អ្នកដែលអស់កម្លាំងល្ហិតល្ហៃជាប្រចាំអាចកំពុងកើតជំងឺ Burnout នេះ
Burnout ឬជាចង្កោមរោគសញ្ញាហត់នឿយដែលមានឥទ្ធិពលលើផ្លូវកាយ និងផ្លូវចិត្តដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ថាជាជំងឺក្នុងប៉ុន្មានខែមុននេះផងដែរ។ ជំងឺ Burnout ជាបញ្ហាផ្លូវចិត្តដែលងាយប៉ះពាល់ជាងគេចំពោះអ្នកដែលធ្វើការងារច្រើនលើសពីកម្រិតកម្លាំងកាយ និងកម្លាំងបញ្ញារបស់គាត់ដូចជា មន្ត្រីរាជការ ការងារដែលបង្កឲ្យមានស្ត្រេស និងមិនមានជំនួយពីអ្នកផ្សេងជាដើម។ ជំងឺមិនទាន់ស្រាវជ្រាវពីការបណ្តាលឲ្យកើតមានបានច្បាស់លាស់នៅឡើយទេ តែគេអាចសន្និដ្ឋានបានថា វាកើតឡើងដោយសារតែស្ត្រេសក្នុងរយៈពេលយូរ និងមានសម្ពាធផ្នែកការងារច្រើនហួសកម្រិត។ ជំងឺនេះជាប្រភេទជំងឺថ្មីដែលលាក់ខ្លួនជាមួយជំងឺផ្សេងទៀតដូចជា ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្តជាដើម។ Burnout ត្រូវបានបែងចែកជា ៣ ធំៗ គឺ៖1. ការងារ ឬទំនួលខុសត្រូវច្រើនពេក2. ការងារដែលមិនមានការអភិវឌ្ឍសមត្ថភាពរបស់អ្នក (Under-challenged Job)3. ការបរាជ័យនៅក្នុងការងាររោគសញ្ញាមួយចំនួនរបស់ជំងឺនេះដែលអ្នកអាចកំណត់ខ្លួនឯងបានមានដូចជា៖1. អស់កម្លាំងល្ហិតល្ហៃ ឡើងសម្ពាធឈាម ចុករោយសាច់ដុំ និងកញ្ចឹងក2....
វីរុសកូវីដ១៩បម្លែងខ្លួនទៅជា B.1.617 កាចសហាវជាងមុនរាប់រយដង
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងនៅថា វីរុសបម្លែងថ្មីមានប្រភពនៅឥណ្ឌា ឥឡូវត្រូវ បានរកឃើញថា ឆ្លងរាលដាលដល់ ១៧ប្រទេសហើយ។នេះបើយោងតាមការចុះផ្សាយ Channelnewsasia កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ មេរោគកូរ៉ូណាវីរុសថ្មី ទម្រង់បំប្លែងខ្លួន B.1.617 ឬដែលគេហៅជាទូទៅថា កូវីដ១៩ទម្រង់បំប្លែងខ្លួនមានប្រភពមកពីឥណ្ឌា ត្រូវបានអ្នកជំនាញរកឃើញ មាននៅក្នុងគម្រូហ្សេណូមចំនួន ១២០០បំណែក នៅតាមប្រទេសចំនួនយ៉ាងហោច១៧ប្រទេស។ នៅក្នុងការប្រកាស របស់អង្គការសុខភាពពិភពលោក នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ គឺភាគច្រើននៃ កូវីដ១៩ទម្រង់ បំប្លែងខ្លួនថ្មីនេះ មានវត្តមាននៅឥណ្ឌា ជាទីដែលវាបានលេចរូបរាងឡើងមុនដំបូងបង្អស់។ មួយចំនួនធំទៀត គឺមាននៅសិង្ហបុរី...
ពេលវេលាដែលស្ត្រី ចង់រួមមេត្រីបំផុតដែលអ្នកមិនធ្លាប់បានដឹង !
