សុខភាព

ពិសេស​ណា​ស់ផឹក​ទឹកអំពៅ​១​កែវ​បាន​ទាំង​ឆ្អែត​ក្រពះ​ចំណេញ​ដល់​សុខភាព​ទៀត​

​ទឹកអំពៅ​ជា ភេសជ្ជៈ​បែប​ធម្មជាតិ​មួយ ដែល​រស់ជាតិ​របស់​វា​ផ្អែម​ឆ្ងាញ់ ហើយក៏​ជា​ភេសជ្ជៈ​ធម្មជាតិ​ពេញនិយម​ផងដែរ​។ មេឃ​ក្ដៅ​ខ្លាំង គ្រាន់តែ​ផឹក​វា​មួយ​កែវ មិន​ត្រឹមតែ​បំបាត់​ការស្រែក​ទឹក​នោះទេ ថែមទាំង​ទទួលបាន ផល​ប្រ​យោ​ជ​ន៏​ជាច្រើន​ថែម​ទៀតផង ដែល​ពួកយើង​ពុំ​បានដឹង​ពីមុនមក​។ ទឹកអំពៅ​ផ្ទុក​ទៅដោយ​សារធាតុ សូ​ដ្យូ​ម ជាតិ​សរសៃ វីតាមីន​B6 ផូ​រ​ស្វ័​រ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ព្រមទាំង​សារធាតុ​រ៉ែ​ផងដែរ​ ១. ជាតិ​ស្ករ​ក្នុង​ទឹកអំពៅ ជួយផ្ដល់​ថាមពល​ភ្លាម​ដល់​រា​ង្គ​កាយ យើង​ទាំងមូល ហើយ​មិន​បណ្ដាលអោយ​យើង​ធាត់​នោះទេ​។​២. មនុស្ស​ស្រី​ពេល​មក​រដូវ បណ្ដាលអោយ​បាត់បង់​ឈាម​ជាច្រើន ទឹកអំពៅ​ជួយ​បំពេញ​ជាតិ​ទឹក​យ៉ាង​ល្អ​សម្រាប់​ស្ដ្រី​។​៣. ពេល​មាន​បញ្ហា​ទល់លាមក វា​ជួយ​សំរួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​វា​មាន​សារធាតុ ប៉ូ​តា​ស្យូ​ម ដែល​អាចជួយ​ព្យាបាល​បាន​យ៉ាង​ពូកែ​។​៤. កាល់ស្យូម​ជួយ​អោយ សុខភាព​ឆ្អឹង​រឹងមាំ​។​៥. នៅពេលដែល​លោកអ្នក...

បាន​ឆ្ងាញ់​មាត់​ហើយ​សារាយសមុទ្រ ថែមទាំង​ជួយ​ដល់​សុខភាព​បាន​ច្រើន​មុខ​ទៀត​

​សារាយសមុទ្រ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​ផងដែរ​។ បន្លែ​សមុទ្រ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ iodine ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម វីតាមីន A វីតាមីន C និង​វីតាមីន B​។ សារាយសមុទ្រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន​ផងដែរ​។ ចំនុច​ទាំងនេះ​យើង នឹង​បង្ហាញ​លោកអ្នក​ឱ្យដឹងពី មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សារាយសមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖១. ពង្រឹង​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​​សារាយសមុទ្រ​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នកជំងឺ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនគួរ​មើលរំលង​។ សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អ៊ីយ៉ូដ កាល់ស្យូម ជាតិ​សរសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និង​វីតាមីន E ដែល​ចាំបាច់​សម្រាប់​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​២. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។...

