ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​កំពុងតែបន្ត​រាតត្បាត​យ៉ាងខ្លាំង​ក្លា ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​រាប់សិប​ខ្នង​

ព្រឹត្តិការណ៍ថ្មីៗ
0
354

​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា ដែល​មិនអាច​គ្រប់គ្រង​បានន​ភ​ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាង ៧០​ខ្នង​បាន​ក្លាយជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ទី ៥​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅ​រដ្ឋ​នេះ​។​

 

កាលពី​សប្ដាហ៍​មុន អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Jerry Brown បានប្រកាស​ដាក់​រដ្ឋ​នេះ​ឲ្យ​ស្ថិតនៅក្នុង​ការប្រកាសអាសន្ន ដើម្បី​ឲ្យ​មានការ​ចូល​ជួយ​ជ្រុំ​ជ្រែង នៅក្នុង​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​នេះ​។​ ​នាយកដ្ឋាន​ព្រៃឈើ និង​អគ្គីភ័យ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​និយាយថា ភ្លើង​ឆេះ​នៅ​ភាគ​ខាងជើង​នៃ​ទីប្រជុំជន Sacramento គឺជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​មួយ​ក្នុងចំណោម​ភ្លើង​ឆេះ​ព្រៃធំៗ ១៧​ផ្សេងទៀត នៅ​ទូទាំង​រដ្ឋ​នេះ ហើយ​វា​បាន​ពង្រីក​ទំហំ​ឆេះ​ដល់​ទៅ ២៥​ភាគរយ​បន្ថែមទៀត​កាលពី​យប់មិញ និង​បាន​ដុត​កម្លោច​តំបន់​នេះ ក្នុង​ទំហំ ១​ពាន់​គីឡូ​ម៉ែត្រការ៉េ នៅ​ព្រឹក​ថ្ងៃអាទិត្យ​។​

​អាជ្ញាធរ​កាលីហ្វ័រ​នីញ៉ា​បាន​និយាយថា បុរស​ម្នាក់​អាយុ ២១​ឆ្នាំ​ម្នាក់​ឈ្មោះ Jay Ayeta បាន​ស្លាប់ នៅពេលដែល​រថយន្តរ​បស់​គាត់​បាន​ប៉ះទង្គិច នៅ​ភាគ​ខាងលិច​នៃ​តំបន់ Shasta ខណៈដែល​រូបលោក​បានធ្វើការ​ជាមួយ​មិត្ត​រួម​ការងារ​របស់លោក នៅក្នុង​ការប្រយុទ្ធ​ទប់ទល់​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​។​

Ayeta គឺជា​មនុស្ស​ទី ៧​ហើយ ដែល​ស្លាប់​នៅក្នុង​ភ្លើង​ដែល​បាន​ឆាបឆេះ​ជាង ១៥៤.០០០ ហិច​តា នៅក្នុង​តំបន់ Shasta-Trinity ដែល​រួមមាន​កូនក្មេង ២​នាក់ និង​ជីដូន​ជីតា​របស់​ពួកគេ ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​ឆាបឆេះ​ដោយ​អណ្តាតភ្លើង ហើយ​មាន​អ្នកស្រុក​ម្នាក់ទៀត​ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះដែរ ដោយ​អ្នកស្រុក​ម្នាក់​នោះ​មិន​ព្រម​ចាក​ចេញពីផ្ទះ​របស់ខ្លួន ទៅ​បី​មាន​បទបញ្ជា​ជម្លៀស​ក៏ដោយ​។ អ្នក​ពន្លត់​អគ្គិភ័យ​ពីរ​នាក់​ក៏បាន​ស្លាប់​ផងដែរ​។​

​ប្រធានាធិបតី​អាមេរិក លោក ត្រាំ បានធ្វើការ​ស្តីបន្ទោស​ភ្លើង​ឆេះ​ព្រៃ​នេះ ថា​មកពី​ច្បាប់បរិស្ថាន​សម័យ​លោក​អូន​បា​ម៉ា ហើយ​លោក​ត្រាំ​ជម្រុញ​ឲ្យ​មាន​ការកាប់​ដើមឈើ​ចេញ​ខ្លះ ដើម្បី​ទប់ស្កាត់​គ្រោះ​មហា​ន្ត​រាយ​ធម្មជាតិ​នេះ​។ យោងតាម​នាយកដ្ឋាន​ព្រៃឈើ និង​អគ្គីភ័យ​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​សប្តាហ៍​មុន អគ្គីភ័យ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​ឆេះ​ព្រៃ​ប្រហែល ២៩០.០០​អា ច្រើនជាង​ទ្វេដង​កាលពី ៥​ឆ្នាំមុន​៕ ​ដោយ​៖ DNT-NEWS