្យ​ណា​ណូ នៃ​មហាវិទ្យាល័យ​ឱសថ TAU ហើយ​និង​សាស្ត្រាចារ្យ Helena Florindo មកពី​សាកលវិទ្យាល័យ Lisbon រួមជាមួយ​នឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើនរូប​ទៀត​។​ ​មហារីក​គ្រាប់​ឈាម នឹង​អភិវឌ្ឍន៍​នៅក្នុង​កោសិការ​ស្បែក​ដែល​ផលិត​បានជា​ដុំ​គ្រាប់​ឈាម ឬ​ជាតិ​ពណ៌​ស្បែក​។​ ​លោក Satchi-Fainaro គឺជា​សាស្ត្រាចារ្យ​មកពី​មហាវិទ្យាល័យ TAU បាន​និយាយថា “​សង្គ្រាម​ប្រឆាំងនឹង​ជំងឺមហារីក បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយៗ​ជំងឺមហារីក​គ្រាប់​ឈាម...