Covid ៖ ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ ខណ:​មនុស្ស​ជាង​១​ពាក់​នាក់​ស្លាប់​ក្នុង១ថ្ងៃ

សេដ្ឋកិច្ច
0
2046
[wai id="6"]

[wai id="7"]
​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១​លាន​នាក់ នៅ​ទូទាំង​សកលលោក​។ សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ហើយ​បើតាម​សេចក្តីរាយការណ៍​ចុងក្រោយ អត្រា​អ្នកស្លាប់​នៅ​អាមេរិក​មាន​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ទេ ពោលគឺ​មាន​ស្លាប់​រហូតដល់​ជាង ១​ពាន់ ១​រយ​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​។

​ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ឲ្យ​ដឹងថា ពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​ខូចខាត​ដោយសារ​ការបិទ​អាជីវកម្ម​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា អាជីវកម្ម​ជាច្រើន​បិទទ្វារ រីឯ​អត្រា​ការងារ​ធ្វើបាន​ធ្លាក់ចុះ​ដល់​កម្រិត​ព្រួយបារម្ភ​ក្នុង​ខែមីនា​។​
​នាយកដ្ឋាន​ការងារ​បាន​រាយការណ៍​ថា ការងារ​របស់​អាមេរិក​បាន​ធ្លាក់ចុះ​ចំនួន ៧០១ ០០០ កន្លែង​ក្នុង​ខែមីនា ហើយ​អត្រា​គ្មាន​ការងារ​ធ្វើបាន​កើនឡើង​ដល់ ៤,៤ ភាគរយ​។​
​ទោះយ៉ាងណា​នាយកដ្ឋាន​នោះបាន​ទទួលស្គាល់ថា គេ​មិនអាច​ប្រមូល​តួលេខ​បាន​ទាំង​អស់ពី​ការបាត់បង់​ការងារ​នោះទេ ហើយ​ទិន្នន័យ​ប្រចាំ​សប្តាហ៍​ផ្ទាល់ខ្លួន​ស្តីពី​ការអះអាង​លើកដំបូង​សម្រាប់​ការទទួលបាន​ផលប្រយោជន៍​ពី​ការបាត់បង់​ការងារ​បា​ន​បង្ហាញថា មនុស្ស ១០ លាន​នាក់​បាត់បង់​ការងារ​របស់​ពួកគេ​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា​។​
ពាណិជ្ជកម្ម

​អ្នកសេដ្ឋកិច្ច​នៃ​ធនាគារ Goldman Sachs បាន​និយាយថា អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ស​.​រ​.​អា​.​នឹង​កើន​ឡើងដល់​១៥%​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ដែល​តាម​ការ​ស្ទង់​មាន​មនុស្ស​២៥​លាន​នាក់​ឥត​ការងារ​ធ្វើ​។ ការ​ស្ទង់​ប្រមាណ​ដោយ​ធនាគារ​នេះ​ឲ្យ​ដឹងថា កាលពី​ពេលមុន​អត្រា​ឥត​ការងារ​ធ្វើ​មានតែ​៩%​ប៉ុណ្ណោះ​។ ហាង​លក់ទំនិញ​ប្រមាណ​១​សែន​៩​ម៉ឺន​បាន​បិទទ្វារ​គឺ​ប្រមាណ​៥០%​នៃ​ហាង​លក់រាយ​។ កាលពី​ថ្ងៃទី​៣០​ខែមីនា ក្រុមហ៊ុន​លក់រាយ Macy’s Kohl’s និង​ក្រុមហ៊ុន Gap បានប្រកាស​រួមគ្នា​ថា ពួកគេ​បាន​បញ្ឈប់​ការងារ​បុគ្គលិក​២​សែន​៩​ម៉ឺន​នាក់​។​
​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ខាង​ចាត់ចែង​កិច្ចការ​សាកល McKinsey & Company និយាយថា មួយ​ភាគ​បួន​នៃ​គ្រួសារ​អាមេរិកាំង​មិនមាន​ប្រាក់​ចាយ​គ្រប់គ្រាន់​គឺ​ប្រជារាស្ត្រ​អាមេរិក​៤០%​គ្មាន​ប្រាក់​សូម្បីតែ​៤​រយ​ដុល្លារ សម្រាប់​ការចំណាយ​ផ្សេងៗ ដោយ​ត្រូវ​ខ្ចីលុយ​។​

​កូ​វីដ​១៩ គឺជា​វិបត្តិ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ដែល​ពិភពលោក​មិន​ធ្លាប់បាន​ជួបប្រទះ​ទាល់តែសោះ ក្រោយ​សម័យ​សង្គ្រាមលោក​លើក​ទី​២​។ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក នៅតែ​មិនទាន់​អាច​រើ​រលាស់​ខ្លួន​ចេញរួច​ពី​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​១៩​ឡើយ ជាពិសេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។
​នៅ​អាមេរិក គេ​ចាប់អារម្មណ៍​ឃើញថា ស្ថានការណ៍​កំពុង​ធ្លាក់​ក្នុង​សភាព​ដុន​ដាន​ខ្លាំងជាងគេ​។ ចំនួន​អ្នក​ឆ្លង​កើន​ច្រើន​ខ្លាំង និង​នាំមុខគេ​នៅ​ទូទាំង​ពិភពលោក ចំណែក​តួលេខ​អ្នកស្លាប់​វិញ ក៏​កើនឡើង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​ជាទីបំផុត​ដែរ រហូត​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា​ប្រទេស​អាមេរិក​របស់លោក កំពុង​ជួប​គ្រោះអាក្រក់​បំផុត​។​
​គួរបញ្ជាក់​ជូន​ថា រហូតមក​ទល់នឹង​ពេលនេះ អាមេរិក​មាន​អ្នក​ឆ្លង​កូ​វីដ ១៩ ចំនួន​ជាង ២៤ ម៉ឺន ៥​ពាន់​នាក់ និង​មាន​ស្លាប់​កើនឡើង​ដល់​ជាង ៦​ពាន់​នាក់ បន្ទាប់ពី​មាន​អ្នកស្លាប់​រហូតដល់​ជាង ១​ពាន់ ១​រយ​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ចុង​ក្រោយនេះ​៕
[wai id="5"]