អស្ចារ្យ​មែន​ក្រសាំងទាប​ប្រៀបដូចជា​ដុក​ទ័​រ​ដ៏​ពូកែ​ទប់ស្កាត់​ជម្ងឺ​ច្រើន​មុខ​ណាស់​

​ទទួលទាន​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះ​វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់ ជួយ​ប្រាប់​គ្នា​ដឹងផង​!– ស្លឹក​របស់​វា​យើង​អាច យក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល​– បំបាត់​ជម្ងឺ​ភ្នែក​កន្ទុយថ្លែន Glaucoma– ក្រសាំងទាប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ទប់ស្កាត់​ជម្ងឺមហារីក​– កែ​ពិស , បូស , កើតមុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី​– ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យកទៅ​បិទ​ទុកចោល​មួយ​យប់​)– បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ​–​ទប់ស្កាត់ មហារីក​សុដន់ ទឹកនោមផ្អែម​– ជួយ​ទប់ស្កាត់​ការឈឺចាប់...

ងាយស្រួល​សោះ​នៅក្នុង​ចង្ក្រាន​បាយ សាក​ផ្អឹ​កៗ​ទឹកបាយ​មួយ​កែវ​ឲ្យ​បាន​មួយ​សប្តាហ៍​ពិតជា​មុខរីក​គ្រ​ហ៊ា​ញៗ​ហើយ​

​មនុស្ស​ភាគច្រើន​ពុំដែល​ស្រឹ​តយ​ក​ទឹកបាន​យកមក​ផឹក​នោះទេ នេះ​ប្រហែល​មកពី​ពួកគេ​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកបាយ​។ ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ល្អ​ដល់​សុខភាព​ច្រើន​រាប់មិនអស់ ហើយ​វា​អាចជួយ​ដល់​សុខភាព​ជារួម​របស់​យើង​ឱ្យ​ល្អ​ទៀតផង​។ គ្រាន់តែ​ផឹកទឹក​បាយ ១ សប្តាហ៍​ឱ្យបាន​មួយ​កែវ​ពេញ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​៖១. ទឹកបាយ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​​ទឹកបាយ​ផ្ទុក​ទៅដោយ​ជាតិ​កាបូន​អ៊ី​ត្រាត ដែល​មានន័យថា វា​នឹង​ជំរុញ​ថាមពល​លោកអ្នក​ពេញ​មួយថ្ងៃ​។ រាងកាយ​មនុស្ស​ត្រូវកា​រ​កាបូន​អ៊ី​ត្រាត​ដើម្បី​ជំរុញ​ថាមពល ដូច្នេះ​សូម​ផឹកទឹក​បាយ​មួយ​កែវ​នៅពេល​ព្រឹក​មុន​អាហារ​ពេលព្រឹក​។ ហើយ​ប្រសិនបើ​លោក​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​នឿយហត់​ខ្លាំង សូម​ងាក​មក​ផឹកទឹក​បាយ​។​២. ទឹកបាយ​ជួយ​កុំឱ្យ​ទល់លាមក​​លោកអ្នក​ត្រូវ​ដឹងថា​ទឹកបាយ​ផ្ទុក​ទៅដោយ​កាក​សរសៃ​ហ្វា​យ​បឺ ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ចលនា​របស់​ពោះវៀន​។​៣. ទប់ស្កាត់​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​​អំឡុង​រដូវក្តៅ យើង​បាន​បាត់បង់​ជាតិ​ទឹក​យ៉ាងច្រើន​ដោយសារ​បែកញើស ហើយ​ទឹកបាយ​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ការខ្វះ​ជាតិ​ទឹក និង​ការបាត់បង់​សារធាតុចិញ្ចឹម​។​៤. ព្យាបាល​ជំងឺ​ដែល​ឆ្លងតាម​វីរុស​​លោកអ្នក​គួរ​ដឹងថា ទឹកបាយ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ ព្រោះ​វា​បាន​ស្តារ​នូវ​ការបាត់បង់​សារជាតិ​ចិញ្ចឹម និង ការបាត់បង់​អង្គធាតុ​រាវ​ពី​រាងកាយ​។ ទឹកបាយ​នឹង​ជួយ​ព​ន្លឿ​ន​ដល់​ដំណើរការ​ព្យាបាល​ជំងឺ ហើយ​អ្នកជំងឺ​ក៏​នឹង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដែល​ឆ្លងតាម​វីរុស​ដែរ​។​៥. ទឹកបាយ​ជួយ​បំបាត់​អាកា​រៈ​រាគរូស​​ទឹកបាយ​ជា​ឱសថ​ស័ក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​ការ​រាគរូស​។ លោកអ្នក​គួរ​ដឹងថា ទឹកបាយ​មាន​សុវត្ថិភាព ១០០ ភាគរយ...