អារម្មណ៍ផ្លូវភេទបុរស និងស្ត្រីជារឿងធម្មជាតិ តែខុសត្រង់ថាស្ត្រីពុំបានបង្ហាញសកម្មភាពឲ្យដឹងដូចបុរសនោះទេ បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តី ប៉ុន្តែពេលខ្លះអារម្មណ៍សិច របស់ស្ត្រី កើនខ្លាំងជាងបុរសទៅទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួនដែលមាននៅ ខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្ត្រីតែងកើតមានអារម្មណ៍ចង់រួមរ័ក។ក្នុងពេលជ្រុះអូវ៉ុលការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ៊័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញជាពិសេសអ៊័រម៉ូន អេស្ត្រូជែនតែម្តង ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង ។ ក្រៅពីនេះស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើនពីក្នុងខ្លួនផងដែរ ឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ ។ ដូច្នេះវាអាចជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផ្តល់ម៉ាស្សាដល់នាងហើយ ។ក្នុងពេលមករដូវអ្នកប្រហែលជាយល់ថាវាគឺជារឿងចម្លែកណាស់ហើយ ប៉ុន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយសម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រី ហើយក៏ជាពេលវេលាដែលនាងមានចំណង់ផ្លូវភេទខ្លាំងដែរ ។ នេះដោយសារតែអ៊័រម៉ូនជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង ។ ជាមួយគ្នានេះដែរបើសិនជាអ្នករួមភេទជាមួយមនុស្សស្រីក្នុងពេលនាងមករដូវបែបនេះ គឺមិនអាចមានផ្ទៃពោះបានឡើយ...
ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជាសះស្បើយមិនមាននោះទេ។អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១។លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។គិតត្រឹមថ្ងៃទី១៩កុម្ភៈ កម្ពុជារកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៤៨៤នាក់។ ក្នុងនោះ មាន៤៧០នាក់ បានជាសះស្បើយ និង១៤នាក់ទៀត...
ក្រសួងសុខាភិបាល អ្នកធ្លាប់ចូលទៅហាងការហ្វេ មួយនៅខណ្ឌសែនសុខ ត្រូវមកធ្វើតេសបន្ទាន់
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅហាងកាហ្វេ Hidden Coffee នៅផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ៣:៣០នាទី ដល់ម៉ោង ៤:០០នាទីរសៀលថ្ងៃទី៤ធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឱ្យបានគ្រប់ចំនួន១៤ថ្ងៃ។ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២...
វិធីសង្គ្រោះបន្ទាន់ ពេលពស់ចឹក?
ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើងនិងជាពិសេសនៅពេល មានគ្រោះទឹកជំនន់ជនលិច។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរ ភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។ ក) ប្រភេទពស់ពិស៖ក្នុងចំណោមពស់ប្រមាណជិត ៦០ប្រភេទ ដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ- ពស់វែកក្របី- ពស់វែកដំបូក- ពស់ហនុមាន- ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ- ពស់បៃតង ២ប្រភេទទៀតមាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ- ពស់វែករនៀម - ពស់ពព្លាក់ - ពស់ស្រកាចាស- ពស់ក្រាយ លឿងខ្មៅ - ពស់ក្រាយក្បាលក្រហមពស់ទី១២ គឺពស់សមុទ្រ...
