ចិន​កំពុង​បង្កើត​កាំរស្មី​មេ​ហ្គា​ដែលមាន​សមត្ថភាព​អាច​ហែក​អវកាស​ជា​២​បាន​យ៉ាង​ប្រាកដ​

ព្រឹត្តិការណ៍ថ្មីៗ
0
408
​ចិន កំពុង​បង្កើត​កាំរស្មីឡាស៊ែរ​មេ​ហ្គា ដែលមាន​ថាមពល​ខ្លាំងខ្លា​បំផុត មាន​សមត្ថភាព​អាច​ហែក​អវកាស​ជា​២​បាន​យ៉ាងពិត​ប្រាកដ​។​ ​ក្រុម​រូប​វិទូ​នៅក្នុង​ទីក្រុង​សៀង​ហៃ កំពុង​បង្កើត​នូវ​អ្វីដែល​ពួកគេ​បាន​ចាត់​ទុ​ថា​ជា​ពន្លឺ​'Station of Extreme Light' ដែល​នឹង​អាច​ប្រតិបត្តិការ​យូរ​បំផុត​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។​ ​គោលដៅ​ចុងបញ្ចប់​នេះ គឺ​បង្កើត​កាំរស្មីឡាស៊ែរ​ដ៏​ខ្លាំងក្លា​បំផុត ដែល​វា​អាច​ផលិត​បាន​កម្លាំង​ឡាស៊ែរ​១០០​ប៉េ​តា​វ៉ា​ត់ ដែល​ស្មើនឹង​១០០​លាន​ពាន់​លាន​វ៉ា​ត់​។​ ​សម្រាប់​កម្លាំង​មួយ​នេះ គឺ​ស្មើនឹង​១​ម៉ឺន​ដឹង​នៃ​កម្លាំង​ចរន្តអគ្គិសនី​បញ្ចូល​គ្នា​ទាំងអស់​នៅលើ​ពិភពលោក​។​ ​កម្លាំង​ដ៏​ខ្លាំងក្លា​មិន​នឹកស្មាន​ដល់​នេះដែរ អាច​តម្រង់​គោលដៅ​ច្បាស់លាស់​បំផុត ចំ​ចំណុច​គោល​ដែលមាន​រង្វាស់​ត្រឹម​៣​មីក្រូ​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ស្មើនឹង​២.០០០​ដង​តួច​ជាង​កម្រាស់​ខ្មៅ​ដៃ​ធម្មតា​ទៅទៀត​។​ ​នេះ​មានន័យថា ក្រុម​អ្នកស្រាវជ្រាវ​ចិន អាច​សម្រេចបាន​អាំង​តង់​ស៊ី​តេ​កាំរស្មីឡាស៊ែរ​១០​ទ្រី​លាន ទ្រី​លាន ដង​ខ្លាំង​ជាង​ពន្លឺព្រះអាទិត្យ ដែល​ចាំង​មកលើ​ផែនដី​ទៅទៀត​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Science បាន​ឲ្យ​ដឹងថា កាំរស្មីឡាស៊ែរ​នេះ នឹងមាន​ថាមពល​ពិតប្រាកដ ដែល​អាច​ហែល​អវកាស​ទាំងមូល​ជា​២​ចំណែក​បាន​៕