មាន​ជំងឺ ឫសដូងបាត និង​រលាក​តម្រងនោម​…! កុំ​ភ្លេច​រត់ទៅរក​ដើម​ព្រះក្លប​ប្រាកដជា​ញញឹម​ខ្ជឹប​ហើយ​

​ដើម​ព្រះក្លប​ជា​ឱសថ​ទិព្វ​ព្យាបាល​ជម្ងឺ​ច្រើន​មុខ ជាពិសេស​នៅពេល​និយាយ​ដល់​បញ្ហា​សុខភាព​ដូចជា បញ្ហា​តម្រងនោម​ឬ​បញ្ហា​ហើម​ជាដើម​។​​ស្លឹក​របស់​វា​អាច​ប្រើប្រាស់​បាន​ច្រើន​បំណង មាន​ទាំង ជំងឺ​ចុក​ចង្កេះ រលាក​តម្រងនោម ដុំ​សាច់​ក្រពេញ​ប្រូ​ស្តា​ត ដុះ​សាច់​ក្នុង​ស្បូន បញ្ហា​រលាក​ច្រមុះ និង​ជួយ​ព្យាបាល​របួស​ឆាប់​ជាសះស្បើយ​។ វា​ក៏​អាចជួយ​ព្យាបាល​បញ្ហា​គេង​មិន​លក់ បញ្ហា​ពោះវៀន និង បញ្ហា​ជាច្រើន​ទៀត​។​របៀប​ប្រើ​ស្លឹក​ព្រះក្លប​ដើម្បី​ព្យាបាល​ជំងឺ​៖១.​បំបាត់​ហើម​៖​បុក​ស្លឹក​វា​បិត​លើ​កន្លែង​ហើម អនុវត្ត​ម្តង​ក្នុង​មួយថ្ងៃ​។​២.​សត្វល្អិត​ទិច​ឬ​ខាំ​៖​បុក​ស្លឹក​វា​បិត​ពីលើ​មុខរបួស ឬ​មិន​អ៊ីចឹង​យកតែ​ទឹក​របស់​វា លាប​ពីលើ​ក៏បាន​។​៣.​របួស​ហូរឈាម​៖​យក​ស្លឹក​វា​បុក​ហើយ​បិត​ពីលើ​។​៤.​ឫសដូងបាត​៖​បុក​គ្រាប់​វា​ឱ្យ​ម៉ដ្ត​១​ស្លាបព្រា​កាហ្វេ​ផឹក​វា​ជាមួយ​ទឹកដោះគោឆៅ​២​ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​២​ទៅ​៣​ខែ​។​៦.​ព្យាបាល​ទឹកនោមផ្អែម​-​ផឹកទឹក​ស្លឹក​ព្រះក្លប​៣០​មិ​ល្លី​លីត្រ​២​ដង​ក្នុង​មួយថ្ងៃ​-​ឬ​កិន​ស្លឹក​ក្រៀម​និង​កិន​គ្រាប់​វា​ឱ្យ​ម៉ដ្ត​(​វាស់​ត្រឹម​៤​ក្រាម​ទាំង​ស្លឹក​និង​គ្រាប់​)​ផឹក​ជាមួយ​ទឹក​១​កែវ​២​ដង​ក្នុង​មួយថ្ងៃ​។​៧.​ព្យាបាល​បញ្ហា​ឈឺ​តម្រងនោម​៖​យក​ស្លឹក​វា​មក​កម្តៅភ្លើង ហើយ​ស្អំ​ត្រង់​កន្លែង​ឈឺ​។​៨.​ជំងឺហឺត​៖​ផឹកទឹក​ស្លឹក​ព្រះក្លប​១៥ មិ​ល្លី​លីត្រ ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​១៥​ថ្ងៃ​។​៩.​រមាស់​ស្បែក​៖​លាយ​ទឹក​ស្លឹក​ព្រះក្លប​៤​ភាគ​និង​ប្រេងល្ង​១​ភាគ​រួច​លាប​លើ​ស្បែក​។​១០.​ព្យាបាល​ជំងឺ​ស្បែក​គ្រប់​ប្រភេទ​កិន​ដើម​ព្រះក្លប​ទាំងមូល​(​ទាំង​ទង​ស្លឹក​គ្រាប់​…)​រួច​ពេល​ងូតទឹក​យក​វា​មក​ត្រដុស​ស្បែក​។​១១.​ព្យាបាល​លើសឈាម​៖​ផឹកទឹក​ស្លឹក​ព្រះក្លប​១៥​មិ​ល្លី​លីត្រ ២​ដង​ក្នុង​មួយថ្ងៃ​។​១២.​ព្យាបាល​គេង​មិន​លក់​៖​បុក​ស្លឹក​ព្រះក្លប​៥​ក្រាម​រួច​យ​កវាម​កដាំ​ក្នុង​ទឹក​មួយ​កែវ​។​ផឹក​វា​ពេលយប់​ផឹក​ឱ្យបាន​១៥​ថ្ងៃ​ឃើញ​លទ្ធផល​អស្ចារ្យ​៕

