ហេតុអ្វី​បានជា​ព្រហ្មចារី ត្រូវបាន​សង្គម​ផ្តល់​តម្លៃ​ខ្លាំង​ម្ល៉េះ ជាពិសេស​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​។ ? តើ​ព្រហ្មចារី​បាន​ឆ្លុះបញ្ចាំង​អ្វី​អំពី​អត្តចរិត​របស់​បុគ្គល​ម្នាក់ៗ ?

សេដ្ឋកិច្ច
0
797
​កាលពី​ដើមឡើយ បុរស​មួយចំនួន​តែងតែ​ទាមទារ​ព្រហ្មចារី​ពី​ដៃគូរ​ស្នេ​ហ៏​របស់ខ្លួន​។ ប៉ុន្តែ ផ្នត់គំនិត​ចាស់គំរិល​មួយ​នេះ បាន​រសាយ​បាត់​បន្តិច​ម្តងៗ​ពី​អារម្មណ៍​របស់​យុវជន​ខ្មែរ​មួយចំនួន​នា​សម័យថ្មី​។ អ្នកជំនាញ​និយាយថា ព្រហ្មចារី​មាន​ខ្លឹមសារ​ផ្នែក​ចិត្តសាស្ត្រ ប៉ុន្តែ វា​គ្មាន​ន័យ​សម្រាប់​សេចក្តី​សេ្ន​ហា​ពិតប្រាកដ​នោះទេ​។​ ​សង្គម​ផ្លាស់ប្តូរ ផ្នត់គំនិត​របស់​មនុស្ស​ក៏​ផ្លាស់ប្តូ​រដែរ​។ កាលពី​២០​ឬ​៣០​ឆ្នាំមុន ព្រហ្មចារី​នៅតែមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដដែល​សម្រាប់​សង្គម​ខ្មែរ ប៉ុន្តែ​ក្នុង​រយះពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ពាក្យ​ថា​ព្រហ្មចារី​ហាក់បីដូចជា​បាត់បង់​តម្លៃ​របស់​វា​បន្តិច​ម្តង​។ មូលហេតុ​គឺ​ដោយសារ​យុវវ័យ​សម័យថ្មី​មួយចំនួន​បាន​បណ្តែតបណ្តោយ​ខ្លួនគេ​អោយ​បាត់បង់​ព្រហ្មចារី​មុនពេល​រៀបការ​។​ ​ព្រហ្មចារី​នៅតែ​ជា​រូបភាព​ចាំបាច់​​អ្នកផ្តល់​បទ​សម្ភាស​ន៏​បានផ្តល់​មតិ​ផ្សេងៗ​ពីគ្នា​។ អ្នកខ្លះ​បាន​និយាយថា ព្រហ្មចារី​មិនមាន​អ្វី​សំខាន់​ទេ​ប៉ុន្តែ​អ្នក​ខ្លះទៀត​បញ្ចេញ​ទស្សនៈ​ផ្ទុយទៅវិញ​ថា ព្រហ្មចារី​នៅតែមាន​សារៈសំខាន់​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថ្មីៗ ។​ ​លោក សុខ មេត្តា អាយុ​៥៨​ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់ នៅតែ​អោយ​តម្លៃ​លើ​ព្រហ្មចារី​ដដែល​។ បុរស​ដែលមាន​គំនិត​អភិរក្ស​រូបនេះ​បាន​រម្លឹកថា កាលពី​ដើមឡើយ មុននឹង​រកប្រពន្ធ​អោយបាន​ល្អ​នោះ គេ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​តាម​ពិនិត្យ​ពូជ​វង្ស​សាវតារ​បស់​កូនក្រមុំ​យ៉ាងយូរ​។ ការតាមដាន​នេះ​គឺ​ដើម្បី​ចង់ដឹងថា​តើ​កូនស្រី​នោះ​ជា​មនុស្ស​យ៉ាងដូចម្តេច​? ធ្លាប់មាន​គេ​ចូល​ស្តីដណ្តឹង​ឬ​អត់​? ធ្លាប់មាន​សេ្ន​ហា​លួចលាក់​ឬទេ​? ​បន្ទាប់ពី​ក្រេប​កាហ្វេ​មួយ​ក្អឹ​ក​ហើយ លោក មេត្តា បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​៖«​បើ​គេ​ដឹងថា​នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ណា​ហើយ​នោះ គេ​ពិតជា​ដកឃ្លា​ពិចារណា​មួយរយៈ បន្ទាប់មក​គេ​និយាយ​យ៉ាងខ្លី​ថា គេ​ខ្លា​ចនាង​ជ្រុលខ្លួន​ប្រាណ​ជាមួយ​បុរស​នោះ​»​។​ ​អ្នកស្រី​ម្នាក់ទៀត​នៅ​អង្គុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក សុខ មេត្តា ដែរ​នោះបាន​និយាយថា​៖«​កាលពី​ដើមឡើយ​បន្ទាប់ពី​រៀបការ​ហើយ​បើ​ប្តី​ដឹងថា​ប្រពន្ធ​គ្មាន​ភាព​បរិសុទ្ធ​បញ្ហា​នឹង​កើតឡើង​ភ្លាម​ពេលខ្លះ​ឈានទៅដល់​ការចែក​ផ្លូវ​គ្នា​ក៏មានដែរ​»​។ ស្ត្រី​ស្ថិតក្នុង​វ័យ ៦០ ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​បន្តទៀតថា​៖«​បើ​គ្មាន​ព្រហ្មចារី បុរស​គិតថា​ប្រពន្ធ​ខ្លួន​មាន​សា​ហាយ​ឬ​មិន​ស្មោះត្រង់​នឹង​ខ្លួន​។ កាលពីដើម គេ​ត្រូវការ​ស្ត្រី​ព្រហ្មចារី​ទាំង​កាយ ទាំង​ចិត្ត មា​ន័យ​ថា បរិសុទ្ធ​ទាំង​កាយ​និង​បរិសុទ្ធ​ទាំង​ចិត្ត​»​។​ ​មិន​ថា​ពី​ដើម​ឬ​បច្ចុប្បន្ន​ទេ​ព្រហ្មចារី​នៅតែ​ជា​រឿង​សំខាន់​ដដែល​។ លោក បូរ៉ា មាន​អាយុប្រមាណ​ជា​២៦​ឆ្នាំ​បាន​សម្តែង​ការសោកស្តាយ​ថា យុវជន​និង​យុវនារី​បច្ចុប្បន្ន​មួយចំនួន​បាន​បណ្តែតបណ្តោយ​ខ្លួន​អោយ​បាត់បង់​ព្រហ្មចារី​តែម្តង​។ ដោយ​ក្រសែភ្នែក​សម្លឹង​ទៅកាន់​យុវជន​កំពុង​ឌុប​ម៉ូតូ​គ្នា​លោក បូរ៉ា​បាន​និយាយថា បើទោះបីជា​យុវវ័យ​មួយចំនួន​បាន​បាត់បង់​ព្រហ្មចារី​ក៏ដោយ​ក៏​លោក​នៅតែ​គិតថា​នៅមាន​ស្ត្រី​មួយចំនួន​រក្សា​ភាព​បរិសុទ្ធ​របស់​ពួកគេ​បានល្អ​ដដែល​។ លោក​បូរ៉ា​និយាយថា​៖«​បុរស​នៅតែ​គិតថា​ព្រហ្មចារី​ឬ​ភាព​បរិសុទ្ធ​គឺជា​កត្តា​សំខាន់​ដដែល​»​។​ ​កញ្ញា ផា​លីន បាន​យល់ស្រប​ទៅនឹង​គំនិត​របស់លោក​បូរ៉ា​ដែរ​។ ស្ថិតនៅក្នុង​វ័យ​ប្រមាណ​ជា​២០​ឆ្នាំ​កញ្ញា​បន្ត​ទាំង​ទឹកមុខ​ម៉ឺងម៉ាត់​ថា​៖«​យើង​ជា​ស្ត្រី​ខ្មែរ​ព្រហ្មចារី​វា​ជា​រឿង​សំខាន់​។ បើ​យើង​គ្មាន​ភាព​បរិសុទ្ធ​សម្រាប់​ស្វាមី​ទេនោះ​យើង​មាន​អារ​ម្ម​ណ៏​ថា​យើង​មិន​ស្អាតស្អំ​និង​ម្យ៉ាងទៀត​យើង​មាន​អារ​ម្ម​ណ៏​ថា​យើង​បានធ្វើ​អ្វីមួយ​មិន​គប្បី​សម្រាប់​ស្វាមី​»​។ បុរស​ខ្មែរ​មួយចំនួន​ត្រូវការ​ព្រហ្មចារី​ពី​នារី ពីព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា នារី​នោះ​ជា​នារី​ទីមួយ​សម្រាប់​ពួកគេ និង​មិនទាន់មាន​ន​ណា​ប៉ះពាល់​។ សម្រាប់​រឿង​ស្នេហា​ស៊ីជម្រៅ​វិញ វា​មិនមាន​អ្វី​ខុសគ្នា​នោះទេ​។​ ​គ្មាន​ព្រហ្មចារី គ្មាន​បញ្ហា​ ​បើទោះបីជា​មនុស្ស​មួយចំនួន​នៅ​គិត​អំពី​តម្លៃ​នៃ​ព្រហ្មចារី​ក៏ដោយ​ក៏​អ្នកផ្តល់​បទ​សម្ភាស​ន៏​ដទៃទៀត​មួយចំនួន​បាន​និយាយថា​ព្រហ្មចារី​មិនគួរ​ក្លាយជា​វត្ថុ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នោះទេ​។​ ​លោក រតនៈ អាយុ​២៨​ឆ្នាំ​កំពុង​ត្រៀមខ្លួន​ចូល​រោងការ​ណ៏​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​បាន​និយាយថា​៖«​ប​ញ្ហ​រឿង​ព្រហ្មចារី​មិនមែនជា​រឿង​សំខាន់​សម្រាប់​រូបលោក​នោះទេ​។ បញ្ហាសំខាន់​របស់លោក​គឺ​ការរស់នៅ​ជាមួយគ្នា​ចុះសម្រុង​នឹង​គ្នា​និង​មាន​សុភមង្គល​»​។ បុរស​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូបនេះ​កត់សម្គាល់​ឃើញថា​៖«​យុវវ័យ​៩០%​ឥឡូវ​មាន​សេ្ន​ហា​បើកចំហរ​។ ដូច្នេះ​កត្តា​ព្រហ្មចារី​មិន​គូរ​ត្រូវ​គិត​ខ្លាំងពេក​គេ​»​។​ ​កញ្ញា សារី​រ័ត្ន និស្សិត​រៀន​នៅ​ឆ្នាំ​ទី​បី​នៅ​ទីក្រុង​ភ្នំពេញ​បានគិត​ថា​ស្ត្រី​មាន​ព្រហ្មចារី​លែង​សំខាន់​ទៀតហើយ​សម្រាប់​បុរស​នាពេល​បច្ចុប្បន្ននេះ​។ អ្វីដែល​សំខាន់​គឺ​ការស្រលាញ់គ្នា​។ នាង​និយាយថា​៖«​ឥឡូវ​មនុស្ស​មួយចំនួន​មិន​គិតពី​អ​តី​តៈ​កាល​ទេ​ពោលគឺ​គេ​គិតតែ​អំពី​ការស្រលាញ់គ្នា​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​»​។​ ​ក​ញ្ញ​ម្នាក់ទៀត​ឈ្មោះ សុ​ផា ឡែ​ន បាន​ចោទប្រកាន់​បុរស​បន្តិច​ថា បុរស​មួយចំនួន​ខូចខិល​នៅ​ខាងក្រៅ​ច្រើន​មែន​ប៉ុន្តែ​ពួកគេ​នៅតែ​ត្រូវការ​ប្រពន្ធ​បរិសុទ្ធ​ដដែល​។ អ្នកនាង​គិតថា​៖«​ព្រហ្មចារី​មិន​សំខាន់​ទេ​។ បើ​បុរស​ស្រលាញ់​តែ​ព្រហ្មចារី រីឯ​ព្រហ្មចារី​មានតែ​ម្តង​ក្នុង​មួយជីវិត ដូច្នេះ​បើ​អស់​ព្រហ្មចារី​បុរស​ឈប់​ស្រលាញ់​ឬ​?»