រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដាក់ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​នាពេលខាងមុខ​

ព្រឹត្តិការណ៍ថ្មីៗ
0
2153
[wai id="8"]

[wai id="7"]
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ឲ្យ អភិបាល​រាជធានី​-​ខេត្ត និង​ភាគី ពាក់​ត្រូវ​រៀបចំ​វត្ត​អា​រ៉ា​ម ឲ្យ​មាន​របៀបរៀបរយ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​នាពេលខាងមុខ​ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​យោងតាម​សេចក្ដីណែនាំ​របស់ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “​អាជ្ញាធរ រាជធានី -​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ​-​សង្កាត់​-​ខណ្ឌ ណៈ​ក​ម្មា​ការ ថែរក្សា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ត្រូវ​រៀបចំ​ឲ្យ​មាន របៀបរៀបរយ ក្នុង​ទីវ​ត្ត​អា​រ៉ា​ម និង​គណៈកម្មការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មាន ការអនុវត្ត​វិធានការ​សុខាភិបាល​”​។​
ពាណិជ្ជកម្ម

​លោក​បន្ដថា ភាគី​ពាក់​ត្រូវ​បង្កើន សកម្មភាព​ត្រួតពិនិត្យ តាមដាន​លើ​ពុទ្ធបរិស័ទ ចេញ​-​ចូល ទី​វត្ត​អា​រ៉ា​ម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បុគ្គល​គ្រប់រូប ត្រូវ​ចូលរួម​អនុវត្ត កិច្ចការពារ​ខ្លួន​កុំ​ឲ្យ​កើត ជំងឺ​កូ​វីដ​-១៩​។​
​ក្នុង​សេចក្ដីណែនាំ​ដដែល ក្រសួង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ សង្កាត់ ខណ្ឌ គណៈកម្មការ​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ ក្នុង​ទីវ​ត្ត​អា​រ៉ា​ម និង​គណៈកម្មការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មានការ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បានល្អ ពិសេស​ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ តាមដាន​លើ​ពុទ្ធបរិស័ទ ដែល​ចេញ​-​ចូល​ទីវ​ត្ត​អារាម​។​

​លើសពីនេះ​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​អាហារ ដោយ​ត្រូវ​ចម្អិន​ម្ហូបអាហារ​ឲ្យ​ឆ្អិន​ល្អ រក្សា​ចំណីអាហារ​ឆៅ​និង​ឆ្អិន​នៅ​ឲ្យ​ដាច់ដោយឡែក​ពីគ្នា ចៀសវាង​ងាយ​នឹង​ផ្អូម ដែល​អាច​បង្ក​ជា​រោគ​ចម្លងជំងឺ​ផ្សេងៗ ឬ​ការពុល​ចំណីអាហារ​ជាដើម​។



[wai id="5"]