ផ្លែ​ល្វា​…​មានគុណ​ភាព​ដល់​ម្លឹ​ង​ផង តាំងពី​ឬ​ស​ដល់​ចុង​ស្លឹក​ជា​ឱសថ​ព្យាបាល​ជម្ងឺ​

​មិន​នឹកស្មានថា ល្វា ជា​ឱសថ​ព្យាបាល​ជំងឺ​តាំងពី​ឫស រហូតដល់​ចុង​ស្លឹក​ជួយ​ព្យាបាល​ស្ត្រី​ឆ្លងទន្លេ​អត់​ទឹកដោះ គ្រួស​ក្នុង​ថង់​ប្រមាត់​រដូវ​មក​មិន​ទៀង មុខ​មាន​មុន​ក្រហមៗ គ្រុនចាញ់ ហឺត​ជាដើម​!​ការព្យាបាល​៖-​យក​ផ្លែ​ខ្ចី និង​ស្លឹក​ខ្ចី​ធ្វើជា​អន្លក់ ឲ្យ​ចេញ​ទឹកដោះ​ច្រើន ព្យាបាល​រាគ​-​ស្លឹក​ព្យាបាល​ឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្ត្រី​ឆ្លងទន្លេ​អត់​ទឹកដោះ​-​ជ័រ លាយ​ជាមួយ​កំបោរ​លាប​ពី​ក្រៅ​រមាស់​កើត​អាត់ បូស ព្យាបាល​រលាក​-​ឫស​ព្យាបាល​រាគ​មួល​-​ជ័រ របស់​ឫស​ព្យាបាល​ទឹកនោមផ្អែម​-​ស្លឹក ជា​ម្សៅ​លាយ​ទឹកឃ្មុំ​ព្យាបាល​ជំងឺ​ប្រមាត់​-​ផ្លែ ព្យាបាល​រដូវ​មក​មិន​ទៀង​-​ជ័រ បន្សាប​ការពុល និង​ពស់​ចឹក បើ​ឈឺក្បាល​គេ​យក​ជ័រ​លាប​លើ​ក្រដាស​បិត​សៀតផ្កា​សងខាង​-​រលាក គេ​យក​ជ័រ​លាយ​ជាមួយ​ផ្នែក​ស​នៃ​ពងមាន់ លាប​លើ​ក្រដាស​បិត​កន្លែង​រលាក​-​កូនក្មេង​រមាស់​យក​ស្លឹក​ខ្ចី​បុក​បិត​លើ​របាស់​-​មុខ​មាន​មុន​ក្រហមៗ យក​ស្លឹក​ដែលមាន​ដង្កូវ ដាំទឹក​ឆ្ពុង​រាល់ថ្ងៃ​-​យក​ផ្លែ​ល្វា + ផ្លែ​ខ្នុរ​ខ្ចី ហាន់​ឲ្យ​តូច​ដាំ​ជា​បបរ​ជាមួយ​បាយដំណើប​ជួយ​ឲ្យ​មាន​ទឹកដោះ​-​គ្រុនចាញ់​យក​ស្លឹក​ដែល​ជ្រុះ​ធ្លាក់​ក្នុង​ភក់​រើ​លាង​ឲ្យ​ស្អាត​ហាល​ឲ្យ​ស្ងួត​ហាន់​ល្អិតៗ​លីង​ឲ្យ​ឈ្ងុយ​ចំនួន​១០០​ក្រាម ដាំទឹក​១​លីត្រ​ផឹក​ព្រឹកល្ងាច​រហូត​បាន​៥​ថ្ងៃ​-​ជ័រ​លាយ​ជាមួយ​ទឹកឃ្មុំ​ផឹក​មុន​ចូលដេក​ព្យាបាល​ហឺត​។​-​ផ្លែ​ល្វា​ខ្ចីៗ​គេ​ក៏​អាច​យកមក​ជ្រក់​ញ៉ាំ​ដូចជា​ត្រសក់​បានដែរ​៕

