​ អតីត​មិត្តស្រី Ronaldo​នាង Irina Shayk​បញ្ចប់​ទំនាក់ទំនង​លើ​គ្រែ​រយៈពេល​៤​ឆ្នាំ

ព្រឹត្តិការណ៍ថ្មីៗ
0
319
​ការព្យាករណ៍ បាន​កើតមានឡើង​ម្តងទៀត​ហើយ​ថា​តើ តារាចម្រៀង​ស្រី​អាមេរិក Lady Gaga ដែល​ចូលចិត្ត​តែងខ្លួន​ជា​មនុស្ស​មកពី​ពិភព​ខាងក្រៅ​នោះ ឈរ​នៅ​ពីក្រោយ​ស្នេហារ​បែកបាក់​រវាង នាង Irina Shayk ដែលជា​អតីត​មិត្តស្រី​របស់​កីឡាករ​បាល់ទាត់ Cristiano Ronaldo និង​លោក Bradley Cooper ដែលជា​តារា​សម្តែង និង​ផលិតករ​ខ្សែភាពយន្ត​ដ៏​ល្បី​ម្នាក់​របស់​អាមេរិក​។​ ​សារព័ត៌មាន​អាមេរិក បាន​ឲ្យ​ដឹងថា លោក Bradley Cooper វ័យ​៤៤​ឆ្នាំ ដែល​បាន​សម្តែង​រួមគ្នា​ជាមួយ​នាង Lady Gaga វ័យ​៣៣​ឆ្នា នៅក្នុង​រឿង “ A Star Is Born” បាន​ចែកផ្លូវ​ដើរ​ជាមួយ​តារា​ស៊ូ​ពើ​ម៉ូ​ដែល​រុស្ស៊ី នាង Shayk ។​ ​ប៉ុន្តែ​ប្រភពព័ត៌មាន បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី Us Weekly ថា គ្មានអ្វី​ពាក់ព័ន្ធ​រវាង​លោក Cooper និង​តារាង​ចម្រៀង Gaga​នោះទេ ពេលដែល​ពួកគេ​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​កាលពី​ឆ្នាំ​២០១៨ ជាហេតុ​ធ្វើ​ឲ្យ​ការបែកបាក់​ស្នេហ៍​រវាង​លោក Cooper និង​នាង Shayk នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ស្រពិចស្រពិល​ដដែល​។​ ​គួរ​ឲ្យ​ដឹងថា គូស្នេហ៍​តារា​ទាំង​២ បាន​មាន​ទំនាក់ទំនង​លើ​គ្រែ​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ហើយ​ថែមទាំង​មានកូន​ស្រី​ម្នាក់​ទៀតផង បន្ទាប់ពី​នាង Shayk ចែកផ្លូវ​ដើរ​ជាមួយ​កីឡាករ Ronaldo​។​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គូស្នេហ៍​ទាំង​បាន​បែកចិត្ត​ពីគ្នា ហើយ​ពួកគេ​លែងមាន​សេចក្តីសុខ និង​ភាពសប្បាយ​រីករាយ​ទៀតហើយ​ពេល​នៅ​ជាមួយគ្នា​។​ ​ប្រភពព័ត៌មាន​ពី​ទស្សនា​វ​ដ្តី Us Weekly បាន​ឲ្យ​ដឹងថា ពួកគេ​លែង​ចុះសម្រុង​គ្នា​មួយ​រយៈពេល​មកហើយ​។​ ​ការចែក​ផ្លូវ​គ្នា​ដើរ​នេះដែរ បានក្លាយ​ជាការ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​អ្នកតាមដាន​រឿងរ៉ាវ​អ្នក​ទាំង​២ ចាប់តាំងពី​លោក Cooper ត្រូវបាន​គេ​រាយការណ៍​ថា សុខចិត្ត​ចំណាយពេល​ច្រើន​នៅ​ជាមួយ​គ្រួសារ​របស់លោក ក្រោយ​ចុះ​យុទ្ធនាការ​ដ៏​មមាញឹក​សម្រាប់​រឿង “A Star Is Born”​ក្នុងការ​ដណ្តើមពានរ​ង្វាន់ Oscar​ក្នុងឆ្នាំនេះ​រួចមក​នោះ​៕