តើរួមភេទដំបូងឈឺដែរឬទេ?
មនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នា។ ការររួមភេទដំបូងអាចឈឺប្រសិនបើអ្នកមិនស្គាល់ពីខ្លួនប្រាណរបស់អ្នកច្បាស់។ រាងកាយរបស់មនុស្សត្រូវបានបង្កើតដោយភាពអស្ចារ្យ ពោលគឺអាចហាត់ពុតក្នុងសកម្មភាពផ្សេងៗ។ ចំពោះប្រដាប់ភេទមនុស្សស្រី ដែលមានរោមដុះព័ទ្ធជុំវិញហៅថា យោនី ហើយយោនីមានបបូរនៅខាងក្រៅពីរ និងខាងក្នុងពីរ។ នៅខាងលើ នៅពេលដែលបបូរខាងក្នុងប្រសព្វគ្នា ហៅថាឆ្តេញ (សិរ) ដែលជាចំណុចផ្តល់សម្រើបផ្លូវភេទខ្លាំងរបស់នារី។ នៅខាងក្រោមឆ្តេញ មានរន្ធនោម ហើយនៅខាងក្រោមនេះបន្តិចគឺទ្ធារមាស។ ទ្វារមាសត្រូវបានបង្កើតឡើងដោយសាច់ដុំដែលយឺត ដែលអាចដាក់បញ្ចូលលិង្គបាន និងមានសភាពយឺតគ្រប់គ្រាប់សម្រាប់ក្បាលទារកពេលសម្រាលកូន។នៅពេលដែលមនុស្សស្រីចង់រួមភេទ វាសំខាន់ណាស់ដែលមនុស្សស្រីត្រូវមានអារម្មណ៏ និងចំណង់ផ្លូវភេទ។ សូមចងចាំថាការរួមភេទដោយសុវត្ថិភាពកើតឡើងដោយសារ មានការយល់ព្រមពីដៃគូ។ នៅពេលដែលមនុស្សស្រីមានចំណង់ផ្លូវភេទ នោះគេសង្កេតឃើញមានទឹករំអិលទ្វារមាស ហើយទឹករំអិលនេះមិនមែនជាទឹកនោមនោះទេ ប៉ុន្តែវាត្រូវបានបង្កើតដោយក្រពេញមួយរបស់ទ្វារមាស។ ភាពសើមដោយសារទឹករំអិលធ្វើឱ្យការរួមភេទតាមរយៈការបញ្ចូលលិង្គប្រព្រឹត្តទៅបានងាយស្រួល។ ជាមួយគ្នានេះផងដែរនៅពេលដែលមនុស្សស្រី មានចំណង់ផ្លូវភេទ ឆ្តេញរបស់មនុស្សស្រីនឹងរីកធំជាងមុន។ ការស្ទាបអង្អែលលើឆ្តេញ គឺជាវីធីដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សស្រីមានចំណង់ផ្លូវភេទ។...
ការសម្រេចកាមដោយខ្លួនឯង មានផលល្អជាងការរួមភេទជាមួយដៃគូរ ប្រសិនជាអ្នកនៅលីវ
អារម្មណ៍ផ្លូវភេទដល់ត្រើយស្រណុកសុខស្រួលមិនមែនសំដៅតែទៅលើការរួមភេទរវាងមនុស្ស និងមនុស្សទេ។ បុគ្គលម្នាក់ក៏អាចឡើងឋានសួគ៌តណ្ហាតាមរយៈការសម្រេចកាមដោយខ្លួនឯងដែរ។ ការសម្រេចកាមដោយខ្លួនឯង គឺជាការស្វែងរកភាពស្រណុកសុខស្រួលផ្លូវភេទ ដោយគ្មានវត្តមានភាគីដទៃទៀត។ មនុស្សអាចសម្រេចកាមដោយខ្លួនឯងតាមរយៈការបបោសអង្អែល និងប្រើដៃ ឬឧបករណ៍ជំនួយផ្លូវភេទនានាដើម្បីបំពេញចំណង់កាមគុណឲ្យដល់ចំណុច កំពូល។ចំពោះបុរស ការសម្រេចកាមដោយខ្លួនឯងភាគច្រើនប្រព្រឹត្តទៅដោយការប្រើដៃ កាន់លិង្គរបស់ខ្លួន ហើយធ្វើចលនាសាប់ចុះឡើងតាមចង្វាក់រហូតដល់បាញ់ទឹកកាម ឬក៏តាមរយៈការប្រើឧបករណ៍សិចរាងដូចពែង ដែលមានរន្ធស្រដៀងយោនីរបស់ស្ត្រី។ រីឯនារី ការសម្រេចកាមខ្លួនឯងភាគច្រើន គឺជាការប្រើម្រាមដៃ ឬលិង្គសិប្បនិមិ្មតស៊កបញ្ចូល ហើយធ្វើចលនាចុះឡើងរហូតដល់ចំណុចសម្រើបកំពូល។បើនិយាយអំពីការសម្រេចកាមដោយខ្លួនឯងវាពុំមានអ្វីខុសឆ្គងនោះទេ ប៉ុន្តែអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន និងចងចាំនោះថា តើកាលៈទេសៈណាដែលសមរម្យ ឬមិនសមរម្យសម្រាប់ ការបញ្ចេញអារម្មណ៍ផ្លូវភេទរបស់អ្នក។ ឧទាហរណ៍ អ្នកឃ្លានក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើបទសម្ភាសន៍ ការងារ ឬកំពុងប្រឡង អ្នកនឹងមិនចាកចេញពីបន្ទប់ ដើម្បីស្វែងរកអាហារភ្លាមៗនោះទេ។ អ្នកប្រហែលជារង់ចាំ រហូតដល់ពេលដែលសមរម្យមួយ និងទីកន្លែងត្រឹមត្រូវសម្រាប់...
