ប្លែក​អារម្មណ៍ និង​រស់ជាតិ​ជាមួយ​ហាង Cat U House សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា Cute Cute ពិតជា​មិន​ខាក​បំណង​ឡើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
345
​សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេលនេះ​លោកអ្នក អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ Cute Cute ជាច្រើន​នៅ​ហាង Cat U House ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។ ហាង​កាហ្វេ ដែល​បានដាក់​ឲ្យ​ដំណើរការ កាលពី​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០១៨ មួយ​នេះ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន អាច​លេង​កម្សាន្ត និង​ថតរូប​ជាមួយ​ឆ្មា​ទាំងនោះ​ផងដែរ​។​ អ្នកគ្រប់គ្រង​ហាង Cat U house បាន​ឲ្យ​ដឹងថា ហាង​របស់ខ្លួន មិនបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ហាង​កាហ្វេ​ប្រេន ក្នុងប្រទេស​កម្ពុជា​ទេ ប៉ុន្តែ Cat U house ជា​កន្លែងផ្ទះ​របស់​អ្នក​គ្រប់គ្នា ព្រោះ​អតិថិជន​ដែល​ចូលមក​ទីនេះ គឺ​មិនមែនជា​ភ្ញៀវ​ទេ ប៉ុន្តែ​ជា​គឺជា​សមាជិកគ្រួសារ ដូចជា​បងស្រី ប្អូនស្រី បងប្រុស ប្អូនប្រុស​។ ចំពោះ​រសជាតិ​ភេសជ្ជៈ​របស់​ហាង Cat U house នេះ គឺ​ផ្ដោតទៅលើ​រសជាតិ​ប្លែក ដែល​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​។​ Cat U House ត្រូវបាន​បង្កើតឡើង​ដោយ​ពាក្យ​បី ៣ ម៉ាត់​ជា​ភាសា​អង់គ្លេស Cat ដែល​មានន័យថា ឆ្មា ពាក្យ You ដែល​មានន័យថា អ្នក និង​ពាក្យ House ដែល​មានន័យថា ផ្ទះ ដែល​យកពាក្យ​ទាំង​៣ នេះ​បូក​ចូលគ្នា​មានន័យថា អ្នក និង ឆ្មា គឺ​នៅផ្ទះ​តែមួយ​។ គោលបំណង​សំខាន់​គឺ ចង់​ឲ្យ​អតិថិជន​ពិសា​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ក្នុង​ហាង និង​អាច​លេង​កម្សាន្ត ជាមួយ​ឆ្មា​ជាច្រើន ដែលមាន​នៅក្នុង​ហាង​មួយ​នេះ​។ លើសពីនេះ Cat U House ក៏​ជា​បណ្ដុំ​នៃ​ក្រុម​អ្នក​ចូលចិត្ត​សត្វ​ឆ្មា​ជួបជុំគ្នា និង​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ឆ្មា​។​ ​ព័ត៌មាន​បន្ថែម​អាច​ចូល​តាមដាន​ក្នុង​ផេ​គ​៖ Cat U House