ប្រក់ផ្លែ​ជា​រុក្ខជាតិ​ងាយ​រកតែ​ប្រសិទ្ធិភាព​មិនធម្មតា​ឡើយ​…​ព្យាបាល​ជម្ងឺ​បាន​ច្រើន​មុខ​ណាស់​

​ព្យាបាល​ជំងឺ​៖ ទាស់រីងរៃ ឫសដូងច្រមុះ បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម គ្រុនក្ដៅ​ញាក់ ទាស់រីងរៃ​មិនដឹង​មុខ រលាក​ពោះវៀន ទឹកនោមផ្អែម​។​រុក្ខជាតិ​៖ ប្រក់ផ្លែ ដើម​វា​តូច​ទេ​តែ​ជា​ឱសថ​ដ៏​មហាសាល ដើម​ប្រក់ផ្លែ​ជួយ​ការពារ​ការ​ខូច​ថ្លើម​ពី​សារធាតុពុល​ផ្សេងៗ​និង​ការសេព​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម​របស់​យើង​។ ជួយ​កាត់បន្ថយ​ពី​ជម្ងឺមហារីក​ថ្លើម ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​យឺត ប៉ុន្តែ​វា​មិន​សំលាប់​កោសិកា​មហារីក​ដោយផ្ទាល់​ឡើយ​។ ជួយ​ព្យាបាល​រលាក​ពោះវៀន រាគ​មួល រលាក​ថ្លើម រលាក​ផ្លូវ​នោម ហើម​ទឹក ឈឺភ្នែក គ្រុនចាញ់​គ្រុនក្តៅ​។ជួយ​កម្ចាត់​ពិស​ចេញពី​ថ្លើម មានគុណ​ប្រយោជន៍​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ រួមទាំង​អាច​ព្យាបាល​ជំងឺថ្លើម​ប្រភេទ​បាន​លទ្ធផល​ល្អ​ទៀតផង​។​ដើម​ប្រក់ផ្លែ​អាចជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជួយ​សម្រួល​ដល់​ការ​បត់ជើងតូច​បាន​ស្រួល និង​ជួយ​បំបាត់​ក្រួស​ក្នុង​តម្រងនោម និង​បន្ថយ​សម្ពាធ​ឈាម​។​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ដោយ​ដក​ដើម​ប្រក់​ផ្លៃ​លាង​អោយ​ស្អាត ច្របាច់​ក្នុង​ទឹក​ផ្តិល​ឬ​កែវ រួច​ទទួលទាន​វា​ល្វីង​មែន​តែមាន​ប្រសិទ្ធិភាព​ណាស់​សម្រាប់​គ្រុណក្តៅ​។​យើង​អាច​យក​ទាំង​ដើម​ទាំង​ឬ​សវា​ស្ងួត​ចំនួន​ប្រមាណ​៣០​ក្រាម ដាក់​ដាំ​ជាមួយ​ទឹក​១​កំសៀវ​ពិសា​១​ឬ​២​កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​ជាការ​ការពារ និង​ជំនួយ​សុខភាព​៕

