អាមេរិក ធ្វើតេស្ត​គ្រាប់បែកនុយក្លេអ៊ែរ​រុកចូល​ក្នុង​ដី​ស៊េរី​ថ្មី ដោយ​បំពាក់​លើ​យន្តហោះ B-2 ដ៏​កំណាច​

ព្រឹត្តិការណ៍ថ្មីៗ
0
632
​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បានដាក់​ពង្រាយ​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​កំណាច B-2 ដោយ​បំពាក់​ជាមួយនឹង​គ្រាប់បែកនុយក្លេអ៊ែរ B61-12 កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ពិនិត្យមើល​លើ​ភាពប្រាកដប្រជា និង​លទ្ធភាព ក្នុងការ​អនុវត្តន៍​ជម្រើស​វាយប្រហារ​ផ្សេងៗ​។​ ​យោងតាម​លោក​គេហទំព័រ Warrior Maven ការធ្វើ​ទំនើបកម្ម​ចុងក្រោយបង្អស់ អាចឱ្យ​គ្រាប់បែកនុយក្លេអ៊ែរ​អនុវត្ត​ការវាយប្រហារ​រុក​ទៅ​ក្រោម​ដី ការវាយប្រហារ​ដែល​ផ្តល់​ទិន្នផល​ទាប និង​ខ្ពស់ ហើយ​គ្រាប់​នេះ​នឹង​ផ្ទុះ​នៅពេលដែល​វា​បាន​ជ្រាប​ទៅក្នុង​ដី​។​ ​លោក Hans Kristensen ប្រធាន​គម្រោង​ព័ត៌មាន​នុយក្លេអ៊ែរ​បាន​ប្រាប់​គេហទំព័រ​ដដែល​នោះ​ថា «​អត្ថប្រយោជន៍​ចម្បង​របស់​គ្រាប់បែក B61-12 គឺថា វា​ផ្ទុក​សមត្ថភាព​គ្រាប់បែក​ទំនាញ​ទាំងអស់​ប្រឆាំង​ទៅនឹង​សេនា​រី​តម្រង់​គោលដៅ​មករក​គ្រាប់បែក​»​។​ ​លោក Kristensen បាន​បន្ថែមថា អាវុធ​នុយក្លេអ៊ែរ​ដែល​នឹង​ផ្ទុះ​បន្ទាប់ពី​បាន​ជ្រៀតចូល​ទៅក្នុង​ដី​នេះ បញ្ជូន​នូវ​កម្លាំង​ផ្ទុះ​របស់ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព​ទៅក្នុង​ដី ដើម្បី​ឲ្យ​វា​កាន់តែ​អាច​កម្ទេច​គោលដៅ​ដែល​កប់​នៅក្រោម​ដី​ដ៏​ជ្រៅ​បាន​ក្នុង​ប្រសិទ្ធ​ខ្ពស់​។ ចំណែក​គោលដៅ​នៅលើ​ដី​វិញ រង​កម្លាំង​ផ្ទុះ​ច្រាល​ពីក្រោម​ដ៏​ខ្លាំងក្លា និង​ធ្វើ​គោលដៅ​នោះ​ខ្ទេច​ទាំងស្រុង​។ លោក Kristensen បានធ្វើការ​កត់សម្គាល់​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 បច្ចុប្បន្ននេះ​បំពាក់​ទៅដោយ​គ្រាប់បែក B-61-7, B61-11 និង B83-1​។​ ​ទោះជា​យ៉ាងណាក៏ដោយ គ្រាប់បែកនុយក្លេអ៊ែរ B61-12 នឹង​មិនមែនជា​ឧបករណ៍​យោធា​ដែល​ធ្វើ​ឲ្យ​ល្អមើល​នោះទេ​។ យន្តហោះ​ទម្លាក់​គ្រាប់​ប្រជៀវ​ដ៏​កំណាច ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​នៅក្នុង​ទសវត្ស ១៩៨០ ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​បានធ្វើ​ទំនើបកម្ម​ជាមួយនឹង​ប្រព័ន្ធ​រៀបចំ​ការពារ​ខ្លួន ដើម្បី​កម្លា​ដល់​សត្រូវ​ខាង​ផ្នែក​ទ័ពអាកាស​។ នេះ​បើតាម​គេហទំព័រ Warrior Maven​។ កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​កំពុង​ប្រតិបត្តិការ​យន្តហោះ B-2 ប្រមាណ ២០​គ្រឿង​។ ការ​ប្រជែង​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ស៊េរី​ថ្មី​ជាមួយ​យន្តហោះ​នេះ​គឺ B-21 Raider​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៩ ខែមិថុនា លោក​ឧ​ត្ត​ម​សេនីយ៍ Michael Lutton ជំនួយការ​អនុប្រធាន​ផ្នែក​គ្រប់គ្រង​យោធា​របស់​រដ្ឋបាល​សន្តិ​សុខ​នុយក្លេអ៊ែរ​ជាតិ បានធ្វើការ​ច​ង្អុ​រ​បង្ហាញថា ការធ្វើការ​សាកល្បង​គ្រាប់បែក​ប្រភេទ​នេះ​កាលពី​ខែមិថុនា បានធ្វើ​ឡើងទៅ​តាម​ដំណាក់កាល ដើម្បី​ពិនិត្យ​មើលថា តើ​ការ​រចនា​នូវ​គ្រាប់បែក B61-12 នេះ​ស្របទៅតាម​តម្រូវការ​ប្រព័ន្ធ និង​បង្ហាញ​នូវ​ដំណើរការ​បន្ត​របស់​ក​ម្ម​វិធី​គ្រាប់បែក B61-12 ដែល​នឹង​ស្របទៅតាម​តម្រូវការ​សន្តិសុខ​ជាតិ​ដែរ​ឬ​យ៉ាងណា​៕DNT-NEWS