សំរាប់អ្នក​និយម​ចូលចិត្ត​ស្រឡាញ់​ឆ្មា​ស្អាតៗ ឆ្មា​ឃ្យូ​តៗ នៅពេលនេះ​អាចម​កញុំ​ា​កាហ្វេ និង​ថតរូប​បាន​នៅ​ហាង​កាហ្វេ CAT U HOUSE

ព្រឹត្តិការណ៍ថ្មីៗ
0
507
​កាលពី​ថ្ងៃទី ០៨ ខែសីហា​ឆ្នាំ ២០១៨ ម្សិលមិញ​នេះ ក្រុម​អ្នកជំនួញ​ជនជាតិ​ចិន​បានធ្វើ​ពិធី​សម្ពោធ​ដំណើរការ​ហាង​កាហ្វេ CAT U HOUSE គឺជា​ហាង​កាហ្វេ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេលនេះ​លោកអ្នក អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ ឆ្មា​ឃ្យូ​តៗ ជាច្រើន​នៅ​ហាង Cat U house ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។​ ​កញ្ញា KI O អ្នកគ្រប់គ្រង​ហាង Cat U house បាន​ឲ្យ​ដឹងថា ហាង​របស់ខ្លួន មិនបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ហាង​កាហ្វេ​ប្រេន ក្នុងប្រទេស​កម្ពុជា​ទេ ប៉ុន្តែ Cat U house ជា​កន្លែងផ្ទះ​របស់​អ្នក​គ្រប់គ្នា ព្រោះ​អតិថិជន​ដែល​ចូលមក​ទីនេះ គឺ​មិនមែនជា​ភ្ញៀវ​ទេ ប៉ុន្តែ​ជា​គឺជា​សមាជិកគ្រួសារ ដូចជា​បងស្រី ប្អូនស្រី បងប្រុស ប្អូនប្រុស​។ ចំពោះ​រសជាតិ​ភេសជ្ជៈ​របស់​ហាង Cat U house នេះ គឺ​ផ្ដោតទៅលើ​រសជាតិ​ប្លែក ដែល​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា KI O ដោយបាន​បន្ថែមទៀតរ​ថា​៖« នាពេលខាងមុខ ហាង Cat U house នឹង​បន្ថែម​លក្ខណៈពិសេស​ទៀត ដោយ​មិនមែន​មានតែ​កាហ្វេ និង​ភេសជ្ជៈ គឺ​ថែមទាំង​មាននូវ​គំនូរប្រេង​ទៀតផង​។​ ​ហាង CAT U HOUSE ត្រូវបាន​តុបតែង​ឡើង មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់ទាញ ដោយ ក្នុង​ហាង​មាន​ចិញ្ចឹមសត្វ​ឆ្មា​ស្អាត និង​លេង​ជាមួយ ព្រមទាំង​អមដោយ​តន្ត្រី ស្តាប់​រណ្តំ​ចិត្ត​ទៀតផង​។​ ​បើតាម​អ្នកគ្រប់គ្រង​ដដែល ហាង CAT U HOUSE បើក​លក់​ជូន​អតិ​ជន​គ្រប់​ប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះទេ​៕ ​