កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​បន្ត​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បន្ត​បើក​ការវាយប្រហារ​ទៅលើ​ទីក្រុង​កំពង់ផែ​ហូ​ដេ​ដា ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​ចលនា​បះបោរ​ហូ​ធី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ ដែល​បាន​ដកស្រង់​ពី​អ្នកស្រុក​។​ ​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹងថា ក្រុមចម្រុះ​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ចំនួន ១០​ដង និង​បាន​ប៉ះ​ទ​ង្គិ​ត​គ្នា​យ៉ាងខ្លាំង​ជាមួយ​ក្រុម​ចលនា​បះបោរ​ហូ​ធី នៅ​ជាយក្រុង​ហូ​ដេ​ដា ក្នុង​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ផែ​មួយ​នេះ​។​ ​ក្រុម​ហូ​ធី​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ប្រកាស​បទ​ឈប់​បាញ់​មួយ​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នាំទៅរក​វិបត្តិ​នៅក្នុង​ប្រទេស​យ៉េ​មែន​។​ ​អ្នក​នាំពា​ក្រ​ក្រសួង​ការពារ​ជាត​សហរដ្ឋអាមេរិក លោក Robert Manning បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​គាំទ្រ​លើ​បទ​ឈប់​បាញ់ និង​ការចរចា​សន្តិភាព ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​យ៉េ​មែន​។​ ​កាលពី​ខែកញ្ញា អង្គការសហប្រជាជាតិ​បាន​ព្យាយាម​បើក​ការចរចា​រវាង​ក្រុម​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​នៅក្នុង​ប្រទេស​យ៉េ​មែន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ ប៉ុន្តែ​ក្រុម​ហូ​ធី​បាន​និយាយថា ពួកគេ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​យ៉េ​មែន​។​ ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​អំពី​វិបត្តិ​មនុស្សធម៌​នៅ​ប្រទេស​នេះ ដោយ​និយាយថា ទីក្រុង​ហូ​ដេ​ដា​គឺជា​ទីក្រុង​ដ៏​ធំ​មួយ ដែលជា​កន្លែង​ផ្គត់ផ្គង់​ដល់​ជីវភាព​ប្រជាជន​យ៉េ​មែន​ប្រមាណ ១៤​លាន​នាក់​។ ប្រជាជន​យ៉េ​មែន​បាន​ជួយ​បញ្ហា​អត់ឃ្លាន​នេះ ចាប់តាំងពី​ប្រទេស​នេះ បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​សង្គ្រាម​កាលពី​ឆ្នាំ ២០១៥​មក​៕​