លោក​ត្រាំ ច្រានចោល​នូវ​គម្រោង​របស់​សេត​វិមាន ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​សរសើ​រ​ដល់​លោក​ម៉ា​ខេន​

ព្រឹត្តិការណ៍ថ្មីៗ
0
568
​យោងតាម​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹងថា លោក​ត្រាំ​បាន​ច្រានចោល​នូវ​សេចក្តីថ្លែងការណ៍ ធ្វើឡើង​ដោយ​បុគ្គលិក​នៅ​សេត​វិមាន ដែលមាន​បំណង​សរសើរ​លោក​ម៉ា​ខេន​ថា​ជា​វីរបុរស និង​ផ្តល់​កិត្តិយស​ឲ្យ​លោក​ជាទី​ខ្ពង់ខ្ពស់​ក្រៃលែង​សម្រាប់​សេវាកម្ម​យោធា​របស់លោក​។ សេចក្តីថ្លែងការណ៍​ចុង​ក្រោង ត្រូវបាន​ពិនិត្យ​ដោយ​អ្នកនាំពាក្យ​សេត​វិមាន និង​ប្រធាន​បុគ្គលិក​សេត​វិមាន លោក John Kelly និង​ជំនួយការ​សេត​វិមាន​ដទៃទៀត​កាលពី​ចុង​សប្តាហ៍​នេះ​។​ ​លោក​ត្រាំ​បាន​បដិសេធ​នូវ​ការចេញ​សេចក្តីថ្លែងការណ៍​នេះ ដោយបាន​និយាយថា លោក​ពេញចិត្ត​ក្នុងការ​បង្ហាញ​នូវ​ក្តី​អាណិតអាសូរ​របស់លោក​។ ការបង្ហាញ​សារ​របស់លោក​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មរណភាព​របស់លោក​ម៉ា​ខេន​។ លោក​បានសរសេរថា «​ក្តី​អាណិតអាសូរ និង​ការគោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្ញុំ​ជូន​ចំពោះ​ក្រុមគ្រួសារ​របស់លោក​ច​ន ម៉ា​ខេន​។ បេះដូង​របស់​យើង​ស្ថិតនៅ​ជាមួយ​អ្នក​»​។​ ​លោក Mark Corallo អតីត​អ្នកនាំពាក្យ​ក្រុមការងារ​ផ្នែក​ច្បាប់​របស់លោក​ត្រាំ និង​ជា​អ្នក​យុទ្ធសាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​អំពី​ប្រតិកម្ម​របស់លោក ត្រាំ​ចំពោះ​ការស្លាប់​របស់លោក​ម៉ាក់​ខេន​ថា «​ក្នុងពេល​ដូចនេះ អ្នកនឹង​រំពឹង​មានការ​រំពឹង​ច្រើន​ទៅលើ​ប្រធានាធិបតី​អាមេរិក នៅពេលដែល​អ្នក​កំពុងតែ​និយាយ​អំពី​មរណភាព​របស់​វីរបុរស​អាមេរិកាំង​ដ៏​ពិតប្រាកដ​»​។​ ​លោក Mark Hertling ជា​អតីត​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ ដែល​បាន​សរសើរ​លោក McCain ចំពោះ​ការធ្វើ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ទីក្រុង​មូ​ស៊ូ​ល ក្នុងអំឡុង​សង្គ្រាម​អ៊ីរ៉ាក់​លើកដំបូង បាន​និយាយថា ប្រតិកម្ម​របស់​ប្រធានាធិបតី​ទី​៤៥ នេះ គឺ​«​រាក់​កំផែល​»​។​ ​លោក​ត្រាំ និង​លោក​ម៉ា​ខេន តែងតែមាន​ការមិនយល់​ស្របគ្នា​។ លោក​ម៉ា​ខេន​តែងតែបាន​ធ្វើការ​រិះគន់​ចំពោះ​គោលនយោបាយ​កិច្ចការបរទេស​របស់​លោក​ត្រាំ រីឯ​លោក​ត្រាំ​វិញ​តែងតែ​ធ្វើការ​រិះគន់​ចំពោះ​ការបោះឆ្នោត​ជំទាស់​របស់​របស់លោក ម៉ា​ខេន ដើម្បី​លុបចោល​នូវ​ច្បាប់​ថែ​ទា​សុខភាព​។ នៅ​ឆ្នាំ ២០១៥ លោក​ត្រាំ បានធ្វើ​អត្ថាធិប្បាយ​មួយ​នៅក្នុង​រដ្ឋ​ឡូ​វ៉ា​ថា លោក​ម៉ា​ខេន​គឺជា​វីរបុរស​ខាង​ធ្វើសង្គ្រាម ដោយសារតែ​លោក​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើ​ទារ​ណ្ឌ​កម្ម​នៅក្នុង​ប្រទេស​វៀតណាម​ស្ទើរតែ​អស់​រយៈពេល ៦​ឆ្នាំ​។ លោក​ត្រាំ​និយាយថា «​លោក​ចូលចិត្ត​មនុស្ស​ណា​ដែល​មិនត្រូវ​បាន​គេ​ចាប់ខ្លួន​តែប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា លោក John McCain បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​វ័យ ៨១​ឆ្នាំ ដោយសារ​ជំងឺមហារីក​ខួរក្បាល​។ មរណភាព​របស់លោក​នឹង​ត្រូវបាន​ពលរដ្ឋ​ចងចាំ​ជា​វីរបុរស និង​ទទួលបាន​នូវ​ការសរសើរ​ពី​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក អូ​បា​ម៉ា និង George W.Bush ផងដែ​។ ដោយឡែក កាសែត​ញូយ៉ក​ថា​ម​ស៍បាន​រាយការណ៍​ថា លោក​ត្រាំ​បាន​បដិសេធ​ក្នុងការ​ចូលរួម​ពិធី​បុណ្យសព​របស់លោក​ម៉ា​ខេន​៕DNT-NEWS