​។​ ​អ្វីដែល​អយុត្តិធម៌​រវាង​បុរស​និង​ស្ត្រី​គឺ​នៅត្រង់ថា​បុរស​មួយចំនួន​តែងតែ​ចង់បាន​ប្រពន្ធ​ម្នាក់​បរិសុទ្ធ​មាន​ព្រហ្មចារី​ប៉ុន្តែ​ខ្លួនគេ​វិញ ពួកគេ​បាន​បណ្តោយ​ខ្លួន​អោយ​បាត់បង់​ព្រហ្មចារី​មុនពេល​ចូល​រោងការ​។​ ​ស្ត្រី​មួយចំនួន​បាន​និយាយថា​ពួកគេ​មិនសូវ​គិតពី​ភាព​បរិសុទ្ធ​របស់​បុរស​នោះទេ​។ ក​ញ្ញ អា​តា បាន​និយាយ​ដោយ​សម្រាល​អារ​ម្ម​ណ៏​ថា​៖«​បុរស​មាន​ចារិក​ខិល​ខួច​ជា​រឿង​ធម្មតា​ទេ​»​។​ ​ព្រហ្មចារី​ឬ​មិន​ព្រហ្មចារី​វា​ដូច​តែ​គ្នា​ទេ​។ នេះ​ជាការ​អះអាង​បញ្ជាក់​របស់​វេជ្ជបណ្ឌិត សេង ថា​រិ​ទ្ធ​។ អ្នកជំនាញ​ខាង​រោគ​ស្ត្រី​រូបនេះ​ធ្លាប់បាន​រិះគន់​ទៅលើ​បុរស​មួយចំនួន​ដែល​អោយ​សារៈសំខាន់​ជ្រុល​ខ្លាំងពេក​ទៅលើ​ព្រហ្មចារី​។ លោក ថា​រិ​ទ្ធ បាន​ពន្យល់ថា​៖«​មាន​ព្រហ្មចារី​ឬក៏​គ្មាន​ពេល​គេង​ជាមួយគ្នា​វា​ដូច​តែ​គ្នា​ទេ​»​។​ ​លោក​បាន​រម្លឹកថា កាលពី​ពេលមុន បុរស​មួយចំនួន​តែងតែ​ទ្រាប់​ក្រណាត់សរ​ដើម្បី​ចង់ដឹងថា​ភរិយា​របស់ខ្លួន​នៅមាន​ព្រហ្មចារី​ឬក៏​អត់​។ បើ​មាន​ព្រហ្មចារី​វា​មាន​ឈាម​ហើយ​ផ្ទុយ​ទៅ​បើ​មិនមាន​ព្រហ្មចារី​វា​មិនមាន​ឈាម​ទេ​។ ការធ្វើ​យ៉ាងនេះ​គឺជា​ការ​ធ្វើតាម​គ្នាតៗ​មក ប៉ុន្តែ​វា​គ្មាន​តម្លៃ​ជា​លក្ខណៈ​វិទ្យា​នោះទេ​។ ចំពោះ​អ្នកវិទ្យាសាស្ត្រ​វិញ​ព្រហ្មចារី​មិនមាន​ន័យ​ទេ​។​ ​លោក ថា​រិ​ទ្ធ បាន​ច្រានចោល​គំនិត​យល់ច្រឡំ​ដែលថា​សន្ទះ​ព្រហ្មចារី​ដាច់​នៅពេល​រួមភេទ​តែមួយ​មុខ​នោះ​។ តាមពិត ជួនកាល សន្ទះ​ព្រហ្មចារី​អាច​ដាច់​ដោយសារ​ស្ត្រី​លេង​កីឡា​លោត​ហក់​ខ្លាំងពេក​ឬ​ធ្វើ​ចលនា​ផ្សេងៗ​ទៀត​។​ ​អ្នក​បានដឹង​អ្វីខ្លះ​អំពី​សន្ទះ​ព្រហ្មចារី​? គេ​និយាយថា​គេ​អាច​មើល​ដឹងថា​តើ​ស្ដ្រី​ម្នាក់​នៅ​ក្រមុំ ព្រហ្មចារី​ឬ​មិនមែន បើសិន​ស្ត្រី​ម្នាក់​នោះ​មាន​សន្ទះ​ព្រហ្មចារី​មួយ​នេះ​។ នេះ​ជា​បញ្ហាសំខាន់​មួយ​នៅក្នុង​សង្គម​ខ្មែរ​ក៏ដូចជា​ផ្នែក​ជាច្រើន​ទៀត​លើ​ពិភពលោក