លោក​ស័ក្តិ ៣ ក្លែងក្លាយ​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
240
​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គ្រោង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច ដេវីត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ បន្ទាប់ពី​ឃាត់ខ្លួន​រឿង​ក្លែង​ឯកសណ្ឋាន​នគរបាល​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​ម៉ូតូ​យុវជន​ម្នាក់​សុំ​ពិនិត្យ​ទឹកនោម និង​គំរាម​យកលុយ​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៧ ខែវិច្ឆិកា នៅ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​យោងតាម​លោក អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ទូច ដេវីត អាយុ​២៤​ឆ្នាំ មានមុខ​របរ​លក់​ផលិតផល តាម​អន​ឡាញ ស្នាក់នៅ​ម្ដុំ​ទូល​ទំពូង​ទី​២ ខណ្ឌចំការមន និង​ដកហូត​មធ្យោបាយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សង់​សេ​១២៥​ស៊េរី​០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ​1CU-9499 និង​ឯកសណ្ឋាន​នគរ​បាលព​ណ៌​ទឹកដោះ​គោមួយ​កំ​ផ្លេ មួក​នគរបាល​មួយ​។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ជា សុផាន់​ណាត់ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​គួរ​រំលឹក​ដែរ​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​ក្លែងបន្លំ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ជា​នគរបាលជាតិ ដើម្បី​អុកឡុក​ធ្វើ​រឿង​មិន​ប្រក្រតី​ទៅលើ​ជនស្លូតត្រង់ ដូចជា​ដេញ​ឃាត់​ម៉ូតូ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​នៅ​ខណ្ឌ​ដ៏ទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ការឃាត់ខ្លួន​ជនសង្ស័យ​ក្លែងបន្លំ​ឯកសណ្ឋាន​នគរបាលជាតិ បាន​ធ្វើឡើង​នៅវេលា​ទាបភ្លឺ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​