តារាវិទូ​រុស្ស៊ី​ព្រមាន​ថា ផ្កាយដុះកន្ទុយ​កាន់តែ​រំកិល​មក​ជិត​ផែនដី​នៅ​ថ្ងៃទី​៧ សីហា នា​ថ្ងៃស្អែក​នេះហើយ

បច្ចេកវិទ្យា
0
401
​ក្រុម​អ្នកឃ្លាំមើល​នៅលើ​មេឃ ស្ថិតនៅ​អឌ្ឍគោល​ខាងជើង​បាននិងកំពុង​ឃ្លាំមើល​ផ្កាយដុះកន្ទុយ​ពណ៌​បៃតង​ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​កាន់តែខ្លាំង​ឡើងៗ ខណៈដែល​វា​ស្ថិតនៅ​កាន់តែ​កៀត​ទៅនឹង​ព្រះអាទិត្យ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Izvestia បាន​រាយការណ៍​ដោយ​ដកស្រង់​ពី​អ្នកស្រាវជ្រាវ​ផ្កាយដុះកន្ទុយ និង​អាចម៍ផ្កាយ លោក Yevgeniy Dmitriyev ឲ្យ​ដឹងថា ដោយសារតែ​ទំហំ​របស់​វា ផ្កាយដុះកន្ទុយ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ទៅដល់​ចំណុច​ដ៏​កៀក​របស់​វា មកកាន់​ផែនដី នៅ​ថ្ងៃទី​៧ សីហា​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Izvestia ដែល​បាន​រាយការណ៍​។​ ​លោក Dmitriyev បាន​និយាយថា «​ទំហំ​នៃ​ពពក​ធូលី​ដី​នៃ​រូបរាង​ដុំ​នៅក្រៅ​ភព យ៉ាងហោចណាស់​មាន​ទំហំ​ធំ​ជាង ២​ដង​នៃ​ភព​ដ៏​ធំជាងគេ នៅក្នុង​ប្រព័ន្ធ​សូ​ឡា​»​។​ ​លោក Dmitiriyev បាន​និយាយថា រូបរាង​នៃ​ផ្កាយដុះកន្ទុយ​ដ៏​មិនគួរ​ឲ្យ​ជឿ​នេះ ត្រូវបាន​គេ​រកឃើញ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៧​។ លំហរ​ដ៏​ធំ​គឺ​ត្រុ​វ​បាន​ហ៊ុ​ទ័​ព្ធ​ដោយ​ពពគ​នៃ​ធូលី និង​ឧស្ម័ន​ដែលមាន​ប្រវែង ២៦​ម៉ឺន​គីឡូម៉ែត្រ ដែល​ត្រូវ​បានផ្តល​អគ្គិសនី​ដោយ​ខ្យល់​សូ​ឡា​។​ ​អ្នកស្រាវជ្រាវ​ជនជាតិ​រុស្ស៊ី​បាន​និយាយ វត្ថុ​ដ៏​ធំ​នេះ នឹងមិន​មក​ជិត​ផែនដី​យើង​នោះទេ ដោយ​វា​នឹង​ធ​ញ​វើ​ដំណើរ​ឆ្លង​កាត​ភពផែនដី​ក្នុង​រយៈ​ចម្ងាយ ១១៣,៤​គីឡូម៉ែត្រ​។ ទោះជា​យ៉ាងណាក៏ដោយ ពពក​នៃ​លំហរ​អាកាស​ដ៏​ធំ​រប​ស់វា អាច​បណ​ញ​តា​ល​ឲ្យ​មានការ​រំខាន​ដោយ​អគ្គិសនី​ម៉ាញេ​ទិច នៅក្នុង​បរិយាកាស​នៃ​ភពផែនដី ដែល​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ដំណើរការ​ដ៏​សំខាន់​។​ ​លោក Dmitriyev បាន​និយាយថា នៅពេលដែល​ផែនដី​ឆ្លងកាត់​បរិយាកាស​ធូលី​ឧស្ម័ន​នៃ​ផ្កាយដុះកន្ទុយ​ដ៏​មាន​ពន្លឺ​នេះ ពន្លឺ​ដ៏​ខ្លាំងក្លា​អាច​កើតឡើង​ដែល​បង្កើតឡើង​នូវ​កម្លាំង​សន្ទុះ​អគ្គិសនី​ម៉ាញេ​ទិច​អាចម៍ផ្កាយ ដែល​អាច​បំផ្លាញ​ដល់​អរិយធម៌​បាន​។​ ​ក្រុម​តារាវិទូ​បាន​និយាយថា អាចម៍ផ្កាយ​នេះ​នឹង​ឈន​ទៅដល់​ចំណុច​ឈប់​របស់​វា ឬ​ចំណុច​កាន់តែ​ស្ថិត​ទៅរក​ព្រះអាទិត្យ​នៅ​ថ្ងៃទី​១៦ សីហា​ខាងមុខ​។ ​ដោយឡែក តារាវិទូ​រុស្ស៊ី​លោក Stanislav Short ត្រូវបាន​ដកស្រង់​សម្តី​ដោយ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ដោយនិយាយ​ថា វត្ថុ​ដ៏​ធំ​នៅក្នុង​លំហ​អាកាស បើទោះបីជា​វា​បាន​គម្រាមកំហែង​មកលើ​ភពផែនដី​យើង​យ៉ាងណាក៏ដោយ ក៏​ពពក​ឧស្ម័ន​ដ៏​ធំ​មិន​បង្ក​គ្រោះថ្នាក់​ដែរ ដោយសារតែ​អាចម៍ផ្កាយ​ដូចគ្នានេះ ធ្លាប់បាន​ខ្ទេច​ម្តង​ហើយ​កាលពី​ខែ​មុន​។ លោក​បន្តថា វត្ថុ​ដ៏​ធំ​ហោះ​នៅក្នុង​លំហ​បែបនេះ ធ្លាប់​ហោះ​ឆ្លងកាត់​ភពផែនដី​យើង​ជា​ច្រើនដង​ហើយ ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​មាន​អ្វី​កើតឡើង​នោះទេ​៕ ​ដោយ​៖ DNT-NEWS ​