អ្នក​កើត​អាកា​រៈ​កៀប​សរសៃ​ឆ្អឹងខ្នង​ស្តាប់​ឲ្យ​ចប់​….​ច្បាស់​ជា​អរ​លោតកញ្ឆេង​

​អាការ​ធ្ងន់ធ្ងរ​ណាស់ ដេក​តែ​លើ​គ្រែ​អស់​រយៈពេល​ជាង​មួយខែ ទិញ​ថ្នាំ​អស់​ច្រើន​ហើយ​គ្រាន់​បាន​ជួយ​កាត់បន្ថយ តែ​មិន​ទាំងស្រុង​ពេល​អស់​ជាតិ​ថ្នាំ​ក៏​រើ​វិញ​ភ្លាម​! រូបមន្ត​ធម្មជាតិ​បូរាណ​ពូកែ​ស័ក្ក​សិទ្ធ​ព្យាបាល​កៀប​សរសៃ​ឆ្អឹងខ្នង​។​មនុស្ស​សម័យបុរាណ​ដឹង​ពី​វិធីសាស្ត្រ​នេះ​យូរ​មកហើយ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មាន​អត្ថប្រយោជន៍​ច្រើន​លើសពី​ការគិត​។​​ការព្យាបាល​: កៀប​សរសៃ​ឆ្អឹងខ្នង​​គ្រឿងផ្សំ​: គ្រាប់អំបិល​ធំ (​អំបិល​ក្រួស​) និង​ខ្ញី​។​​វិធី​ធ្វើ និង​ប្រើប្រាស់​:-​យក​គ្រាប់អំបិល​ក្រួស​ទៅ​លីង​ឲ្យ​ក្ដៅ​-​ដាក់​ខ្ចប់​ក្នុង​កន្សែង​យកមក​ស្អំ​នៅត្រង់​កន្លែង​ឈឺ​-​ប្រសិនបើ​វា​ត្រជាក់​អាច​យកទៅ​លីង​ម្ដងទៀត​ឲ្យ​ក្ដៅ អាចជួយ​សន្សំសំចៃ​លុយ​បាន​ច្រើន​។​-​បើ​ពិបាក​រក​គ្រាប់អំបិល​ធំ អាច​ប្រើ​គ្រាប់អំបិល​គ្រាប់​តូច​ជំនួស ដោយ​ដាក់​គ្រាប់​អង្ករ​ចូលទៅ ដើម្បី​កុំឱ្យ​គ្រាប់អំបិល​តូចៗ​នោះ​ជាប់​គ្នា បន្ទាប់មក​ដាក់​ខ្ញី​ជា​បន្ទះៗ​-​យក​ធាតុ​ផ្សំ​ទាំង​៣ យ៉ាងនេះ​មក​លីង​ជាមួយគ្នា​ឲ្យ​ក្ដៅ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាពល្អ​ត្រូវដាក់​ធាតុ​ផ្សំ​ទាំង​៣ ឲ្យ​គ្រប់​។​​គួរ​បញ្ជាក់ថា អំបិល​មាន​សមត្ថភាព​កាត់បន្ថយ​ការ​រលាក អង្ករ​មាន​អត្ថប្រយោជន៍​ដល់​សរីរាង្គ​ទាំង​ប្រាំ ឯ​ខ្ញី​អាច​បណ្តេញ​ត្រជាក់​ចេញពី​រាងកាយ​។​-​ស្អំ​នៅត្រង់​កន្លែង​ដែលមាន​រោគសញ្ញា​ចាប់ពី​ខាងក្រោម​ឡើងទៅ​ខាងលើ​-​ចាប់ផ្ដើម​ពី​កំភួនជើង បន្ទាប់មក​សឹម​ប្ដូរ​ឡើងទៅ​ខាងលើ ត្រូវ​ស្អំ​ផ្នែក​ខាង​ខ្នង​នៃ​រាងកាយ​រួច សឹម​មក​ស្អំ​ផ្នែក​ខាងមុខ​-​ធ្វើ​របៀបនេះ រាងកាយ​របស់​យើង​នឹងមាន​ឈាម​រត់​ពេញ​រាងកាយ​-​អាការ​ឈឺចាប់​វា​នឹង​ចាប់ផ្ដើម​បាត់​បន្ដិច​ម្ដងៗ​ដោយ​ខ្លួនឯង​-​គួរប្រើ​កន្សែង​ខ្ចប់​មួយ​ជាន់​ទៀត ដើម្បី​កុំ​ឲ្យ​ពេល​ស្អំ​នេះ ធ្វើ​ឲ្យ​រលាក​ស្បែក​។​

