លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​…

ព្រឹត្តិការណ៍ថ្មីៗ
0
275
​កាលពីពេល​កន្លងទៅនេះ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បានចេញ​នៅ​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៨ កន្លងទៅនេះ ។​ ​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ បានចេញ​ព្រះរាជក្រឹត្យ​មួយ​ត្រាស់បង្គាប់​លើកលែងទោស​ឱ្យ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ ដីកា​របស់​អយ្យ​ការបា​ន​យល់ឃើញថា​៖ «​តាម​អំណាច​ព្រះរាជក្រឹត្យ​ខាងលើ ឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស កើត​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៧៣ ត្រូវបាន​លើកលែងទោស​»​។​ ​ដីកា​របស់​អយ្យកា​ររ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​បាន​ត្រាស់បង្គាប់ លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ សួន សេរី​រដ្ឋា កើត​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៧៣ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ញុះញង់​កុំ​ឲ្យ​យោ​ជិន ស្តាប់បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បង​ទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​អំណាច​សាលដីកា​លេខ ១៤៩ ចុះ​ថ្ងៃទី​១៨ ខែ​០៥ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​»​។​លោក សួន សេរី នឹងត្រូវ​ចាកចេញ​ពី​ពន្ធនាគារ​នៅ​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។​ ​គួរ​រំលឹក​ដែរ​ថា​លោក សួន សេរី​រដ្ឋា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ ហើយ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ តុលាការ​បានចេញ​សាលក្រម ផ្ដន្ទាទោស លោក សួន សេរី​រដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពីបទ​ល្មើស​ចំនួន ៣ គឺ​៖ •​ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ​។​ •​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ •​ ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​៕