ក្រុម​ហ្វូង​បាតុករ​១​ម៉ឺន​នាក់​បន្តធ្វើ​បាតុកម្ម​នៅក្នុង​ទីក្រុង​រ៉ូម​ក្នុងនោះ​មាន​៤០០​នាក់​បាន​រងរបួស​ធ្ងន់​

ព្រឹត្តិការណ៍ថ្មីៗ
0
346
(​ទីក្រុង​ជី​ស៊ី​ណូ​)៖ មនុស្ស​ជាង ១​ម៉ឺន​នាក់​បាន​ចូលរួម​ធ្វើបាតុកម្ម​ដែល​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល នៅក្នុង​រដ្ឋធានី​រ៉ូម​។​ ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Agerpress បាន​ឲ្យ​ដឹងថា ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ជ័យជំនះ ក្នុង​ទីក្រុង​ប៊ូ​ចា​រេស ដោយមាន​កាន់​ទង់ជាតិ​រ៉ូ​ម៉ា​នី សហរដ្ឋអាមេរិក អង្គការ​ណា​តូ ចក្រភព​អង់គ្លេស និង​កាណាដា ដោយ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​របស់​ពួកគេ​មាន​ចំណង​ទំនាក់ទំនង​កាន់តែ​ជិតស្និត​ទៅនឹង​ប្រទេស​លោកខាងលិច​។​ ​ការប្រមូលផ្តុំ​កាលពី​ថ្ងៃអាទិត្យ បានធ្វើ​ឡើង​ដោយ​សន្តិភាព​បើ​ធៀប​ទៅនឹង​ការប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បង្ក​ទៅជា​អំពើហិង្សា​រវាង​ក្រុមបាតុករ​ជាមួយនឹង​ប៉ូលីស​។ មនុស្ស​សរុប​ជាង ៤០០​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​នេះ ហើយ ៧០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្នុងនោះ ប៉ូលិស​រងរបួស​មាន​ចំនួន ១០​នាក់​។​ ​ការតវ៉ា​នៅ​ទូទាំងប្រទេស​រ៉ូ​ម៉ា​នី បាន​បង្កឡើង​ដោយ​ការយកពន្ធ​ដែល​គ្មាន​ការគាំទ្រ ប្រាក់​សោធន​និវត្តន៍ និង​កំណែទម្រង់​សន្តិសុខ​សង្គម រួមទាំង​ការចោទប្រកាន់​អំពី​អំពើពុករលួយ​ប្រឆាំងនឹង​គណបក្សកាន់អំណាច​សង្គម​ប្រជាធិបតេយ្យ​។ ប្រទេស​រ៉ូ​ម៉ា​នី គឺជា​សមាជិក​មួយ​រប​ស់​សហភាព​អ៊ឺរ៉ុប​ដែរ ប៉ុន្តែ​ប្រជាជន​ប្រទេស​នេះ​មាន​ប្រាក់ចំណូល​ទាប និង​មានការ​អភិវឌ្ឍ​តិចតួច បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​សមាជិក​សហភាព​អ៊ឺរ៉ុប​ដទៃទៀត​៕DNT-NEWS