កាណាដា​មានបំណង​ទិញ​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក ខណៈដែល​ប្រទេស​នេះ​មានការ​គម្រាមកំហែង​ពី​សំណាក់​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​សារព័ត៌មាន Defence News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ តុលា​នេះ​ថា កងទ័ពជើងទឹក​កាណាដា កំពុង​បោះជំហាន​ទៅរក​ការ​រចនា​ម៉ូដ​នាវាចម្បាំង​ដែល​យក​គម្រូ​ទៅតាម​ប្រភេទ​នាវាចម្បាំង​ប្រភេទ​លេខ ២៦ ដែលជា​ប្រភេទ​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក​បើក​លើ​ផ្ទៃ​ទឹក​ដោយ​មិនសូវ​ឮ​សម្លេង និង​មាន​សមត្ថភាព​ការប្រឆាំង​គ្រាប់​មី​ស៊ី​ល និង​យន្តហោះ​ចម្បាំង​របស់​សត្រូវ​។​ ​រដ្ឋាភិបាល​កាណាដា​បានប្រកាស​កាលពី​ពាក់កណ្តាល​ខែតុលា​ថា ក្រុមហ៊ុន Lockheed Martin ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន ដែល​កាណាដា​ពេញចិត្ត​ឲ្យ​រចនា​ម៉ូដ​នាវា​នេះ​ឡើង​។ ក្រុម​នេះ​ត្រូវបាន​ផ្តល់នូវ​ការយក​គម្រូ​តាម​ប្រភេទ​នាវាចម្បាំង ២៦​របស់​ក្រុមហ៊ុន BAE Systems​។​ ​ការជ្រើសរើស​នៃ​ការ​រចនា​ម៉ូដ​តាម​ប្រភេទ ២៦​នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត ដោយសារតែ​កាលពី​រដូវក្តៅ​ឆ្នាំមុន ចក្រភព​អង់គ្លេស​ទើបបាន​កាត់​ដែក​ថែម​រចនា​នូវ​ប្រភេទ​នាវាចម្បាំង​នេះ​ឡើង ក្នុងតម្លៃ​ខ្ពស់​។​ ​ប៉ុន្តែ​ជម្រើស​នៃ​ការ​រចនា​នូវ​ប្រភេទ​នាវាចម្បាំង​មួយ​នេះ សម្រាប់​កាណាដា វា​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា ប្រទេស​នេះ​មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​នូវ​ហានិភ័យ​ទាំងនោះ ដោយសារតែ​ការគំរាមកំហែង​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី មកលើ​ផលប្រយោជន៍​របស់​កាណាដា​។​ ​សម្រាប់​កាណាដា ការប្រយុទ្ធប្រឆាំង​នាវាមុជទឹក​គឺជា​ដំណោះស្រាយ​ដ៏​ធំ​មួយ​។ នេះ​បើតាម​លោក Bryan Clark ដែលជា​មន្ត្រី និង​ជា​អ្នកវិភាគ​អំពី​នាវាមុជទឹក​អាមេរិក​ប្រចាំ​នៅ​មជ្ឈមណ្ឌល​និង​ការវាយតម្លៃ​ថវិការ​។ លោក​បន្តថា បើ​អ្នកមាន​ក្តី​ព្រួយបារម្ភ​អំពី​នាវាមុជទឹក ប្រភេទ​នាវាចម្បាំង ២៦ ប្រភេទ​នាវាចម្បាំង​២៦ គឺ​ត្រឹមត្រូវ​។​ ​កាណាដា​ចង់​ទិញ​នាវាចម្បាំង​ចំនួន ១៥​គ្រឿង សម្រាប់​កម្ម​វិធ​ដែលមាន​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លារ​។ ហើយ​ជម្រើស​របស់​ក្រុមហ៊ុន Lockheed Martin និង​ក្រុមហ៊ុន BAE គឺជា​ការ​ឈ្នះ​ដ៏​ធំធេង​សម្រាប់​ក្រុមហ៊ុន​ទាំងពីរ​នេះ ដោយ​គម្រោង​នេះ​អាច​ធ្លាក់​ទៅលើ​ដៃ​របស់​ក្រុមហ៊ុន​ណាមួយ ខណៈដែល​ការវាយតម្លៃ​នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មួយ ដែល​ក្រុមហ៊ុន ឡក់​ឃី​ដ​នឹង​ពង្រីក​ការត្រួតពិនិត្យ​៕