អាមេរិក​បាន​បញ្ជូន​ទ័ព ៦០០​នាក់​បន្ថែមទៀត ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ប្រឆាំង​អ៊ីរ៉ង់

ព្រឹត្តិការណ៍ថ្មីៗ
0
304
​សារព័ត៌មាន News Week នៅ​ថ្ងៃទី​៣០​មករា​នេះ ខណៈដែល​សហរដ្ឋអាមេរិក​មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​នោះទេ អាមេរិក​បាន​បញ្ជូន​ក​ង​ទ័ព ៦០០​នាក់​បន្ថែមទៀត​ទៅកាន់​ប្រទេស​ស៊ី​រី ទោះបីជា​លោក​ត្រាំ​បាន​និយាយ​កាលពី​ខែ​មុន​ថា នឹង​ដកទ័ព​ចេញ​ក៏ដោយ​។​ ​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ទួរគី​អាណា​ដូ​លូ​បាន​ស្រង់​ប្រភពព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានដាក់​ពង្រាយ​កងក​ម្ឡាំ​ង ៦០០​នាក់​បន្ថែមទៀត ដើម្បី​គាំទ្រ​ប្រតិបត្តិការ​នៃ​ដក​កងទ័ព​ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​។ សារព័ត៌​មានបាន​ស្រង់​សម្តី​មន្ត្រី​ការពារជាតិ ២​រូប​ដែល​បាន​និយាយថា ការដាក់​ពង្រាយ​កងទ័ព​បន្ថែម​នេះ ត្រូវបាន​ធ្វើឡើង ដើម្បី​ការពារ​ទាហាន​ដែល​ចាកចេញ​។​ ​អតីត​មេបញ្ជាការ​កងកម្លាំង​យោធា និង​ម្នាក់ទៀត​ជា​មន្ត្រី​រដ្ឋាភិបាល អ្នក​ទាំង​ពីរបាន​និយាយប្រាប់​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​ថា មួយ​ក្នុងចំណោម​បេសកកម្ម​ប្រឆាំង​អ៊ីរ៉ង់​នេះ គឺជា​កងកម្លាំង​ត្រូវបាន​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក នៅ​ជិត​ព្រំប្រទល់ Al-tanf នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី ដែល​ស្ថិតនៅ​ជិត​ហ្ស​ក​ដង់ និង​អ៊ីរ៉ង់​។ រុស្ស៊ី អ៊ីរ៉ង់ និង​ស៊ី​រី​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បោះ​បន​ង់​ចោល​ទីតាំង​នោះ ប៉ុន្តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អាច​នឹង​ស្ថិតនៅ​ទីនោះ​។​ ​ខណៈពេលដែល​លោក​ត្រាំ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​របស់​លោក ក្នុងការ​គាំទ្រ​ក្រុម​បះបោរ​ដែល​ព្យាយាម​ផ្តួលរំលំ​អាសាដ និង​បាន​សម្តែង​បំណងប្រាថ្នា​ឱ្យ​អាមេរិក​ចាកចេញ​ពី​ប្រទេស​នេះ មេដឹកនាំ​សាធារណរដ្ឋ​រូបនេះ​ក៏បាន​បង្ហាញ​ឆន្ទៈ​ធ្វើ​សកម្មភាព​យោធា​ផងដែរ ដូចដែល​លោក​បានធ្វើ​ពីរលើក​រួចមកហើយ ប្រឆាំងនឹង​ស៊ី​រី ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រើ​អាវុធ​គីមី​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​នេះ​។ ក្រៅពីនេះ លោក​ក៏បាន​បង្ហាញ​ជំហរ​ប្រឆាំង​ទៅនឹង​អ៊ីរ៉ង់​ផងដែរ ដោយ​ចោទថា អ៊ីរ៉ង់​ព្យាយាម​ពង្រីក​មនោ​គម​មូស្លីម​និកាយ​ស៊ី​អ៊ី​ត តាមរយៈ​ការគាំទ្រ​ក្រុម​បះបោរ​បរទេស ដែល​ត្រូវបាន​ចាត់ទុកជា​អង្គការ​ភេរវ​រករ​៕ ​