អតីត​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ ១៤ នាក់​រួមទាំង​លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​ដោះលែង !

ព្រឹត្តិការណ៍ថ្មីៗ
0
320
​កាលពីពេល​ថ្មីៗ​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​លើកលែងទោស​អតីត​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ ១៤ នាក់​រួមទាំង​លោក មា​ជ សុវណ្ណារ៉ា ផងដែរ ក្រោយ​មាន​សំណើ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សមាជិក​បក្សប្រឆាំង​ទាំងនោះ ត្រូវបាន​ដោះលែង​កាលពី​យប់ម្សិល​មិញ​នេះ​។​ ​អតីត​សមាជិក​បក្សប្រឆាំង​ទាំង​១៤​រូប ដែល​ត្រូវបាន​លើកលែងទោស​នេះ​រួមមាន​៖ ១៖ ឈ្មោះ មា​ជ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២៖ ឈ្មោះ អឿ ណា​រិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ៤៖ ឈ្មោះ នាង សុ​ឃុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ៥៖ ឈ្មោះ សាន គឹម​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ៦៖ ឈ្មោះ ស៊ុំ ពុ​ទ្ធី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ៧៖ ឈ្មោះ កែ ឃីម ហៅ វិ​ន​ឌី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ៨៖ ឈ្មោះ ទេព ណារិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ១០៖ ឈ្មោះ សាន សីហៈ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ១១៖ ឈ្មោះ អ៊ុក ពេជ្រ​សំណាង ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​ ១២៖ ឈ្មោះ រឿន ចិ​ត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ១៣៖ ឈ្មោះ យន់ គឹម​ហួរ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ១៤៖ ឈ្មោះ យា ថុង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​ ​គួរ​បញ្ជាក់ដែរថា​កាលពីពេល​កន្លងមក លោក សុវណ្ណារ៉ា និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល ជាប់​ក្នុង​ពន្ធនាគារ​ធ្លាប់បាន​សរសេរ​លិខិត​សុំទោស​សម្តេច ហ៊ុន សែន ចុះ​ថ្ងៃទី ២៤ ខែសីហា​ថា​៖ «​យើងខ្ញុំ​ទាំងអស់គ្នា​មានការ​សោកស្តាយ​ចំពោះ​ការចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ (​ក្បែរ​ស្ពាន​នាគ​) ដែល​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ដោយ​មិនបាន​ពិចារណា​ឱ្យបាន​ដិតដល់​ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​»​។​ ​ក្នុង​លិខិត​នេះ​បន្តថា​អ្នក​ទាំង ១១ មានការ​នឹករឭក​ដល់​គ្រួសារ ឪពុកម្តាយ​ចាស់ជរា ហើយ​កូន​បោះបង់ចោល​ការសិក្សា​ដោយសារ​ឪពុក​ជាប់ពន្ធនាគារ និង​បាត់បង់​ការងារ​បាត់បង់​មុខរបរ​រកស៊ី និង​បាត់បង់​ការរៀនសូត្រ​ប​ន្ត​។ ជាមួយគ្នានេះ​លោក មា​ជ សុវណ្ណារ៉ា តាមរយៈ​លិខិត​ដដែល​នេះ​បាន​សន្យាថា លោក​នឹង​ដក​បណ្តឹង​គ្រប់​ស្ថាប័ន ឬ​តុលាការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​លោក​បានដាក់​កន្លងមក​៕