ឥណ្ឌា នឹងធ្វើ​ការសាកល្បង​ជើងហោះហើរ​ដែល​ដើរ​ដោយ​ថាមពល​ជីវសាស្ត្រ​ជា​លើកដំបូង នៅ​សប្តាហ៍​ក្រោយ​

ព្រឹត្តិការណ៍ថ្មីៗ
0
273
​សារព័ត៌មាន The Weather Channel បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ សីហា​នេះ​ថា ឥណ្ឌា​គ្រោង​នឹងធ្វើ​ការ​សា​កល្ប​នូវ​ជើងហោះហើរ​របស់ខ្លួន ដែល​ដើរ​ដោយ​ជីវសាស្ត្រ​ឥន្ធនៈ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ជាមួយនឹង​គម្រោង Spice Jet ដើម្បី​ធ្វើការ​សាកល្បង​ម៉ាស៊ីន Q-400 ហោះ​ចេញពី​ទីក្រុង Dehradun ទៅកាន់​ទីក្រុង Delhi​។​ ​ខណៈដែល​ប្រទេស​ទំនើបៗ​ដូចជា​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​បានធ្វើការ​សា​កល្ប​នូវ​ជើងហោះហើរ​ពាណិជ្ជកម្ម​ជីវសាស្ត្រ​ឥន្ធនៈ ឥណ្ឌា​ក៏​ជា​ប្រទេស​ឈានមុខ​ខាង​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​មួយ​ផងដែរ ក្នុងការ​សម្រេចបាន​នូវ​មហិច្ឆតា​បែបនេះ​។ ប្រភព​បាន​និយាយថា គម្រោង​នេះ​គឺថា ជើងហោះហើរ Bombarier Q-400 ដែល​ដើរ​ដោយ​ថាមពល​ជីវសាស្ត្រ​ឥន្ធនៈ នឹង​ហោះ​ចេញពី​ទីក្រុង​ដេ​រ៉​ឌុន ដោយ​ហោះ​ពីលើ​ទីក្រុង​មួយ​នេះ​ក្នុង​រយៈពេល ១០​នាទី ហើយ​ត្រឡប់​ចូល​កន្លែង​ដើម​វិញ​។ ប្រសិនបើ​ដំណើរការ​ទៅតាម​ការគ្រោងទុក ជើងហោះហើរ​មួយ​នេះ​នឹងត្រូវ​ហោះ​ម្តងទៀត​ទៅកាន់​ទីក្រុង Delhi វិញ​ម្តង​។​ ​មន្ត្រី​មកពី​ភ្នាក់ងារ​និយតកម្ម​មួយចំនួន​រួមទាំង​អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល (DGCA) នឹងមាន​វត្តមាន​ដើម្បី​ឃ្លាំមើល​លទ្ធផល​នៃ​ការហោះហើរ​នេះ​។​ ​កាលពី​ខែមករា ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី Qantas បាន​បើក​យន្តហោះ Dreamliner Boeing 787-9 រវាង​ទីក្រុង Los Angeles និង​ទីក្រុង Melbourne ។ ឥន្ធនៈ​សម្រាប់​ការហោះហើរ​រយៈពេល ១៥​ម៉ោង​នេះ គឺជា​ការ​លាយ​បញ្ចូល​គ្នា​មួយ ដែលមាន ១០​ភាគរយ​បានមកពី​ប្រភេទ​ឧស្សាហកម្ម​នៃ​គ្រាប់​ស្ពៃ​ខ្មៅ​។ ​ក្នុង​ឆ្នាំ ២០១១ ជើងហោះហើរ​អា​ឡាស​បានធ្វើ​ប្រតិបត្តិការ​មួយចំនួន​ដោយ​ប្រើ​ជីវសាស្ត្រ​ឥន្ធនៈ ដែល ៥០​ភាគរយ​បានមកពី​ប្រេងឆា​។​ ​សព្វថ្ងៃនេះ ឥណ្ឌា​ក៏​កំពុង​ព្យាយាម​លើក​កំពស់​ជីវ​ឥន្ធនៈ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ នៅ​ថ្ងៃទី ១០ ខែសីហា​ឆ្នាំ ២០១៨ ជា​ទិវា​ជីវ​ឥន្ធនៈ​ពិភពលោក​ឆ្នាំ ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​ដេលី ដែល​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​បានចេញ​ផ្សាយ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ជីវ​ឥន្ធនៈ​សម្រាប់​ឆ្នាំ ២០១៨ ។ គោលនយោបាយ​នេះ​ពិពណ៌នា​អំពី​ជីវ​ឥន្ធនៈ ដែល​ត្រូវបាន​ផលិត​ចេញពី​ប្រភពធនធាន ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ហើយ​ត្រូវបាន​ប្រើ​ជំនួស ឬ​រួមផ្សំ​ជាមួយនឹង​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ប្រេងឥន្ធនៈ ឬ​ឥន្ធនៈផូស៊ីល​ផ្សេងទៀត សម្រាប់​ការដឹកជញ្ជូន​ស្ថានីយ៍​ចល័ត និង​កម្មវិធី​ដទៃទៀត​។​ ​ជីវសាស្ត្រ​ឥន្ធនៈ​ដែល​ឥណ្ឌា​យកទៅ​ធ្វើជា​ថាមពល​សម្រាប់​ជើងហោះហើរ​របស់ខ្លួន​នោះ​គឺជា​ធនធាន​កើតឡើង​វិញ​មានដូចជា បំណែក​ផលិតផល កាកសំណល់​ពី​ឧស្សាហកម្ម ព្រៃឈើ ដើមឈើ​ដែលមាន​សារធាតុ​ប្រេង និង​កាកសំណល់​ឧស្សាហកម្ម​មួយចំនួន​។ ដើម្បី​ចម្រាញ​ទៅជា​ជីវសាស្ត្រ​ឥន្ធនៈ​នេះ​បាន គេ​ត្រូវការ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​៕DNT-NEWS