ដែល​កូន​កំ​ឡោះ​តែង​រកមើល​តំណក់ឈាម​ដែល​នឹង​កំណត់ថា​កូនក្រមុំ​របស់គេ​នៅ​ព្រហ្មចារី​ឬ​អត់ បន្ទាប់ពី​ការរួម​ដំណេក​លើកដំបូង​របស់​ពួកគេ​។ ប៉ុន្តែ​ពេលខ្លះ​ស្ត្រី​មិន​ចេញឈាម​បន្ទាប់ពី​មានការ​រួមដំណេក​លើក​ដំបូង​នោះឡើយ ហើយ​បញ្ហា​នេះ​បាន​បង្កឱ្យមាន​ការយល់​ច្រឡំ​សម្រាប់​គូ​ស្វាមីភរិយា​ជាច្រើន​។​ ​ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​ការ​មាន​ឈាម​ក្នុងអំឡុងពេល​រួមភេទ​ដំបូង​របស់​ប្តី​ប្រពន្ធ​មិនអាច​វាយតម្លៃ​លើ​ការ​មាន​ឬ​គ្មាន​ព្រហ្មចារី​យ៍​នោះឡើយ ហើយ​បើទោះជា​មានការ​ហូរឈាម ក៏​វា​អាច​នឹង​មិនមែន​ដោយសារ​ការ​រហែក​សន្ទះ​ព្រហ្មចារី​យ៍​តែ​ម្យ៉ាង​នោះដែរ​។ ដើម្បី​បាន​យល់​កាន់តែច្បាស់​បន្ថែមទៀត វិ​ប​សាយ Kanha បាន​ប្រមូលផ្តុំ​ព័ត៌មាន​សំខាន់ៗ​ដែល​អ្នក​គួរតែ​ដឹង​អំពី​សន្ទះ​ព្រហ្មចារី​។​ ​អ្វី​ទៅជា​សន្ទះ​ព្រហ្មចារី​? ​សន្ទះ​ព្រហ្មចារី​គឺជា​ភ្នាស​នៅ​ជុំវិញ​ទ្វារមាស​របស់​ស្ត្រី ដែលជា​ធម្មតា​មាន​រន្ធ​មួយ​ដែលមាន​ទំហំ​និង​រូបរាង​ខុសគ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​។ សន្ទះ​ព្រហ្មចារី​មាន​វត្តមាន​នៅក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​តាំងពី​កំណើត ប៉ុន្តែ​វា​នឹង​កាន់តែ​ស្ដើង និង​ងាយ​ដាច់​រហែក​ពេល​ស្ត្រី​ចាប់ផ្ដើម​ពេញវ័យ​។​ ​តើ​សន្ទះ​ព្រហ្មចារី​មាន​រូបរាង​ដូចម្ដេច​? ​សន្ទះ​ព្រហ្មចារី​មាន​ភាពខុសគ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់ និង​ត្រូវបាន​បែងចែក​មាន​៤​ប្រភេទ​គឺ​៖ - សន្ទះ​ព្រហ្មចារី​ធម្មតា​៖ នេះ​គឺជា​ប្រភេទ​សន្ទះ​ព្រហ្មចារី​ទូទៅ​បំផុត​ក្នុងចំណោម​ស្ត្រី ដែល​ក្នុងនោះ​វា​មាន​រូបរាង​ដូច​ព្រះ​ច័ន្ទ​ពាក់កណ្តាល ដែល​គ្របដណ្តប់​ផ្នែក​ខ្លះ​របស់​ទ្វារមាស​។​ - សន្ទះ​ព្រហ្មចារី Microperforate៖ សន្ទះ​ព្រហ្មចារី​នេះ​គ្របដណ្តប់​ទ្វារមាស​ទាំងមូល​ដោយ​មានតែ​រន្ធ​តូច​មួយ​ប៉ុណ្ណោះ​។​ - សន្ទះ​ព្រហ្មចារី Septate៖ ប្រភេទ​នៃ​សន្ទះ​ព្រហ្មចារី​យ៍​ដែលមាន​រន្ធ​ពីរ​។​ - សន្ទះ​ព្រហ្មចារី Imperforate៖ នេះ​គឺជា​ពេល​សន្ទះ​ព្រហ្មចារី​គ្របដណ្តប់​តំបន់​ទ្វារមាស​ទាំងមូល​ដោយ​គ្មាន​រន្ធ​អ្វី​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ឈាមរដូវ​មិនអាច​ហូរ​ចេញ​បាន បណ្តាលឱ្យ​ឈឺពោះ​ញឹកញាប់ ហើយ​ជាធម្មតា​តម្រូវឱ្យ​មានកា​រ​ព្យាបាល​ដោយ​វះកាត់​។​ ​ស្ត្រី​អាច​ដឹងថា​សន្ទះ​ព្រហ្មចារី​នាង​ជា​ប្រភេទ​អ្វី​បាន​ឬទេ​? ​អ្នក​អាច​ដឹងថា​អ្នកមាន​សន្ទះ​ព្រហ្មចារី​ប្រភេទ​ណា​បាន លុះត្រាតែ​មានការ​ត្រួតពិនិត្យ​តាម​វេជ្ជសាស្ត្រ​។ ការពិនិត្យ​នេះ​ក៏​នឹង​អាច​ឲ្យ​អ្នកដឹង​ដែរ​ប្រសិនបើ​អ្នក​មិនមាន​សន្ទះ​ព្រហ្មចារី​។​ ​តើ​សន្ទះ​ព្រហ្មចារី​ដាច់​រហែក​ដោយសារ​អ្វី​? ​ជាធម្មតា​សន្ទះ​ព្រហ្មចារី​នឹងត្រូវ​ដាច់​ក្នុងអំឡុងពេល​រួមភេទ និង​បណ្តាលឱ្យ​ហូរឈាម​តិចតួច​។ ប៉ុន្តែ​សន្ទះ​ព្រហ្មចារី​ខ្លះ​ងាយ​នឹង​ដាច់​រហែក​តាមរយៈ​កត្តា​ផ្សេងៗ​ដូចជា​វ័យ ឬ​ការធ្វើសកម្មភាព​ខ្លាំងៗ ក៏ដូចជា​ការលេង​កីឡា​មួយចំនួន (​កាយសម្ព័ន្ធ​, ជិះសេះ​, ... )​។​ ​ក្នុងនោះដែរ​ក៏មាន​សន្ទះ​ព្រហ្មចារី​មួយ​ប្រភេទ​ដែលមាន​សភាព​យឺត​យ៉ាងខ្លាំង​ផងដែរ​។ សន្ទះ​ព្រហ្មចារី​យ៍​ប្រភេទ​នេះ​អាច​យឺត​នៅពេល​រួមភេទ​គ្មាន​ការ​រហែក ប្រសិនបើ​រន្ធ​របស់​វា​មាន​ទំហំ​សមរម្យ​។ តែ​ប្រសិនបើ​រន្ធ​តូច មានន័យថា​អ្នកនឹង​មិនអាច​រួមភេទ​ឡើយ លុះត្រាតែ​មានការ​វះកាត់​តិចតួច​ដើម្បី​កាត់​ផ្នែក​ខ្លះ​នៃ​សន្ទះ​ព្រហ្មចារី​នេះ​ចេញ​។​ ​ហូរឈាម​ពេល​រួមភេទ​បង្ហាញថា​ស្ត្រី​មាន​ព្រហ្មចារី​? ​នេះ​គឺជា​ការយល់ច្រឡំ​ដ៏​ធំ​មួយ​។ ស្ត្រី​ម្នាក់​អាច​ហូរឈាម​ក្នុងពេល​រួមភេទ​លើកដំបូង​របស់​នាង​ដោយសារ​តែមាន​ហេតុផល​ជាច្រើន​៖ ១. ប្រសិនបើ​នាង​មិន​ទទួល​បានការ​ដាស់​អារម្មណ៍ ឬ​មិនមាន​ទឹករំអិល​គ្រប់គ្រាន់​ក្នុងអំឡុងពេល​រួមភេទ ដែល​នាំ​ឲ្យ​មានការ​ដាច់ ឬ​រលាត់​ជាលិកា​យោនី​របស់​ស្ត្រី​។​ ២. នៅពេលដែល​ភាគី​បុរស​សម្រុក​ខ្លាំង​ក្នុងពេល​រួមភេទ​ដែល​បណ្តាល​ឱ្យដាច់​រលាត់​ជាលិកា​ដែល​នៅ​ខាងក្នុង​ទ្វា​មាស​របស់​ស្ត្រី​។​ ៣. ដោយសារ​ការឆ្លង​មេរោគ​។​ ៤. ដោយសារ​ការ​ដាច់​រហែ​ក​សន្ទះ​ព្រហ្មចារី​។​ ​