សង្គ្រាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ឈានដល់​ស្ថាន​ការប្រកាសអាសន្ន ខណៈដែល​អាមេរិក​ប្រកាស​ជម្លៀស​បុគ្គលិក​មិនចាំបាច់​ត្រូវ​ចាក​ចេញពី​អ៊ីរ៉ាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
272
​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​ជាច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃទី​១៦ ឧសភា​នេះ​ថា ចំពេល​ដែល​ស្ថាន​ការ​កាន់តែ​ឡើងក​ម្តៅ​ខ្លាំង​ពីមួយ​ថ្ងៃទី​មួយថ្ងៃ សហរដ្ឋអាមេរិក​បាន​ប្រកាសអាសន្ន​ដល់​បុគ្គលិក​មិនចាំបាច់​ទាំងអស់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​នៅជាប់​អ៊ីរ៉ង់​ត្រូវ​ចាក​ចេញពី​ប្រទេស​នេះ​ជាបន្ទាន់ ខណៈដែល​ក្រុម​អ្នក​ប្រយុទ្ធ​សហរដ្ឋអាមេរិក​ទាំងអស់​កំពុង​រងចាំ​បញ្ជា​តែប៉ុណ្ណោះ សមរភូមិ​សង្គ្រាម​នឹងត្រូវ​ចាប់ផ្តើម​ភ្លាម​។ ខណៈដែល​ក្រុម​អ្នក​ប្រយុទ្ធ​សហរដ្ឋអាមេរិក​កំពុង​ត្រៀម​ខ្សែត្រៀម​ជួរមុខ អ៊ីរ៉ង់​ឯណោះ​វិញ​បាន​ត្រៀម​មី​ស៊ី​ល​បញ្ឈរ​តម្រង់​ទៅរក​ក្រុម​ទ័ព​អាមេរិក​រួចជាស្រេច​។​ ​លោក Bill Urban អ្នកនាំពាក្យ​បញ្ជាការ​កណ្តាល​របស់​ក​ង​យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មានការ​គំរាមកំហែង​ដែល​អាច​កើតមានឡើង​ចំពោះ​កងកម្លាំង​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ខណៈដែល​លោក​ស្វែងរក​បំភ្លឺសេចក្តី​ថ្លែង​ការផ្ទុយ​ពី​មេបញ្ជាការ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​។​ ​នៅក្នុង​ទីក្រុង​បា​កដាដ ស្ថានទូត​សហរដ្ឋអាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​បង្គាប់​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​មិនចាំបាច់​ទាំងអស់​ចាក​ចេញពី​ប្រទេស​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​រកឃើញ​ការគំរាមកំហែង​ដែល​គួរឱ្យ​ទុកចិត្ត​ពី​អ៊ីរ៉ង់ និង​កងកម្លាំង​តំណាង​របស់ខ្លួន​នៅក្នុង​តំបន់ ដែល​ផ្ដោត​សំខាន់​លើ​ជនជាតិ​អាមេរិក និង​ផលប្រយោជន៍​អាមេរិក​។​   ​ការប្រកាស​ជម្លៀស​បុគ្គ​លិ​ក​នេះ លេចឡើង​បន្ទាប់ពី​នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ពីរ​គ្រឿង​ត្រូវបាន​វាយប្រហារ​គិតទុក​ជាមុន​ដោយ​កងកម្លាំង​តំណាង​អ៊ីរ៉ង់​។ ក្រុម​ចលនា​ហូ​ធី ដែលជា​សត្រូវ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះ ដោយ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន​ទៅលើ​នាវា​ទាំងនោះ​។ សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​បាន​សម្តែង​ការសង្ស័យ​អំពី​ការអះអាង​របស់​រដ្ឋបាល​លោក​ត្រាំ​ថា​អ៊ីរ៉ង់​កំពុង​បង្ក​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​។​ ​ជារឿយៗ អ៊ីរ៉ង់ ឬ​កងកម្លាំង​តំណាង​របស់ខ្លួន​ដូចជា ក្រុម​ហេស​ប៊ុល​ឡា ក្រុម​ចលនា​ហា​ម៉ាស់ និង​ក្រុម​តា​លី​បង់ តែង​បើក​ការវាយប្រហារ ចាប់ពង្រត់ និង​ប្លន់​មកលើ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច​ដូចជា​ជនជាតិ និង​ក្រុម​នាវា​រកស៊ី​ជាដើម​។​ ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានលើកឡើង​ថា លោក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នោះទេ ហើយក៏​ចង់​ឲ្យ​មានការ​បញ្ជូន​ទ័ព ១២​ម៉ឺន​នាក់​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នោះដែរ ប៉ុន្តែ​បើសិនជា​អ៊ីរ៉ង់​បង្កហេតុ ឬ​ធ្វើ​អ្វី​ដោយ​មិន​ប្រុងប្រយ័ត្ន​មកលើ​សហរដ្ឋអាមេរិក អ៊ីរ៉ង់​នឹង​បង្កើត​កំហុស​ដ៏​អាក្រក់​បំផុត​។​ ​បច្ចុប្បន្ននេះ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​កំពុង​ផ្គុំ​កម្លាំង​នៅត្រង់​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់ពី​ការប្រកាស​ពី​សំណាក់​ទីប្រឹក្សា​សហរដ្ឋអាមេរិក លោក ច​ន បុល​ថុ​ន​ថា វត្តមាន​ទ័ព​អាមេរិក​លេចឡើង ដើម្បី​ប្រឆាំង​ទៅនឹង​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់​មកលើ​ខ្លួន​៕