ផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រីនគរបាល ចរាចរណ៍​ទាំងអស់​ដាច់ខាត​ត្រូវធ្វើ​រឿងនេះ

ព្រឹត្តិការណ៍ថ្មីៗ
0
2036
[wai id="8"]

[wai id="7"]
​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ការអនុវត្ត​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ដោយមាន​ការណែនាំ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ណែនាំ​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ស្នើ​ឲ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​យើង​អនុវត្ត​ទៅលើ​អនុក្រឹត្យ​លេខ​៣៩​នេះ សូម​ធ្វើ​ការផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​សិន​»​។​
ពាណិជ្ជកម្ម

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​សង្កត់ធ្ងន់ថា បើទោះបី​ត្រូវ​ផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រីនគរបាល ចរាចរណ៍​ទាំងអស់ ត្រូវ​ប្រចាំការ​នៅ​គោលដៅ​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ដែល ធ្វើដំណើរ​នៅក្នុង រាជធានី​ភ្នំពេញ​។​