យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ របស់​រុស្ស៊ី​នឹង​ទទួលបាន​នូវ​បញ្ញា​សិប្ប​និមិត្ត​

ព្រឹត្តិការណ៍ថ្មីៗ
0
375
(​គូ​ប៊ី​ន​កា​)៖ ប្រភពពី​ឧស្សាហកម្ម​ជើងហោះហើរ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា យន្តហោះ​ជំនា​ន់ទី​៥​របស់​រុស្ស៊ី​ប្រភេទ Su-57 នឹង​ត្រូវបាន​បង្កើន​ស​ម​ត្ថ​ភាព ដោយ​នឹង​បំពាក់​ជាមួយនឹង​បញ្ញា​សិប្ប​និមិត្ត ដែល​ធ្វើ​ឲ្យ​យន្តហោះ​មួយ​នេះ​បោះជំហាន​ទៅជា​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​ជំនាន់​ចុងក្រោយ​។ ​ប្រភព​នេះ​បាន​និយាយថា «​គេ​មាន​ផែនការ​ជាច្រើន​ក្នុងការ​បំពាក់​គ្រឿង​សព្វាវុធ​ទៅលើ​យន្តហោះ​ចម្បាំង Su-57 ជាមួយនឹង​ប្រព័ន្ធ​ប​ញ្ញ​សិប្ប​និមិត្ត ដែល​នឹងធ្វើ​ឲ្យ​វា​កាន់តែ​ខិត​ទៅរក​ភាពជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ជំនា​ន់ទី ៦»​។​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ Sukhoi នឹង​ចាក​ចាយ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ចំនួន​ពីរ​គ្រឿង​ទៅឱ្យ​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី ក្រោម​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​នៅឯ​វេទិកា​បច្ចេកវិជ្ជា​កងទ័ព​កងទ័ព​ឆ្នាំ ២០១៨ នៅ​ទីក្រុង​គូ​ប៊ី​សា​កា ក្បែរ​ទីក្រុង​ម៉ូស្គូ​។​ ​យោងតាម​ប្រភព​បានឱ្យដឹងថា យន្តហោះ​ចម្បាំង​ពហុមុខ​ងារ ដែល​បានធ្វើ​ការហោះហើរ​លើកដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១០ ក៏​នឹងមាន​ប្រព័ន្ធគ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ឃ្លាំមើល និង​និង​ប្រព័ន្ធ​ដឹកនាំ​អាវុធ​ផងដែរ​។​ ​កាលពីពេល​ថ្មីៗ​នេះ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​យានអវកាស Yuri Slyusar បាន​និយាយថា យន្ដហោះ Su-57 ពីរ​គ្រឿង​បាន​ឆ្លងកាត់​ការបង្ហាញ​ខ្លួន​ជា​សាធ​រណៈ​នៅក្នុង​ប្រទេស​ស៊ី​រី និង​បានបញ្ចប់​កិច្ចការ​របស់ខ្លួន​ចប់សព្វគ្រប់​ហើយ​។ ក្រោយមក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu បាន​រាយការណ៍​ថា ការធ្វើ​តេស្ត​មី​ស៊ី​ល​ទំនើបៗ​ធុន​ធ្ងន់ ត្រូវបាន​ធ្វើឡើង​ដោយ​បាញ់​ចេញពី​យន្តហោះ Su-57 ៕DNT-NEWS