មន្ត្រី​បរិស្ថាន​ម្នាក់ ធ្វើអត្តឃាត លោត​សម្លាប់ខ្លួន​ពីលើ អគារ ជាន់​ទី​៤ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​ពុំ​ដឹង​មូលហេតុ​

ព្រឹត្តិការណ៍ថ្មីៗ
0
398
ភ្នំពេញ ៖ បុរស ជាម​ន្ត្រី ផ្នែករ ដ្ឋ​បាល នៃ ក្រសួង បរិ ស្ថាន ម្នាក់ បាន សម្លាប់ ខ្លួន ដោយ លោត ពីលើ អគារ ជាន់ ទី​៤ (​អគារ ក្រសួង​) ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​កាលពី ព្រឹក ថ្ងៃ ទី​១០ មិថុនា ស្ថិត ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​ ​សេចក្តីរាយការណ៍​បន្ត​ថា ស្ថិតនៅ​កន្លែងកើតហេតុ សម្ថ កិច្ច ជំនាញ កំពុង តែ ចុះ មក ធ្វើការ ត្រួតពិនិត្យ សព ដោយ ទទួលបាន ប្រភព បឋម​ថា ជន រង គ្រោះ​មាន អាយុ ប្រហែល​ជាង ៣០ ឆ្នាំ ជា មន្ត្រី បម្រើ ការងារ នៅ ក្នុង ក្រសួង បរិ​ស្ថា​នេះ ដោយ ទទួល បន្ទុក ផ្នែករ ដ្ឋ​បាល តែ នៅ មិនទាន់ ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។​រហូតមកដល់​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ដែល​លោត​សម្លាប់ខ្លួន ពីលើ​អគារ កំពស់​៤​ជាន់​នោះ​មានឈ្មោះ អោម សេង​ហ៊ួ ភេទ​ប្រុស អាយុប្រមាណ​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​បម្រើការ​ក្នុង​នាយកដ្ឋាន​វាយតម្លៃ ហេតុផល​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​។ ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ ក្រោយពេល​ទទួល​ព័ត៌មាន​ពី​ដំណឹង ពី​ការធ្វើអត្តឃាត​នេះ ក្រុមមន្ត្រី​នគរបាល​ជំនាញ ដោយ​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន បានធ្វើ​កោសល្យវិច័យ​លើ​សាកសព និង​បាន​បញ្ជាក់ថា​សព​លោក​អោម សេង​ហ៊ួ ពិតជា​បានធ្វើ​អត្តឃាត​លោត​សម្លាប់ខ្លួន ពីលើ​អគារ ទីស្តីការក្រសួង​ពិតប្រាកដ​មែន ដោយ​បញ្ហា​បុគ្គល បើតាម​ប្រភព​ដែល​ស្និត​នឹង​សព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ គាត់​មាន​ជំងឺ​ប្រចាំកាយ ជា​យូ​មកហើយ ហើយ​គាត់​គឺជា​មន្ត្រី​មាន​សមត្ថភាព នឹងមាន​ច​រិ​ក​ស្លូតបូត​។​