ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក សូម្បីតែ​មន្ត្រីជាន់ខ្ពស់រ​បស់​មី​យ៉ាន់​ម៉ា ក៏​មិន​លើកលែង​ឲ្យ​ដែរ !

ព្រឹត្តិការណ៍ថ្មីៗ
0
299
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួន​បានសម្រេច​ចិត្ត​លុបចោល​គណនី Facebook និង Instagram របស់​ក្រុមមន្ត្រី​យោធា​មី​យ៉ាន់​ម៉ា​ជាន់ខ្ពស់​មួយចំនួន ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត បន្ទាប់ពី ការត្រួតពិនិត្យ​ឡើងវិញ​នូវ​ខ្លឹមសារ ដែល​មន្ត្រី​យោធា​ទាំង​នោះបាន​បង្ហោះ​នាពេល​កន្លងមក​។​ ​ក្នុង​ការបិទ​នេះ មាន​គណនី​មួយ​ជា​របស់​មេបញ្ជាការ​កំពូល​កងទ័ព​មី​យ៉ាន់​ម៉ា​គឺ​លោក Min Aung Hlaing​។ Facebook បាន​បញ្ជាក់ថា ចំនួន​គណនី​សរុប​ដែល​ត្រូវ​លុបចោល មាន ១៨​គណនី ទំព័រ Facebook មាន ៥២ ព្រមទាំង​គណនី Instagram ចំនួន ១​គណនី​។ គណនី និង​ទំព័រ Facebook សរុប​ទាំងនេះ មាន​ចំនួន​អ្នក Follower ជិត ១២​លាន​នាក់​។​ ​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​សរុប​ចំនួន ១៨, Instagram មួយ និង Facebook Page ចំនួន ៥២ ដែលមាន​អ្នក Follow ជិត ១២​លាន​នាក់​។ មិនតែប៉ុណ្ណោះ​ក្នុងចំណោម​គណនី​ទាំងនេះ ក៏មាន​ទាំង​គណនី Facebook របស់​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា លោក មីន​អ៊ុង ហ្លេ​ង (Min Aung Hlaing) ផងដែរ​។​ ​កាលពី​កន្លងមក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏​ធ្លាប់បាន​ប្រកាស​បិទ​គណ​នី​រាប់រយ ដែលមាន​ជាប់ទាក់ទង​ជាមួយ​ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ ហើយ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍ សម្ងាត់​រុស្ស៊ី​។ តាម​ស្ថាបនិក​របស់​ហ្វេ​ស​ប៊ុ​ក លោក​Mark Zuckerberg ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល ឬ​ជា​ក្រុម នៅ​ប្រទេស​អ៊ីរ៉ង់ និង​រុស្ស៊ី កំពុង ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​សហរដ្ឋអាមេរិក អង់គ្លេស អាមេរិក​ឡាទីន ហើយ​និង​ប្រទេស​នៅ​តំបន់​ដើម​បូព៌ា​៕ ​