ប្រធានមន្ទីរពេទ្យមួយរូបទៀតហើយបានស្លាប់បាត់បង់ជីវិត ព្រោះតែព្យាបាលអ្នកជំងឺ COVID-19

ពិតជារឿងមួយដែលគួរឲ្យគោរព និងមានការសោកស្តោយបំផុតដែលប្រធានមន្ទីរពេទ្យមួយរូបបានសុខ ចិត្តលះបង់អាយុជីវិត ខ្លួន ដើម្បីព្យាបាលអ្នកជំងឺ COVID-19 រហូតដល់ថ្នាក់ខ្លួនលោកផ្ទាល់បានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់បាតបង់ជីវិត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។វេជ្ជបណ្ឌិតដែលស្លាប់រូបនេះ មានឈ្មោះថា Liu Zhiming គឺជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV លោកបានបាត់បង់ជីវិត នៅវេលាម៉ោង ១០៖៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ។វាគឺជាករណីទីពីរហើយ ដែលវេជ្ជបណ្ឌិតរបស់ចិនបានបាត់បង់ជីវិតព្រោះ តែជំងឺនេះ។ កាលពីដើមខែកុម្ភៈនេះ វេជ្ជបណ្ឌិតចិនម្នាក់ទៀតឈ្មោះ...

មានសង្ឃឹម​ហើយ ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន​រកឃើញ​ថ្នាំ​ព្យាបាល​មេរោគ​កូ​រ៉ូ​ណា​

​ នាពេល​បច្ចុប្បន្ននេះ មេរោគ​កូ​រ៉ូ​ណា​បាន​វាយលុក​យ៉ាងខ្លាំង​ទៅលើ​ប្រជាជន​ស្ទើរ​ពេញ​ពិភពលោក ដែល​ជំងឺ​នេះ​មាន​ប្រភព​ចេញពី​ទីក្រុង​មួយ​របស់​ប្រទេស​ចិន ទីក្រុង វូ​ហាន ​ថ្មីៗ​នេះ ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន ផ្អែកលើ​លទ្ធផល​នៃ​ការព្យាបាល​សាកល្បង​បាន​ទទួលស្គាល់ថា ថ្នាំ ក្លូ​រ៉ូ​គីន ផូស្វាត (Chloroquine Phosphate) ដែលជា​ថ្នាំ​ប្រឆាំងនឹង ជំងឺគ្រុនចាញ់ មាន​ឥទ្ធិពល​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ជាសះស្បើយ​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថ្ងៃទី​១៧ កុម្ភៈ ២០២០ ។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ ថា​ឱសថ ក្លូ​រ៉ូ​គីន ផូស្វាត (Chloroquine Phosphate) នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​កម្មវិធី​វេជ្ជសាស្ត្រ ក្នុងការ​ព្យាបាល អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ COVID-19...