ករណី​ធ្លាក់​យន្តហោះ​ខ្នាតតូច​នៅ​ឥណ្ឌូនេស៊ី បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់​ក្រុម​អ្នក​សង្គ្រោះ​រកឃើញថា​…

ព្រឹត្តិការណ៍ថ្មីៗ
0
293
​ឥណ្ឌូនេស៊ី​៖ កាលពីពេល​កន្លងទៅ​ថ្មី​នេះ យន្តហោះ​ខ្នាតតូច​មួយគ្រឿង ដែលមាន​មនុស្ស​ជិះ​នៅលើ​នោះ​ចំនួន ០៥​នាក់ បាន​ធ្លាក់​នៅក្នុង​តំបន់ Wamena នៃ​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​។ នៅក្នុង​ហេតុ​ការ​ណ៏​ខាងលើនេះ​បើ​យោងតាម​មន្ត្រី​ផ្នែក​ជួយ​សង្គ្រោះបាន​ឲ្យ​ដឹងថា​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅរស់ នៅក្នុង​បំណែក​នៃ​យន្តហោះ​ធ្លាក់ ដោយ​មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​។​ ​គួរ​បញ្ជាក់ដែរថា យន្តហោះ Pilatus PC-6 Porter ដែល​បាន​ធ្លាក់​នេះ ផលិត​ក្នុងប្រទេស​ស្វី​ស ហើយ​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Dimonin Air​។ យន្តហោះ​នេះ បានធ្វើ​ដំណើរ​ប្រមាណ ៤២​នាទី នៅពេលដែល​វា​ត្រូវបាន​រាយការណ៍​ថា បាន​បាត់​ការទាក់ទង កាលពី​ថ្ងៃទី​១១ ខែសីហា​ម្សិលមិញ​។ ក្រោយ​ការធ្លាក់ បំណែក​យន្តហោះ​នេះ ត្រូវគេ​រកឃើញ​នៅ​ជិត​ព្រលានយន្តហោះ Oksibil៕ ​