ក្តីបារម្ភដ៏ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទមានវិធីដោះស្រាយហើយ
ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទច្រើនតែកើតលើបុរសដែលស្ត្រេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាង ណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយ សម្រាប់បុរស គ្រប់គ្នា និងបានបង្ករឲ្យប៉ះពាល់ដល់ជីវិតរបស់នៅជាមួយដៃគូរ។ ដំណោះស្រាយពាក់ព័ន្ធនឹងការទប់ស្កាត់ទឹកកាមមិនឲ្យចេញឆាប់រហ័សអាចមានច្រើនជម្រើសទៅតាមការពិភាក្សាជាមួយនឹងអ្នកជំនាញ ដោយផ្អែកទៅលើឫសគល់នៃបញ្ហា។ យ៉ាងណាមិញ មានវិធីសាស្ត្រ១ ដែលបុរសៗអាចពិចារណាធ្វើបានដោយមិនប៉ះពាល់នឹងសុខភាពឡើយ ដើម្បីបញ្ចៀសនូវបញ្ហាផ្លូវភេទនេះ។ បើយោងតាមការលើកឡើងមួយរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ដំណោះស្រាយនោះគឺជាការសម្រេចកាមដោយខ្លួនឯង មុនពេលប្រតិបត្តិការលើគ្រែជាមួយនឹងដៃគូ។ ការសម្រេចកាមខ្លួនឯងនេះ គួរធ្វើឡើងរយៈពេល ២ ទៅ ៣ម៉ោងមុន ឬតិចច្រើនទៅតាមបុគ្គលម្នាក់ៗ។ រាងកាយរបស់បុរសមានលក្ខណៈខុសគ្នា អ៊ីចឹងហើយគប្បីពិចារណាផ្ទាល់ទៅលើបទពិសោធន៍ថាតើអ្នកត្រូវការរយៈពេលប៉ុន្មានទើបធ្វើឲ្យប្រដាប់ភេទអាចងើបរឹងបាន។ ជាឧទាហរណ៍ អ្នកខ្លះត្រូវការពេលត្រឹម១ម៉ោង ឬខ្លះទៀតអាចយូរជាងនេះក៏ថាបាន។ការបំពេញចំណង់ផ្លូវភេទដោយខ្លួនឯងមុនបែបនេះ អាចធ្វើឲ្យអ្នកបំបាត់នូវភាពតានតឹង ដែលជាហេតុធ្វើការចេញទឹកកាមអាចមានរយៈពេលយូរជាងមុន។...
គួររួមភេទពេលណា ដើម្បីបានបុត្រ ភេទប្រុស ឫភេទស្រី ?
មនុស្សប្រុស និង មនុស្សស្រី ជាធម្មជាតិកើតមកតែងតែមានការបន្តពូជ រាល់ការបន្តពូជបាននោះលុះត្រាណាតែពួកគេ មានអាយុដល់ពេលពេញវ័យ។ ការបង្កកំណើត ឬការមានផ្ទៃពោះកើតឡើងដោយសារការជួបគ្នារវាងមេជិវិតឈ្មោល និងមេជិវិតញី តាមរយៈការរួមភេទ។ គូស្វាមីភរិយាអាចមានសិទ្ធិក្នុងការកំណត់ថា ត្រូវមានកូននៅពេលណា មានកូនចំនួនប៉ុន្មាន និងចន្លោះពីកូនមួយ ទៅកូនមួយទៀតប៉ុន្មានឆ្នាំ ដែលនេះជាសិទ្ធិមូលដ្ឋានរបស់ពួកគេវាជារឿងធម្មតា ប៉ុន្តែប្រសិនបើពួកគេចង់បាន បុត្រ ភេទស្រី ឫ ភេទប្រុសតាម ការចង់បាននោះគួរតែអានអត្ថបទនេះ ៖ ការកំណត់យកកូនប្រុស ៖អ្នកគួរតែរួមភេទ មួយថ្ងៃបន្ទាប់ឬភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញី (ការមករដូវ) ពីព្រោះមេជីវិតឈ្មោលដែលមានក្រូម៉សូមY ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមX នឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៉ីតដែលមានក្រូម៉ូសូមX។• អ្នកគួរតែរួមភេទរង្វើលបន្តិចពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូម Y នៅក្នុងទឹកកាម...