អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច ហ៊ុន សែន ត្រូវបាន​កម្លាំង​ជំនាញ​យកមក​គ្រប់គ្រង​វិញ​បាន​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
329
​នៅ​ទីបំផុត ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង (Hack) កាលពី​វេលា​ថ្ងៃត្រង់ ត្រូវបាន​ក្រុម​កម្លាំង​ជំនាញ​យកមក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ ។​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការដែល​យក Facebook នេះ​មក​គ្រប់គ្រង​វិញ​បាន ដោយសារ​តែមាន​កិច្ចសហប្រតិបត្តិការ​ពី​ក្រុមហ៊ុន Facebook ផ្ទាល់​តែម្តង ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ​បាន​រកឃើញ​តម្រុយ​មួយចំនួន​ហើយ ក្នុងនោះ​គឺ​ជន​ដែល​វាយប្រហារ (Hack) Facebook សម្តេច ហ៊ុន សែន គឺ កំពុង​លាក់ខ្លួន​នៅក្រៅ​ប្រទេស​។ ហើយ​លោក​អះអាងថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ​។​ ​ប្រភព ៖ Freshnews កែសម្រួល ណា​រ៉ូ