ចិន​ព្រមាន​សហរដ្ឋអាមេរិក​ថា នឹង​ទទួលរង​នូវ​ផលវិបាក​ពី​ការដាក់ទណ្ឌកម្ម​លើ​ការទិញ​គ្រឿង​សព្វាវុធ​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
333
​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ទៅលើ​នាយកដ្ឋាន​អភិវឌ្ឍ​ចិន ពី​ការទិញ​អាវុធ​ពី​រុស្ស៊ី ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ផលវិបាក​។​ ​ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក ដែល​បាន​ដាក់ចេញ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្រោម​ច្បាប់​ទណ្ឌកម្ម​ប្រឆាំង​ទៅនឹង​គូប​ក្ខិ​ដិ​ប​ក្ខិ​របស់​អាមេរិក ដែល​បានដាក់​បញ្ជីខ្មៅ​ទៅលើ​ជនជាតិ និង​អង្គភាព​រុស្ស៊ី រួមទាំង​អ្នកណា​ដែល​រកស៊ី​ជាមួយ​បុគ្គល និង​អង្គភាព​ទាំងនោះ​ផងដែរ​។ ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​ចិន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ចិន​ត្រូវបាន​ចោទប្រកាន់​ពី​ការទិញ​គ្រាប់​មី​ស៊ី​ល S-400 និង​យន្តហោះ​ចម្បាំង Su-35 ពី​អង្គភាព​រុស្ស៊ី ដែល​ជាប់​នៅក្នុង​បញ្ជីខ្មៅ​នេះឯង​។ វា​គឺជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ប្រើ​ច្បាប់​ទណ្ឌកម្ម​ប្រឆាំង​ទៅនឹង​គូប​ក្ខិ​បក្ខ ដែលមាន​គោលបំណង​បន្ថយ​ប្រាក់ចំណូល ដែល​រុស្ស៊ី​អាច​រកបាន​តាមរយៈ​ការលក់​គ្រឿង​សព្វាវុធ​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា «​ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​នេះ បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្ដរជាតិ ហើយ​បានធ្វើឱ្យ​ខូច​ទំនាក់ទំនង​យ៉ាងធ្ងន់ធ្ងរ​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ យើង​ទទូច​ឱ្យ​សហរដ្ឋអាមេរិក​កែតម្រូវ​កំហុសឆ្គង​ភ្លាមៗ ហើយ​ដកចេញ​នូវ​ការដាក់ទណ្ឌកម្ម​ដែល​មិន​ត្រឹមត្រូវ​នេះ​។ បើ​មិន​ដូច្នោះ​ទេ សហរដ្ឋអាមេរិក​នឹងត្រូវ​ទទួលផល​វិបាក​ពី​ការដាក់ទណ្ឌកម្ម​នេះ​»​។​ ​ទោះបីជា​មានការ​គម្រាម​កំហែង​ដាក់ទណ្ឌកម្ម​បែបនេះ​ក្តី គេ​នៅ​មិនទាន់​ច្បាស់​អំពី​ផលវិបាក​ណាមួយ ដែល​សហរដ្ឋអាមេរិក​នឹងត្រូវ​ទទួលរង​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នោះទេ​។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក​មាន​ភាព​តានតឹង​នឹង​គ្នាច្រើន​ផ្នែក​ណាស់ ដូចជា​សំណ​។​ ​រឿង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​អាមេរិក​បាន​អះអាងថា ខ្លួន​នឹងធ្វើ​នាវាចរណ៍​ដោយ​សេរី ទោះបីជា​ចិន​កំពុងតែ​វ៉ាងទី​ក៏ដោយ​។ នៅ​ចំពោះមុខ​នៃ​ការ​វ៉ាងទី អាមេរិកាំង បារាំង អាល្លឺម៉ង់ អង់គ្លេស តៃវ៉ាន់ វៀតណាម ជប៉ុន ប្រ៊ុយណេ និង​ហ្វីលីពីន សុទ្ធតែ​បានបង្ហាញ​ជំហរ​ដូចៗ​គ្នា ក្នុងការ​គាំទ្រ​ឲ្យ​មានការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី នៅក្នុង​តំបន់​សមុទ្រ​ច​ខាងត្បូង​។ បញ្ហា​មួយទៀត ដែល​អាមេរិក​កំពុង​ប្រឈម​ជាមួយ​ចិន គឺ​សង្គ្រាម​ពាណិជ្ជកម្ម​។ ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ អាមេរិក​បាន​បន្ត​យកពន្ធ ២០០​ពាន់​លាន​ដុល្លារ​ទៅលើ​ទំនិញ​របស់​ចិន ដោយឡែក ចិន​វិញ​បាន​ឆ្លើយតប​ទៅនឹង​ការយកពន្ធ​នេះ ដោយ​យក ៦០​ពាន់​លាន​ដុល្លារ​ប្រឆាំង​ទៅនឹង​អាមេរិក​វិញ​។​ ​មន្ត្រី​សហរដ្ឋ​អា​មេ​រិច​បានចង្អុលបង្ហាញ​ភ្លាមៗ​ថា ការដាក់ទណ្ឌកម្ម​កាល​ពីថ្ងៃ​ព្រហស្បតិ៍ គឺមាន​ទិសដៅ​ប្រឆាំង​ទៅនឹង​រុស្ស៊ី​ច្រើនជាង​។ ទាក់ទង​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​នេះដែរ អ្នកវិភាគ​លើកឡើងថា តួ​ក​គី ដែលមាន​ភាព​ស្រៀ​ដៀង​ទៅនឹង​ចិន ពី​ការទិញ​គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី​នេះដែរ គឺជា​ប្រទេស​ដែល​គួរតែមាន​ការព្រួយបារម្ភ​អំពី​ច្បាប់​ទណ្ឌកម្ម​របស់​អាមេរិក​។ ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ បាន​ព្រមាន​ប្រទេស​តួ​ក​គី ដែលជា​សមាជិក​អង្គការ​ណា​តូ​ដូចគ្នា អំពី​ការទិញ​អាវុធ​ពី​រុស្ស៊ី​៕DNT-NEWS