អ៊ីស្រាអែល​ផ្គុំ​កម្លាំង​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រមូល​កម្លាំង​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​ជាង ១០០​គោល​ដោយ ក្រោយ​ក្រុម​នេះ​បាញ់​គ្រាប់​រ៉ុក្កែត ១៥០​គ្រាប់​មកលើ​អ៊ីស្រាអែល !

ព្រឹត្តិការណ៍ថ្មីៗ
0
337
​នៅ​ថ្ងៃទី​៩ សីហា ២០១៨​នេះ សារព័ត៌មាន The Times of Israel បាន​ផ្សាយ​ថា អ៊ីស្រាអែល​បាន​ផ្គុំ​កម្លាំង​កងទ័ព​ទ្រង់ទ្រាយ​ធំ និង​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​មាស់​ជាង ១០០​គោលដៅ​។ ​ការបើក​ការវាយប្រហារ​ពី​សំណាក់​អ៊ីស្រាអែល​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​នេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ក្រុម​ហា​ម៉ា​ស់បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជាង ១០០​គ្រាប់​ទៅលើ​សហគមន៍​អ៊ីស្រាអែល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៥​នាក់​រងរបួស​។ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពេលដែល​គ្រាប់​រ៉ុក្កែត​មួយ បាន​ទម្លាក់​ទៅលើផ្ទះ​របស់គាត់​នៅក្នុង​តំបន់ Eshkol​។ ស្ត្រី​ដែល​បាន​រងរបួស​នេះ​មាន​អាយុ ៣០​ឆ្នាំ គឺជា​កម្មករ​មកពី​ប្រទេស​ថៃ​។ ចំនួន​អ្នករងរបួស​នៅក្នុង​ការវាយប្រហារ​នេះ សរុប​ទាំងអស់​មាន​ចំនួន ៥​នាក់​។​ ​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញ​ដោយ​ក្រុម​ចលនា​ហា​ម៉ាស់​បាន​បន្ត​ពេញ​មួយ​យប់​ថ្ងៃ​ពុធ ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍​។ កង​យោធា​អ៊ីស្រាអែល​បាន​និយាយថា គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​ធំ​ដែល​បាញ់​មករក​អ៊ីស្រាអែល​មាន​ចំនួន​ជាង ១៥០​គ្រាប់​។​ ​មី​ស៊ី​ល​ស្ទាប់​ចាប់​របស់​អ៊ីស្រាអែល Iron Dome បាន​បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត​ទាំងនោះ​បាន​ចំនួន ២៥​គ្រាប់ ខណៈដែល​គ្រាប់​រ៉ុក្កែត​ជាច្រើន​ផ្សេងទៀត បាន​ធ្លាក់​នៅលើ​តំបន់​ទំនេរ​។​ ​ទោះជា​យ៉ាងណាក៏ដោយ ផ្ទះ និង​រោងចក្រ​ជាច្រើន​បាន​រង​ការវាយប្រហារ នៅក្នុង​សហគមន៍​អ៊ីស្រាអែល​ដោយ​បង្កឱ្យមាន​ការខូចខាត​យ៉ាងដំណំ​។ គ្រាប់​រ៉ុក្កែត​មួយ​បាន​វាយប្រហារ​មកលើ​ទីក្រុង Sderot កាលពី​ល្ងាច​ថ្ងៃ​ពុធ បានធ្វើឱ្យ​របួស​ជនជាតិ​អ៊ីស្រាអែល ៣​នាក់​។ ​ជាការ​ឆ្លើយតប អ៊ីស្រាអែល​បានប្រកាស​ផ្គុំ​កម្លាំង​ទ័ព​របស់ខ្លួន និង​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅលើ​កងកម្លាំង​ចលនា​ហា​ម៉ាស់​ទាំង​កណ្តាល​អា​ធ្រា​ត​។ ការវាយប្រហារ​ដ៏​សម្បើម​របស់​អ៊ីស្រាអែល​បាន​វាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​ជាង ១០០​គោលដៅ​។ កង​កម្លាំងយោធា​អ៊ីស្រាអែល​បាន​និយាយថា ការ​វាយឆ្មក់​របស់ខ្លួន​បាន​តម្រង់​គោលដៅ​ទៅរក​ទីកន្លែង​ហ្វឹកហាត់​របស់​ក្រុម​ហា​ម៉ាស់ ដូចជា​ទីតាំង​ស្តុក​អាវុធ និង​ឃ្លាំង​ផលិត​អាវុធ​របស់​ក្រុម​នេះ​។ អ្នក​ប្រយុទ្ធ​ក្រុម​ហា​ម៉ាស់​ម្នាក់​បានសម្លាប់​ភ្លាមៗ ក្រោយពី​ត្រូវបាន​កងទ័ព​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​ចំ នៅ​ភាគខាងត្បូង​អ៊ីស្រាអែល​។ ក្រៅពីនេះ មេទ័ព​ជាន់ខ្ពស់​ម្នាក់​ក៏ត្រូវ​បាន​រប​សយ​ការណ៍​មួយ​បាន​លើកឡើងថា បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​នេះដែរ​។​ ​យោងតាម​កាសែត Haaretz កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បានដាក់​ពង្រាយ​កងទ័ព​យ៉ាង​សម្បើម រួមទាំង​យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ីន​ជាច្រើន​បន្ថែមទៀត នៅក្នុង​តំបន់​ដែល​កំពុងតែ​ប្រឈម​ជាមួយនឹង​ក្រុម​ស​ចលនា​ហា​ម៉ាស់ ដែល​ការបញ្ជូន​យ៉ាង​សម្បើម​នេះ បានធ្វើ​ឡើង​ក្រោយ​ការជួប​រវាង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អ៊ីស្រាអែល លោក​អា​វិក ដ​។​ ​ក្រុម​ហា​ម៉ា​ស់បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ១៥០​គ្រាប់​នេះ ដោយ​និយាយថា ខ្លួន​កំពុង​សងសឹក​ចំពោះ​ការសម្លាប់​ក្រុម​សកម្មជន​ពីរ​នាក់​របស់ខ្លួន ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ពី​សំណាក់​កងកម្លាំង​អ៊ីស្រាអែល​៕DNT-NEWS